ផ្ទះ​ឈើ​២​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ ដោយសារ​ប្តី​ប្រពន្ធ​ឈ្លោះគ្នា

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ឈើ​២​ខ្នង​ត្រូវ​បាន​អគ្គិភ័យ ​ឆាបឆេះ​អស់ទាំង​ស្រុង​ កាលពី​វេលា​ម៉ោង​ ១១ និង​២២​នាទី​យប់ ថ្ងៃ​ទី​២០ តុលា ២០១៥ ស្ថិត​ក្នុងភូមិ​ដើម​ស្លែង ​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ​ដោយ​សារ​តែ​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា ​ហើយធ្វើ​ឱ្យ​​រលំ​ទៀន​ដែល​កំពុង​ឆេះ​ ក៏​បង្ក​ជា​អគ្គិភ័យ​នេះ​ឡើយ ។

លោក យ៉ិ​ន វុ​ធ ចៅសង្កាត់​ច្បារ​អំពៅ​ទី​២ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឮ​ប្តី​ប្រពន្ធ​១​គូ​ដែល​មាន​ប្រពន្ធ​ឈ្មោះ វ៉ា រ៉ា​នី ហៅ​តឿ អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​មិន​ស្គាល់ឈ្មោះ​ប្តី​) ឈ្លោះប្រកែក​គ្នា​ ​បន្ទាប់​មក​ក៏​ធ្វើ​​ឱ្យ​រលំ​ទៀន​ដែល​ដុត​បំភ្លឺ​ បង្ក​ជា​អគ្គិភ័យ​នេះ​ឡើង ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ជិត​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឮ​សូរ​ប្តី​ប្រពន្ធ​ជា​ម្ចាស់ផ្ទះ​ឆេះ​ដែល​មាន​ប្រពន្ធ​ ឈ្មោះ តឿ បាន​ឈ្លោះប្រកែក​គ្នា មួយសន្ទុះ​ក្រោយមក​ស្រាប់​មាន​អគ្គិភ័យ​ឆាបឆេះ​ចេញ​ពី​ផ្ទះ​ឈើ​នោះ ហើយ​ក៏​រាលដាល​ទៅ​ផ្ទះ​ឈើ​១​ខ្នង​ទៀត​អស់ទាំង​ស្រុង​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ដោយសារ​តំបន់​នេះ​មាន​ផ្ទះ​ញឹក​ស្អេក ​គ្មាន​ផ្លូវ​សម្រាប់​សម្រាប់​ឡាន​ទឹក​ ​អាច​ចូល​ទៅ​បាញ់​ទឹក​ពន្លត់​កើត​នោះ ​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​ក៏​នាំ​គ្នា​វាយ​កម្ទេច​ផ្ទះ​ទាំង​២​ខ្នង​នោះ និង​នាំ​គ្នា​ដងទឹក​ជះ​ពន្លត់​ដើម្បី​កុំឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ដទៃ​ទៀត ។ តែ​យ៉ាងណា​ក៏​ភ្លើង​បាន​ឆេះ​ផ្ទះ​ឈើ​២​ខ្នង​នេះ​អស់ទាំង​ស្រុង​ទៅ​ហើយ ។

សូម​បញ្ជាក់​ថា ផ្ទះ​ឈើ​១​ខ្នង​ទៀត ​ដែល​រង​គ្រោះ​ឆេះ​អស់ទាំង​ស្រុង​ដែរ​នោះ​មាន​ម្ចាស់​ ឈ្មោះ កូយ ធី អាយុ​៣៩​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានមុខរ​បរជា​អ្នក​ដើរ​រើស​អេ​ត​ចាយ ព្រមទាំង​មានកូន​៧​នាក់​ក្នុង​បន្ទុក​ទៀត​ផង ពិត​ជា​គួរ​ឱ្យ​អាណិត​ខ្លាំង​ណាស់ ៕

ផ្ទះ​ឈើ​២​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ ដោយសារ​ប្តី​ប្រពន្ធ​ឈ្លោះគ្នា
ផ្ទះ​ឈើ​២​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ ដោយសារ​ប្តី​ប្រពន្ធ​ឈ្លោះគ្នា
ផ្ទះ​ឈើ​២​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ ដោយសារ​ប្តី​ប្រពន្ធ​ឈ្លោះគ្នា
ផ្ទះ​ឈើ​២​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ ដោយសារ​ប្តី​ប្រពន្ធ​ឈ្លោះគ្នា
ផ្ទះ​ឈើ​២​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ ដោយសារ​ប្តី​ប្រពន្ធ​ឈ្លោះគ្នា
ផ្ទះ​ឈើ​២​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ ដោយសារ​ប្តី​ប្រពន្ធ​ឈ្លោះគ្នា
ផ្ទះ​ឈើ​២​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ ដោយសារ​ប្តី​ប្រពន្ធ​ឈ្លោះគ្នា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត