ព្រលាន​យន្ត​ហោះ​ល្អ​ជាង​គេ​ឆ្នាំ​២០១៥​ មាន​​​នៅ​​ប្រទេស​ណា​ខ្លះ​?

ព្រលាន​យន្ត​ហោះ​ល្អ​ជាង​គេ​ឆ្នាំ​២០១៥​ មាន​​​នៅ​​ប្រទេស​ណា​ខ្លះ​?

បញ្ជី​​ឈ្មោះ​ព្រលាន​យន្ត​ហោះ​ល្អ​ជាង​គេ​​ទាំង​១០​សម្រាប់​​ឆ្នាំ​២០១៥ ដែល​បាន​បោះ​ឆ្នោត​ដោយ​អ្នក​ដំណើរ​​​ជុំ​វិញ​ពិភពលោក​ក្នុង​រយៈ​ពេល​ស្ទង់​មតិ​៩​ខែ​​បាន​ចុះ​ផ្សាយ​ក្នុង​​វិបសាយ Skytrax។ ចំណាត់​ថ្នាក់​នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្នែក​លើ​ភាព​ពេញ​ចិត្ត​ពី​សំណាក់​អតិថិជន​ជា​អ្នក​ធ្វើ​ដំណើរ សេវាកម្ម​ និង​ទំនើប​កម្ម​​នៅ​ទី​នោះ​។​ ព្រលាន​យន្ត​ហោះ​ទាំង​១០​​ នោះ  មាន​ដូច​​ខាង​ក្រោម៖​​

 
១. ព្រលាន​យន្តហោះ​ Changi ប្រទេស​សិង្ហបុរី

 
ព្រលាន​យន្តហោះ​ Changi នាំ​អ្នក​ធ្វើ​ដំណើរ​ទៅ​ដល់​គោល​ដៅ​ជាង​២០០​កន្លែង​​លើ​ពិភពលោក។ ការ​​​ចេញ​​ដំណើរ​​​ និង​ការ​មក​ដល់​គោល​ដៅ​​ចំនួន​៥០០០​លើក​ក្នុង​មួយ​សប្ដាហ៍​​​ធ្វើ​ឡើង​តាម​រយៈ​​ជើង​ហោះ​ហើរ​​​​អន្តរជាតិ​ចំនួន​៨០​ផ្សេង​ៗ​គ្នា។ ក្នុង​ព្រលាន​យន្តហោះ​​ឈ្នះ​ពាន​ល្អ​​ជាង​គេ​៣​ឆ្នាំ​ជាប់​គ្នា​​នេះ ​​​ក៏​មាន​នូវ​កន្លែង​កម្សាន្ត​​ទំនើប​ៗ រោង​កុន ហាង​ទំនិញ និង​ហាង​អាហារ​ជា​ច្រើន ​រូម​ទាំង​ការ​បម្រើ​សេវា​កម្ម​យ៉ាង​ល្អ។
 

ព្រលាន​យន្ត​ហោះ​ល្អ​ជាង​គេ​ឆ្នាំ​២០១៥​ មាន​​​នៅ​​ប្រទេស​ណា​ខ្លះ​?

 
២. ព្រលាន​យន្តហោះ​អន្តរជាតិ Incheon ប្រទេស​កូរ៉េ

 
​ជា​ព្រលាន​យន្តហោះ​ធំ​ជាង​គេ​​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង និង​ស្ថិត​ក្នុង​ចំណោម​​ព្រលាន​​យន្តហោះ​​​​មមាញឹក​​ជាង​គេ​មួយ​​​​ក្នុង​ពិភពលោក។ ​ក្នុង​ព្រលាន​យន្ត​ហោះ​មាន​ហាង​អាហារ​ និង​ហាង​ទំនិញ​​​ជា​លក្ខណៈ​ទំនើប​​ច្រើន ក្រៅ​ពី​នេះ​ក៏​មាន​ការ​សម្ដែង​​សិល្បៈ​ជា​ក្រុម និង​មាន​សារមន្ទីរ​វប្បធម៌​កូរ៉េ​នៅ​ទី​នោះ​ផង​​ដែរ។ ​កាល​ពី​​​​ឆ្នាំ​២០១៣ ព្រលាន​យន្តហោះ​​នេះ​មាន​អ្នក​ធ្វើ​ដំណើរ​​ចំនួន​ ៤១​,៧​លាន​នាក់។
 

ព្រលាន​យន្ត​ហោះ​ល្អ​ជាង​គេ​ឆ្នាំ​២០១៥​ មាន​​​នៅ​​ប្រទេស​ណា​ខ្លះ​?

 
៣. ព្រលាន​យន្តហោះ​ Munich ប្រទេស​​​អាល្លឺម៉ង់

 
​​​​​​ព្រលាន​យន្តហោះ​ Munich ជា​ព្រលាន​យន្តហោះ​មមាញឹក​​មួយ​ក្នុង​ទ្វីប​អឺរ៉ុប ​និង​មមាញឹក​ជាង​គេ​លំដាប់​ទី​ពីរ​​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដោយ​​​ភ្ជាប់​បណ្ដាញ​គោលដៅ​ហោះ​ហើរ​ជុំ​វិញ​ពិភព​លោក។ នៅ​ក្នុង​ព្រលាន​ធំ​ស្កឹមស្កៃ​​នេះ​​​មាន​ហាង​​ទំនិញ​ជាង​១៥០​​​ ហាង​អាហារ​​ចំនួន​៥០​កន្លែង​ដូច​ទី​ក្រុង​​​ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​​ទេស​ចរ​កម្សាន្ត​ទស្សនា​មិន​ធុញ​ទ្រាន់។ នៅ​ទី​នោះ​ក៏​សួន​កម្សាន្ត កន្លែង​វាយ​កូន​ហ្គោល និង​សារមន្ទីរ​យន្តហោះ​សម្រាប់​អ្នក​ដំណើរ​​ទស្សនា​ផង​ដែរ។
 

ព្រលាន​យន្ត​ហោះ​ល្អ​ជាង​គេ​ឆ្នាំ​២០១៥​ មាន​​​នៅ​​ប្រទេស​ណា​ខ្លះ​?

 
៤. ព្រលាន​យន្តហោះ​អន្តរជាតិ​ ហុងកុង ប្រទេស​ចិន​

 
ព្រលាន​យន្តហោះ​អន្តរជាតិ​​ហុង​កុង បម្រើ​សេវាកម្ម​ជើង​ហោះ​ហើរ​​ជាង​១០០​​ទៅ​កាន់​ទី​តាំង ​​ប្រហែល​១៨០​គោល​ដៅ​នៅ​ក្នុង​ពិភពលោក​។ ព្រលាន​យន្ត​ហោះ​នេះ​ធ្លាប់​ជាប់​​​​​ជា​ព្រលាន​យន្តហោះ​ប្រចាំ​ឆ្នាំ​ល្អ​​​​​ច្រើន​ដង​ក្នុង​ពាន​រង្វាន់​ព្រលាន​យន្តហោះ​ពិភព​លោក។

 

ព្រលាន​យន្ត​ហោះ​ល្អ​ជាង​គេ​ឆ្នាំ​២០១៥​ មាន​​​នៅ​​ប្រទេស​ណា​ខ្លះ​?

 
៥. ព្រលាន​យន្តហោះ​អន្តរជាតិ​​​តូក្យូ​ Haneda ប្រទេសជប៉ុន

 
ព្រលាន​យន្តហោះ​​ល្អ​ជាង​គេ​លំដាប់​ទី​៥ ​សម្រាប់​ឆ្នាំ​២០១៥​នេះ ​គឺ​​​ជា​កន្លែង​ប្រមូល​ផ្ដុំ​នៃ​អ្នក​ធ្វើ​ដំណើរ​​ជា​អ្នក​ជំនួញ​ និង​​អ្នក​ទេសចរ​ជា​ច្រើន​នាក់​។ បន្ថែម​ពី​នេះ​ ព្រលាន​យន្ត​ហោះ​ Haneda ក៏​មាន​ភាព​ល្បី​ល្បាញ​ខាង​សេវាកម្ម​ទាន់​ចិត្ត​ បរិស្ថាន​ស្អាត និង​កន្លែង​ដើរ​ទិញ​ឥវ៉ាន់​ល្អ​ៗ​ច្រើន​ផង​ដែរ។

 

ព្រលាន​យន្ត​ហោះ​ល្អ​ជាង​គេ​ឆ្នាំ​២០១៥​ មាន​​​នៅ​​ប្រទេស​ណា​ខ្លះ​?

 
៦. ព្រលាន​យន្តហោះ​ Zurich ប្រទេស​ស្វីស​​

 
ជា​ព្រលាន​យន្តហោះ​អន្តរជាតិ​ធំ​ជាង​គេ​​ក្នុង​ប្រទេស​ស្វីស ប្រមូល​ផ្ដុំ​នូវ​ជើង​ហោះ​ហើរ​​ច្រើន។​ សម្រាប់​អ្នក​ធ្វើ​ដំណើរ​​​អាច​ជួល​កង់​ជិះ​​កម្សាន្ត​ ​ទៅ​កន្លែង​ជិះ​ស្គី ​និង​​សារ​មន្ទីរ​ប្រទេស​ស្វីស​នៅ​ទី​នោះ​បាន។
 

ព្រលាន​យន្ត​ហោះ​ល្អ​ជាង​គេ​ឆ្នាំ​២០១៥​ មាន​​​នៅ​​ប្រទេស​ណា​ខ្លះ​?

 
៧. ព្រលាន​យន្តហោះ​​អន្តរជាតិ​​ Central ប្រទេស​ជប៉ុន

 
ស្ថិត​នៅ​លើ​កោះ​សិប្បនិម្មិត​ក្បែរ​ទី​ក្រុង​ណាហ្គោយ៉ា ​​​ព្រលាន​យន្ត​ហោះ​នេះ​មាន​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន។ ​នៅ​ឆ្នាំ​២០១៤​​ ព្រលាន​យន្ត​ហោះ​​​អន្តរជាតិ​ជប៉ុន​ Central ​មាន​អ្នក​ធ្វើ​ដំណើរ​​ចំនួន​៩,៨​លាន​នាក់។ នៅ​ទី​នោះ​ក៏​មាន​ជាន់​កម្ពស់​ខ្ពស់​អាច​ឲ្យ​អ្នក​ដំណើរ​​​ទស្សនា​កប៉ាល់ ​និង​ទេសភាព​នៃ​​កំពង់ផែ​​​ណាហ្គោយ៉ា​បាន​ផង​ដែរ។
 

 ព្រលាន​យន្ត​ហោះ​ល្អ​ជាង​គេ​ឆ្នាំ​២០១៥​ មាន​​​នៅ​​ប្រទេស​ណា​ខ្លះ​?

 
៨. ព្រលាន​យន្ត​ហោះ​ London Heathrow ប្រទេស​អង់គ្លេស

 
ជា​ព្រលាន​យន្តហោះ​មមាញឹក​ជាង​គេ​ក្នុង​ប្រទេស​អង់គ្លេស ​និង​​​ស្ថិត​ក្នុង​ចំណោម​​ព្រលាន​​យន្តហោះ​​​​មមាញឹក​​ជាង​គេ​មួយ​​​​​នៅ​អឺរ៉ុប​ដោយ​​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន។ ក្នុង​ឆ្នាំ​២០១៣​​ ព្រលាន​យន្ត​ហោះ​នេះ​មាន​អ្នក​ធ្វើ​ដំណើរ​ចំនួន​ ៧២,៤​ លាន​នាក់។
 

ព្រលាន​យន្ត​ហោះ​ល្អ​ជាង​គេ​ឆ្នាំ​២០១៥​ មាន​​​នៅ​​ប្រទេស​ណា​ខ្លះ​?

 
៩. ព្រលាន​យន្តហោះ​ Amsterdam Schiphol ប្រទេស​ហូឡង់ដ៍

 
ជា​ព្រលាន​យន្ត​ហោះ​​មមាញឹក​​មួយ​ក្នុង​តំបន់​អ៊ឺរ៉ុប​ ក្នុង​ឆ្នាំ​ Amsterdam Schiphol ​មាន​អ្នក​ធ្វើ​ដំណើរ​​​ចំនួន​៥៥​លាន​នាក់​ក្នុង​ឆ្នាំ​២០១៥។ នៅ​ទី​នោះ​ក៏​មាន​​កន្លែង​កម្សាន្ត​ជា​ច្រើន​រួម​ទាំង​បណ្ណាល័យ​​សម្រាប់​អាន​សៀវភៅ​ទៀត​ផង។
 

ព្រលាន​យន្ត​ហោះ​ល្អ​ជាង​គេ​ឆ្នាំ​២០១៥​ មាន​​​នៅ​​ប្រទេស​ណា​ខ្លះ​?

 
១០. ព្រលាន​យន្តហោះ​អន្តរជាតិ​រដ្ឋធានី​ប៉េកាំង​ ប្រទេស​ចិន

 
ជា​ព្រលាន​យន្តហោះ​មមាញឹក​លំដាប់​ទី​ពីរ​ក្នុង​ពិភព​លោក​ ព្រលាន​យន្តហោះ​អន្តរជាតិ​រដ្ឋធានី​ប៉េកាំង​ដើរ​តួ​នាទី​សំខាន់​ក្នុង​​មុខ​ចំណូល​របស់​ចិន​។ ក្នុង​ឆ្នាំ​២០១៣​ព្រលាន​យន្ត​ហោះ​នេះ​មាន​អ្នក​ដំណើរ​ចំនួន​​៨៣, ៧​លាន​នាក់៕

ព្រលាន​យន្ត​ហោះ​ល្អ​ជាង​គេ​ឆ្នាំ​២០១៥​ មាន​​​នៅ​​ប្រទេស​ណា​ខ្លះ​?

ចុចអាន៖ មើល​ទិដ្ឋភាព​ដ៏​កម្រ​នៃ​ព្រលាន​យន្តហោះ​ថ្មី​របស់​កូរ៉េខាងជើង

ចុចអាន៖ ៤ ជំហាន​នាំ​អ្នក​ធ្វើ​ដំណើរ​តាំង​ពី​ព្រលាន​ដល់​ប្រទេស​គោលដៅ​យ៉ាង​សុវត្ថិភាព

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ businessinsider, worldairportawards​​​​​