រថយន្ត​កែច្នៃ​មួយគ្រឿង ដឹក​កំណាត់ឈើ​ក្រឡាប់ កិន​មនុស្ស​ស្លាប់ នៅ​ស្រុក​ស្ទឹងហាវ

ព្រះសីហនុ: រថយន្ត​កែច្នៃ​១​គ្រឿង ដែល​ដឹក​កំ​ណាត់់​ឈើ​អុស ចេញពី​ទំនប់​ស្រុក​ស្ទឹងហាវ សំដៅ​មក​ក្រុងព្រះសីហនុ បណ្តាលអោយ​ក្រឡា​ប់ កិន​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត រង​បួស​ធ្ងន់​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​១ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​តាម​ប្រភពព័ត៌មាន​ពីសមត្ថកិច្ច​មូលដ្ឋាន ស្រុក​ស្ទឹងហាវ បានអោយដឹងថា រថយន្ត​កែច្នៃ ១​គ្រឿង​នេះ បាន​ដឹក​កំណាត់ឈើ​អុស ជាច្រើន ដោយ​បើកបរ​ល្បើ​ន​លឿន​ពេក ក៏​ជ្រុល​ចង្កូត ធ្លាក់​ចិញ្ចើមផ្លូវ បណ្តាលអោយ​ក្រឡាប់ សង្កត់​លើក​ម្មករ ចំនួន​២​នាក់​គឺ ១-​ឈ្មោះ ចាន់ វ៉ាន់​ណា​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រងរបួស​ធ្ងន់ និង​២-​ឈ្មោះ យ៉​ន ធឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បណ្ដាលអោយ​អុស​សង្កត់ពីលើ ស្លាប់​នៅនឹងកន្លែង​តែម្តង​។ ចំពោះ​រថយន្ត​កែច្នៃ​នេះ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សុខ ខេង ភេទ​ស្រី រស់នៅ​ភូមិ កើតហេតុ​ខាងលើ  ។​

​សមត្ថកិច្ច បាន​បន្តទៀតថា សាកសព​កម្មករ ដែល​ស្លាប់​នោះ ត្រូវបាន​សមត្ថកិច្ច បញ្ជូន​អោយ​គ្រប់​គ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕V​/S