កង្វះជាតិកាល់ស្យូម ចំពោះស្ត្រីមានផ្ទៃពោះ

ភ្នំពេញ ៖ កាល់ស្យូម គឺជាសារធាតុ ដែលមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ មនុស្សគ្រប់រូប ។ ច្រើនជាង ៩៩% នៃជាតិ កាល់ស្យូម ត្រូវបានផ្ទុកក្នុងឆ្អឹង និងធ្មេញ ដែលមានមុខងារទ្រទ្រង់ សារពាង្គកាយទាំងមូល ចំណែកឯសារជាតិកាល់ ស្យូម១%ទៀត ស្ថិតនៅក្នុងឈាម សាច់ដុំ និងសារធាតុរាវនៅចន្លោះកោសិកាផ្សេងៗ។ សារពាង្គកាយត្រូវការជាតិ កាល់ស្យូមដើម្បីឲ្យសាច់ដុំអាចកន្ត្រាក់បាន ធ្វើឲ្យឈាមសរសៃឈាមមានចលនាស្រួល និងសម្រួលក្នុងការបញ្ចេញ អ័រម៉ូន និងអង់ស៊ីម ហើយក៏ជំនួយក្នុងការបញ្ជូនព័ត៌មានទៅប្រព័ន្ធសរសៃប្រសាទផងដែរ។

ដូចនេះប្រសិនបើយើង មិនបានបរិភោគជាតិកាល់ ស្យូមឲ្យបានគ្រប់គ្រាន់ទេនោះ វានឹងបង្កឲ្យមានបញ្ហាប៉ះពាល់ ដល់សុខភាពរបស់យើង ដែលបញ្ហាទំាងនោះមានដូចជា កំហាប់របស់ឆ្អឹងថយចុះ (Osteopenia) និងប្រឈម មុខយ៉ាងខ្លាំងចំពោះជំងឺពុកឆ្អឹង (Osteoporosis) និងបាក់ឆ្អឹង។ រោគសញ្ញាធ្ងន់ធ្ងរបណ្តល មកពីកង្វះជាតិកាល់ ស្យូម រួមមាន៖ ស្ពឹកស្រពន់ ឈឺចាប់ត្រង់ម្រាមដៃ និងចង្វាក់បេះដូងលោតខុសប្រក្រតី ដែលអាចបណ្តាល ឲ្យបាត់បង់ជីវិតបាន ប្រសិនបើមិនមានការព្យាបាល។

កាល់ស្យូមមានសារៈសំខាន់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសគឺស្ត្រីមានផ្ទៃពោះតែម្តង។ នៅអំឡុងពេល មានផ្ទៃពោះ ទារកនៅក្នុងផ្ទៃត្រូវការជាតិកាល់ស្យូម ដែលមិនត្រឹមតែសម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញ ប៉ុណ្ណោះទេ តែក៏ដើម្បីធ្វើឲ្យចង្វាក់បេះដូងមានភាពប្រក្រតី និងលទ្ធភាពធ្វើឲ្យឈាមកកបានល្អផងដែរ។ ជាមួយគ្នានេះអង្គការស្បៀងអាហារពិភពលោក (FAO) បានបង្ហាញថា “ពុំមានកម្រិតតួលេខជាក់លាក់ណា មួយដែលកំណត់តម្រូវការនៃជាតិកាល់ស្យូមរបស់យើង ឬកម្រិតណាមួយដែលអាចបណ្តាល ឲ្យមានកង្វះ ជាតិកាល់ស្យូមនោះទេ។” តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើស្រី្តមានផ្ទៃពោះមានជាតិកាល់ស្យូម តិចតួចពេក ឬមិនបានទទួលទានអាហារដែលមានជាតិកាល់ស្យូមគ្រប់គ្រាន់ពីរបបអាហាររបស់គាត់ នោះទារកក្នុងផ្ទៃរបស់គាត់នឹងស្រូបយកជាតិកាល់ស្យូមពីឆ្អឹងរបស់គាត់ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ សុខភាពម្តាយ និងទារកនាពេលអនាគត។ បញ្ហាចម្បងមួយទៀតនោះ គឺភាពទន់ខ្សោយសុខភាព នៃមាតានិង ទារក និងរបបអាហារនៅតែជាកត្តា ដែលគួរឲ្យកត់សំគាល់ ដែលនាំឲ្យមានជំងឺធ្ងន់ធ្ងរ និងអត្រាមរណៈភាពមាតា ។ ជំងឺក្រិស(Rickets) គឺជាជំងឺបង្អាក់ការលូតលាស់សារពាង្គកាយរបស់ទារក បណ្តាលមកពីកង្វះសារជាតិ កាល់ស្យូមវីតាមីនដេនិង ផូស្វាត ។ ជំងឺនេះបណ្តាលឲ្យឆ្អឹងរបស់មាតា និងទារកមានភាពទន់ និងខ្សោយ។

យោងតាមអង្គការសុខភាពពិភពលោកបានបង្ហាញថា នៅអំឡុងពេល៣ខែចុងក្រោយនៃការពពោះ រាងកាយ របស់ម្តាយត្រូវការជាតិកាល់ស្យូមច្រើនជាងមុន ដោយសារតែទារកក្នុងផ្ទៃក៏ត្រូវការសារជាតិនេះ ដើម្បីការ លូតលាស់ឆ្អឹង និងធ្មេញផងដែរ។ ប្រសិនបើ គ្មានការផ្គត់ផ្គង់នូវជាតិកាល់ស្យូមប្រចាំថ្ងៃដល់មាតានោះទេ ជាតិកាល់ស្យូម និងត្រូវបានទាញចេញពីឆ្អឹងរបស់ម្តាយ ដែលជាលទ្ធផល ធ្វើឲ្យឆ្អឹងខ្សោយ និងវិវត្តន៍ទៅជាជម្ងឺ ពុកឆ្អឹង សម្រាប់ម្តាយ។ ជំងឺពុកឆ្អឹង (Osteoporosis) បានកើតឡើងលើមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយវាជាប្រភេទជំងឺម្យ៉ាងដែលបណ្តាលឲ្យកំហាប់របស់ឆ្អឹង និងគុណភាពឆ្អឹងមានការថយចុះ ឈានទៅ ដល់ភាពទន់ខ្សោយនៃឆ្អឹង ហើយបង្កើននូវឱកាសគ្រោះថ្នាក់នៃការប្រេះស្រាំនៃឆ្អឹង និង ជំងឺមួយទៀតនោះគឺកង្វះ កាល់ស្យូមនៅក្នុងឈាម(Hypocalcemia)។ ដូចគ្នានេះដែរកង្វះជាតិកាល់ស្យូមចំពោះស្ត្រី មានផ្ទៃពោះអាច បង្កភាពប៉ះពាល់ដល់សុខភាពទាំងម្តាយ និងទារកក្នុងផ្ទៃដូចជា   ជំងឺពុកឆ្អឹង ការញ័រ ការស្ពឹកស្រពន់ រមួលក្រពើ និងជំងឺតេតាណូសជាដើម។

អ្នកអាចស្វែងរកជាតិកាល់ស្យូមបានតាមរយៈផលិតផលទឹកដោះគោ និងមិនមែនទឹកដោះគោ ដូចជាត្រីខកំប៉ុង និងអាហារសម្បូរទៅដោយជាតិកាល់ស្យូមដូចជា ធញ្ញជាតិ ទឹកផ្លែឈើ ទឹកសណ្តែក បាយ ភេសជ្ជៈកំប៉ុង នំប៉័ងនិង អាហារូបត្ថម្ភដែលសំបូរជាតិកាល់ស្យូមជាដើម។

ដូច្នេះតើអ្វីដែលអ្នកអាចធ្វើទៅបាន? មានផលិតផលជាច្រើនដែលមានជាតិកាល់ស្យូម ដែលអាចជួយ និងរក្សានូវកម្រិតកាល់ស្យូមរបស់អ្នកឲ្យបានត្រឹមត្រូវ។ បើយោងតាមអង្គការសុខភាពពិភពលោក (WHO) ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាការទទួលទានអាហារបំប៉នមានជាតិកាល់ស្យូមផ្តល់នូវសារៈប្រយោជន៍ ជួយកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ពីការឡើងសម្ពាធឈាមនៅអំឡុងពេលពពោះ។ ទន្ទឹមនឹងនេះ គេហទំព័រ The Cambodia Herald ក៏បានបញ្ជាក់ថាស្ត្រីមានផ្ទៃពោះដែលទទួលទានអាហារបំប៉នមានជាតិកាល់ស្យូម ទទួលបាននូវការកាត់បន្ថយការបឺតស្រូបនៃសំណទៅក្នុងឈាម (ដែលអាចបណ្តាលឲ្យពុល) ដែលមានន័យថា កាល់ស្យូមអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ដល់ទារកផងដែរ។ ដើម្បីធានាថាស្ត្រីមាន ផ្ទៃពោះគ្រប់រូបទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ជាការ ណែនាំឲ្យទទួលទានផលិតផលអាហារបំប៉នជាតិកាល់ស្យូមមួយថ្ងៃ ៣ដង នឹងគួរចាប់ផ្តើមពីពេលពពោះបាន ២០សប្តាហ៍រហូតដល់ថ្ងៃសម្រាល។

ផ្អែកលើតំបន់ដែលប្រជាជនមានកាទទួលទាននូវជាតិកាល់ស្យូមទាប ផលិតផលអាហារបំប៉នមានជាតិ កាល់ស្យូមដើរ តួជាផ្នែកមួយនៃការថែរក្សាសុខភាពពេលពពោះនោះ ត្រូវបានណែនាំឲ្យទទួលទាន មុនពេលសម្រាលទារកដើម្បីការពារបម្រុងក្រឡាភ្លើង (Pre-Eclampsia) ជាពិសេស គឺការឡើងសម្ពាធឈាម។ Calcium Corbiereគឺជាឱសថមានជាតិកាល់ស្យូមសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលជាផលិតផលរបស់ក្រុមហ៊ុន សាណូហ្វីមកពីប្រទេសបារាំង និងមានប្រសិទ្ធភាពក្នុងការជួយបង្ការស្ត្រីពីជំងឺពុកឆ្អឹង (Osteoporosis) នៅអំឡុងពេលពពោះ និងក្រោយពេលសម្រាល ហើយក៏អាចជួយឲ្យទារកមានសុខភាពឆ្អឹងល្អ និងរឹង មាំតាំងពី នៅក្នុងផ្ទៃ។ អ្នកអាចរកទិញCalcium Corbiere បាននៅតាមបណ្តាឱសថស្ថាននានា នៅទូទាំងប្រទេសកម្ពុជា។ Calcium Corbiereមានសមត្ថភាពអាចជួយការពារស្រ្តីជាម្តាយពីបម្រុងក្រឡាភ្លើង (Pre-Eclampsia) ការឡើងសម្ពាធឈាម ការហើមជើង និង ជំងឺពុកឆ្អឹង ក្រោយពេលសម្រាល និងទៅអនាគត ៕

កង្វះជាតិកាល់ស្យូម ចំពោះស្ត្រីមានផ្ទៃពោះ