Samsung នឹង​ប្រើ​ប្រាស់​មនុស្ស​យន្ត​ជំនួស​ឲ្យ​​​ពលករ​​ចិន​ព្រោះ​​តែ​ប្រាក់​ឈ្នួល​​ឡើង​​ថ្លៃ

Samsung នឹង​ប្រើ​ប្រាស់​មនុស្ស​យន្ត​ជំនួស​ឲ្យ​​​ពលករ​​ចិន​ព្រោះ​​តែ​ប្រាក់​ឈ្នួល​​ឡើង​​ថ្លៃ

រោងចក្រ​របស់​ក្រុមហ៊ុន​ Samsung អាច​នឹង​ប្រើ​ប្រាស់​​មនុស្សយន្ត​ជំនួស​ឲ្យ​​ពលករ​ចិន​​ក្នុង​ពេល​​ឆាប់ៗ​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ SamMobile។

 

Samsung នឹង​ប្រើ​ប្រាស់​មនុស្ស​យន្ត​ជំនួស​ឲ្យ​​​ពលករ​​ចិន​ព្រោះ​​តែ​ប្រាក់​ឈ្នួល​​ឡើង​​ថ្លៃ

 

ការ​សម្រេច​ចិត្ត​ជំនួស​កម្លាំង​ពលកម្ម​ចិន​ដោយ​មនុស្ស​យន្ត​ដូច​នេះ​គឺ​ដោយ​សារ​តែ​ការ​ដំឡើង​ថ្លៃ​ប្រាក់​ឈ្នួល​​ពលករ​ក្នុង​ប្រទេស​ចិន ហើយ​ក៏​ដើម្បី​ឲ្យ​ប្រទេស​របស់​ខ្លួន​រីក​ចំរើន​លើ​ទីផ្សារ​មនុស្ស​យន្ត​ផង​ដែរ។ រដ្ឋាភិបាល​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ក៏​បាន​បណ្ដាក់​ទុន​ជា​ទឹក​ប្រាក់​ប្រមាណ​១៥​លាន​ដុល្លារ​ទៅ​លើ​ក្រុមហ៊ុន​ Samsung ​ផង​ដែរ​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​ផលិត​មនុស្ស​យន្ត​ក្នុង​ស្រុក​ដែល​អាច​ប្រើ​ជំនួស​កម្លាំង​ពលកម្ម​ចិន​បាន។ ការ​ដែល​ផលិត​​មនុស្ស​យន្ត​ក្នុង​ស្រុក​ដូច​នេះ​គឺ​វា​មាន​តម្លៃ​ទាប​ជាង​ការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

 

គេ​មិន​អាច​ប៉ាន់​ស្មាន​បាន​​នៅ​ឡើយ​ទេ​ថា​ Samsung នឹង​អាច​បញ្ចប់​គម្រោង​ការ​ផលិត​មនុស្ស​នេះ​នៅ​ពេល​ណា​ ប៉ុន្តែ​ក្រសួង​ពាណិជ្ជកម្ម​ ឧស្សាហកម្ម ​និង​ថាមពល​នៃ​ប្រទេស​នេះ​រំពឹង​ថា​នឹង​អាច​បញ្ចប់​​នៅ​ចុង​ឆ្នាំ​២០១៨។

 

​​​គួរ​បញ្ជាក់​ផង​ថា​ ជំនួញ​​មនុស្សយន្ត​លើ​សកលលោក​មាន​តម្លៃ​ ១០,៧​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ទៅ​ ដោយ​ប្រទេស​ចិន​ស្ថិត​នៅ​លំដាប់​ទី​មួយ​ ប្រទេស​ជប៉ុន​នៅ​លំដាប់​ទីពីរ​ ចំណែក​ឯ​សហរដ្ឋអាមេរិក ​​និង​កូរ៉េខាងត្បូង​នៅ​លំដាប់​ទី​បី។ បច្ចុប្បន្ន​មាន​មនុស្ស​យន្ត​ប្រមាណ​១០ភាគរយ​ដែល​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​រោងចក្រ​ជុំវិញ​ពិភពលោក​ ហើយ​១០​ឆ្នាំ​ខាង​មុខ​ទៀត​អាច​នឹង​មាន​ការ​កើន​ឡើង​ដល់​២០​ភាគរយ៕​​​​​

 

ចុច​អាន៖ Apple​ លុប​កម្មវិធី​ចំនួន​២៥៦​ចេញ​ពី​ App Store​ ក្រោយ​រក​ឃើញ​​ស្ថានភាព​មិន​ស្រួល​

 

 

​ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena, SamMobile