Arsenal សង្គ្រោះក្តីសង្ឃឹមក្នុង Champions League ខណៈ Chelsea បញ្ចប់ត្រឹមស្មើ

ខ្សែ​ប្រយុទ្ធ Olivier Giroud និង​ខ្សែ​បម្រើ Mesut Ozil បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត ខណៈ​ដែល Arsenal បានផ្តល់​ក្តី​សង្ឃឹម​នៃ​ក្រប​ខ័ណ្ឌ Champions League ដល់​ពួកគេផ្ទាល់​ជាមួយនឹងការ​ទទួល​ជ័យ​ជម្នះ​​យ៉ាង​កក់​ក្តៅ​ក្នុង​លទ្ធផល ២-០ លើ​ក្រុម Bayern Munich នៅ​កីឡ​ដ្ឋាន Emirates កាល​ពី​ថ្ងៃ​អង្គារ​។ នៅខណៈ​នោះ​ផង​ដែរ ក្រុម Chelsea ត្រឹម​តែ​អាច​បញ្ចប់​ក្នុង​លទ្ធផលស្មើ ០-០ នៅ​លើ​ទឹក​ដីក្រុម Dynamo Kiev ប៉ុន្តែ ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប Barcelona បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ប្រទេស​បេ​ឡា​រុស ក្នុង​លទ្ធផល ២-០ ហើយ​ក្រុម Bayer Leverkusen បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ៤-៤ ជា​មួយ​នឹង​ក្រុម Roma នៅ​ប្រទេស​អាល្លឺ​ម៉ង់​។
1
2
Bayern បាន​​ទៅដល់​ទីក្រុង​ឡុងដ៍ ក្រោយពី​ឈ្នះ​រាល់​ការ​ប្រកួត​ទាំង​អស់​ក្នុង​រដូវកាល ហើយ​ពួក​គេ​បាន​គ្រប់​គ្រង​បាល់​ស្ទើរ​តែ​ទាំង​ស្រុង​ក្នុង​ការ​ប្រកួត​ពូល F ដ៏​រំភើប​មួយ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ពួក​គេ​​នៅ​តែ​ស្ថិត​ក្នុង​លទ្ធផល​ស្មើ​នៅ​ត្រឹម​តង់​ទី​១ ក្រោយ​ពី​អ្នក​ចាំ​ទី Manuel Neuer បាន​សង្គ្រោះ​​បាល់​យ៉ាង​ល្អ​ពី​ស៊ុត​បាល់​ពី​សំណាក់​របស់​ខ្សែ​ប្រយុទ្ធ Theo Walcott​។ លោក Arsene Wenger អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Arsenal បាន​ឲ្យ​ដឹង​ថា៖ «យើង​មាន​​ភាព​ចាំ​បាច់​មួយ​ដើម្បី​ឈ្នះ​ការ​ប្រកួតនេះ ហើយយើង​បាន​ធ្វើ​វា​ក្នុង​​មធ្យោ​បាយ​​ដ៏មាន​វិន័យ​មួយ​។ Bayern បាន​គ្រប់​គ្រង​បាល់​ច្រើន​ជាង​​យើង ប៉ុន្តែ យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​វា​មាន​ភាព​ស្វិត​​ស្វាញ​ និង​​វាយ​សម្រុក​ពួក​គេ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia