វិចារណកថាៈ អ្នកនយោ បាយគណបក្ស ប្រឆាំង គួរតែហ៊ាន ទទួលស្គាល់ការពិត

មួយរយៈពេលកន្លងទៅនេះ មេដឹកនាំគណបក្ស សង្រ្គោះជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា បានវាយ ប្រហារខ្លាំងៗទៅលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្រ្តី ហើយការវាយប្រហារខ្លះមិនឆ្លុះបញ្ចាំងនូវការពិត ។ ជាក់ស្តែងការដែលលោក សម រង្ស៊ី មិនឲ្យតម្លៃ ទៅលើប្រព័ន្ធអប់រំ ក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ហើយមជ្ឈដ្ឋាននានាបានវាយតម្លៃថា លោក សម រង្ស៊ី គឺជាអ្នក នយោបាយដែលមិនហ៊ានទទួលស្គាល់ការពិត ក្នុងខណៈដែលខ្លួនឯងមិនទាន់ បានធ្វើអ្វីក្នុងការកសាងប្រទេសជាតិនៅ ឡើយ ។ ទង្វើរបស់លោក សម រង្ស៊ី ដែលមិនឲ្យតម្លៃទៅលើសញ្ញាបត្រ ក្នុងប្រទេសកម្ពុជា គឺលោក សម រង្ស៊ី ហាក់ដូច ជាមានចេតនាមើលងាយមើលថោក មន្រ្តីក្នុងគណបក្សខ្លួន មួយចំនួនធំផងដែរ ព្រោះអ្នកទាំងនោះទទួលបានការសិក្សា អប់រំក្នុងប្រទេសកម្ពុជា ។ ប្រសិនបើសញ្ញាបត្រ នៃការរៀនសូត្រក្នុងប្រទេសកម្ពុជាគ្មានតម្លៃ គឺលោក សម រង្ស៊ី មិនគួរ ទុកឲ្យមន្រ្តីទាំងនោះបន្តធ្វើការងារ សម្រាប់គណបក្សសង្រ្គោះជាតិតទៅទៀតទេ ។

ក្រុមអ្នកតាមដានស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាបានលើកឡើងថា ជាធម្មតាគណបក្សជំទាស់ ឬគណ បក្សប្រឆាំង មានតួនាទីរិះគន់ស្ថាបនាទៅលើចំណុចខ្វះខាតរបស់រដ្ឋាភិបាលនៃគណបក្សកាន់អំណាច ដើម្បីឲ្យ រដ្ឋាភិ បាលបំពេញការងារដោយត្រឹមត្រូវ ។ ប៉ុន្តែសម្រាប់មេដឹកនាំគណបក្សសង្រ្គោះជាតិគឺលោក សម រង្ស៊ី និងលោក កឹម សុខា តែងតែវាយប្រហារជ្រុលហួសហេតុ ទៅលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្ស ប្រជាជនកម្ពុជា កំពុងកាន់អំ ណាច ។ កន្លងមកលោក សម រង្ស៊ី និងលោក កឹម សុខា មិនដែលទទួលស្គាល់ការ ពិតចំពោះសមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានកសាង និងអភិវឌ្ឍន៍នោះទេរហូតដល់និយាយថា សញ្ញាបត្រនៅកម្ពុជាគ្មានតម្លៃ ។ ការ ដែលលោក សម រង្ស៊ី និយាយបែបនេះគឺជាការបន្ទាបតម្លៃមន្រ្តី ជាន់ខ្ពស់ របស់ខ្លួនផងដែរ ព្រោះយ៉ាងហោចណាស់៦០ ភាគរយនៃមន្រ្តីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទទួលបាន ការសិក្សាអប់រំនៅកម្ពុជា ។ ក្រុមអ្នកវិភាគបានផ្តល់ជា អនុសាសន៍ថា ក្នុងនាមជាអ្នកនយោបាយ នៃគណបក្ស ប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងមន្រ្តីជាន់ ខ្ពស់គណបក្សសង្រ្គោះជាតិគួរហ៊ាន ទទួលស្គាល់ការពិតខ្លះផង ។

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បុគ្គលជ្រុលនិយមមួយចំនួន មិនដែលសាទរ និងទទួលស្គាល់នូវសមិទ្ធផលដែលរាជរដ្ឋាភិបាលខិតខំអភិវឌ្ឍន៍នោះឡើយ ផ្ទុយទៅវិញក្រុមជ្រុលនិ យមនេះតែងតែវាយប្រហារ និងជេរប្រមាថដល់អាយុជីវិតសម្តេចទៀតផង ។ នៅក្នុងសារនយោបាយជាលើកទី២ដែល បានបង្ហោះនៅលើទំព័រ Facebook ផ្ទាល់ខ្លួនសម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា បានខិតខំប្រឹងប្រែងរួមគ្នាបម្រើប្រទេសជាតិដោយធានានូវសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពនយោបាយសង្គមបានល្អ ទើបធ្វើឲ្យប្រទេសជាតិកាន់តែរីកលូតលាស់ទៅមុខ ។ ជាពិសេស បំផុតនោះ គឺកម្ពុជាមានព្រះមហាក្សត្រដ៏ឆ្នើមបំផុតដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះប្រជា រាស្រ្តព្រះអង្គ ដែលបានធ្វើឲ្យសង្គមជាតិទាំងមូលមានភាពសុខសាន្ត ។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានលាតត្រដាងទៀតថា កន្លងទៅទោះបីរាជរដ្ឋាភិបាលខិតខំអភិវឌ្ឍន៍កសាង សមិទ្ធផលអ្វី ក៏បុគ្គលប្រឆាំងជ្រុលមួយចំនួនមិនសាទរដែរ មានតែការនិន្ទាប្រមាថ ។ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងទៀតថា ជានិច្ចកាលសម្តេចតែងខិតខំបម្រើប្រទេសជាតិដោយសុទ្ធចិត្ត មិនគិតពីសុខភាព និងការនឿយហត់ ហើយខំប្រឹងបំពេញនូវសេចក្តីត្រូវការ និងកង្វះខាតរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស ។ ការងារសំខាន់ សម្រាប់សម្តេចពេលនេះគឺប្រជាពលរដ្ឋមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែ មានការងារធ្វើ មានបាយទទួលទាន មានផ្លូវ ធ្វើដំណើរ មានសាលារៀនសម្រាប់កូនចៅរៀនសូត្រ និងរស់នៅដោយសុខដុមរមនា ។ នៅក្នុងសារនយោបាយលើកទី ២ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញពីការបើកចំហរឲ្យមានការបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនាដោយសេ រីនៅលើទំព័រ Facebook របស់សម្តេចផងដែរ ។

មជ្ឈដ្ឋាននានាបានលើកឡើងថា មេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី និងលោក កឹម សុខា គួរហ៊ាន ទទួលស្គាល់ការពិតខ្លះផងចំពោះអ្វីជាសមិទ្ធផលដែលរាជរដ្ឋាភិបាលកសាង និងអភិវឌ្ឍន៍ ព្រោះអ្នកនយោបាយមិនគួរ បំភ្លៃការពិតសព្វបែបយ៉ាងនោះទេ ។ ជាក់ស្តែងនៅពេលដែលមេដឹកនាំគណបក្សប្រឆាំងតែងតែនិយាយពីសេរីភាពនៃ ការ បញ្ចេញមតិ បែរជានៅលើទំព័រ Facebook របស់ខ្លួនប្លុក (Blocked) មិនឲ្យមានអ្នកចូលបញ្ចេញមតិរិះគន់កំហុស ឆ្គងរបស់ខ្លួនឡើយ ។ មានន័យថា មេបក្សប្រឆាំងមិនចូលចិត្តមតិរិះគន់នោះទេ គឺបានត្រឹមតែធ្វើការរិះគេទាំងទទឹង ទទែងផ្ទុយពីការពិត ហើយពេលខ្លះការរិះគន់នោះគឺជាន់កែងខ្លួនឯងយ៉ាងអាម៉ាស់បំផុត ។ ក្នុងនាមជាអ្នកនយោបាយ នៃគណបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា មិនអាចធ្វើប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋស្រេចតែអំពើ ចិត្តបានទេ ព្រោះប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានដឹងការពិតអស់ទៅហើយ ៕