Park Bom បង្ហាញ​មុខ​នៅ YG ក្រុម2NE1 ជិត​ត្រលប់​មក​វិញ?

Park Bom បង្ហាញ​មុខ​នៅ YG ក្រុម2NE1 ជិត​ត្រលប់​មក​វិញ?

អ្នក​គាំទ្រ​ម្នាក់​បាន​តថ​បាន​សកម្មភាព​របស់ Park Bom ដើរ​ចេញ​ពី​អាគារ YG ក្រោយ​ពី​បាន​លាក់​មុខ​អស់​រយៈ​យ៉ាង​យូរ។

 

Park Bom បង្ហាញ​មុខ​នៅ YG ក្រុម2NE1 ជិត​ត្រលប់​មក​វិញ?

 

ក្រុម​ចម្រៀង​កូរ៉េ 2NE1 ជិត​ត្រលប់​មក​ឆាក​តន្ត្រី Kpop វិញ? ទោះ​បី​ជា​ការ​សន្និដ្ឋាន​នេះ​​បញ្ឈប់​ត្រឹម​ការ​ប៉ាន់​ស្មាន​របស់​អ្នក​គាំទ្រ​តែ​ប៉ុណ្ណោះ តែ​ជាមួយ​នឹង​សកម្មភាព​របស់ Park Bom និង​នាយក​ប្រតិបត្តិ​របស់​ផលិតកម្ម YG រឿង​នេះ​អាច​មាន​លទ្ធភាព​នឹង​កើត​ឡើង​ក៏​ថា​បាន។

 

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​តុលា កន្លង​ទៅ​នេះ អ្នក​គាំទ្រ​ម្នាក់​បាន​ប្រទះ​ឃើញ​សមាជិក​ក្រុម​ចម្រៀង 2NE1 ដើរ​ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​របស់ YG Entertainment។ ក្រោយ​មក​តារា​ចម្រៀង​រូប​នេះ​បាន​ឡើង​រថយន្ត​ទៅវិញ។ នេះ​ជា​ការ​បង្ហាញ​ខ្លួន​ដ៏​កម្រ​របស់​តារា​ចម្រៀង​ឯក​ប្រចាំ​ក្រុម 2NE1 បន្ទាប់​ពី​បាន​សម្ងំ​លាក់​ខ្លួន​អស់​រយៈ​ពេល​ជា​យូរ​បន្ទាប់​ពី​នាង​បាន​ជួប​រឿង​អាស្រូវ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន។

 

ក្រោយ​នោះ​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី២០ ខែ​តុលា នាយកប្រតិបត្តិ​របស់​ផលិតកម្ម YG លោក Yang Hyun Suk បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Instagram ផ្ទាល់​ខ្លួន​ពី​រូប​របស់ 2NE1 កាល​ពី​ទើប​បង្ហាញ​មុខ​ដំបូង ដោយ​បាន​សរសេរ​ថា 2NE1 ថ្មី​ៗ​នេះ​សោះ​អស់​រយៈ​ពេល ៦ ឆ្នាំ ទៅ​ហើយ។ បើ​ទោះ​បី​ជា​រូប​នេះ​គ្រាន់​តែ​ជា​រូប​ចាស់​របស់ 2NE1 កាល​ពី​ពួក​គេ​ទើប​បង្ហាញ​មុខ​ដំបូង​ជា​មួយ​បទ “Fire” ប៉ុន្តែ​ចំពោះ​រឿង YG ស្រាប់​តែ​បង្ហោះ​រូប​នេះ​ទាំង​គ្មាន​ក្នុង​ឱកាស​ពិសេស​អ្វី​ទាំង​អស់ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ Kpop និង Blackjacks (ឈ្មោះ​អ្នក​គាំទ្រ​របស់ 2NE1) រំពឹង​ទុក​ថា​អាច​នឹង​មាន​អ្វី​ពិសេស​កើត​ឡើង​ចំពោះ​ក្រុម​ចម្រៀង​ក្នុង​ចិត្ត​ពួក​គេ៕

 

Park Bom បង្ហាញ​មុខ​នៅ YG ក្រុម2NE1 ជិត​ត្រលប់​មក​វិញ?

 

 

ចុចអាន៖ស្ងាត់​ៗ Minzy បោះទុន​បើក​សាលា​បង្រៀន​រាំ​ដោយ​ខ្លួន​ឯង

 

​ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ allkpop