​ឃាត់ខ្លួន​ជនសង្ស័យ ១០​នាក់ ដែល​ពាក់ព័ន្ធ​ករណី លេងល្បែង​ស៊ីសង​

ភ្នំពេញ: កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ និង​សមត្ថកិច្ច​ចម្រុះ នៃ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ច្បារអំពៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១០​នាក់ ដែល​ពាក់ព័ន្ធ នឹង​ករណី​លេង ល្បែង​ស៊ីសង (​ប្រភេទ​ហ្គេម​បាញ់​ត្រី​) ខុសច្បាប់​។​

​ប្រតិបត្តិ​ការបង្ក្រាប និង​ឃាត់ខ្លួន​នេះ បានកើត​ឡើង កាលពី​ព្រឹក ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥  នៅផ្ទះ​ជួល ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

​ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច ដកហូត​វត្ថុតាង រួមមាន​៖ ទូ​ហ្គេម​បាញ់​ត្រី ចំនួន​១​ទូ និង​កៅអី​៦ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១០​នាក់ ក្នុងនោះ​អ្នកមើលការខុសត្រូវ​ហ្គេម ម្នាក់​ឈ្មោះ សឿន សុភ័ក្ត្រ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​១០​នាក់ មាន​៖ ១-​ឈ្មោះ សឿន សុភ័ក្ត្រ ភេទ​ស្រី អាយុ ៣១​ឆ្នាំ ស្នាក់នៅ ផ្ទះជួល ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ មុខរបរ អ្នកមើល​ខុសត្រូវ​ហ្គេម​។ ២-​ឈ្មោះ អៀង វណ្ណឌី ភេទ​ស្រី អាយុ ២៥​ឆ្នាំ  ស្នាក់នៅ ផ្ទះជួល ផ្លូវ ៣៦៩ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​១ មុខរបរ នៅផ្ទះ​។ ៣-​ឈ្មោះ ស្រី នី ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២២០ ផ្លូវ ៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ មុខរបរ នៅផ្ទះ​។ ៤-​ឈ្មោះ ឃឹម បូ​ផួ​ង ភេទ​ប្រុស ២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៤១ ផ្លូវ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ មុខរបរ ជាង​ប៉ះ​កង់​ម៉ូតូ​។ ៥-​ឈ្មោះ យ៉ាន ប្រុស​ដូច ភេទ​ប្រុស អាយុ ១៨​ឆ្នាំ  ស្នាក់នៅ​អង្គការ​សិទ្ធិ​កុមារ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ​សិស្ស​។ ៦-​ឈ្មោះ ប៉េង វុត្ថា ភេទ​ប្រុស ២០​ឆ្នាំ  ស្នាក់​នៅផ្ទះ​៤៧៥ ផ្លូវ ៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ មុខរបរ នៅផ្ទះ​។ ៧-​ឈ្មោះ ទេព សារឿន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន មុខរបរ គ្មាន​។ ៨-​ឈ្មោះ អ៊ុច សុផាត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ  ស្នាក់នៅ ផ្ទះ​លេខ​២៧៣ ផ្លូវ ៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ មុខរបរ កម្មករ​។ ៩-​ឈ្មោះ អ៊ី​ម សុ​ភ័ស ភេទ​ប្រុស អាយុ ២៧​ឆ្នាំ  ស្នាក់នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ មុខរបរ កម្មករ​។ និង​១០-​ឈ្មោះ ពៅ ចំរើន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ ៦២២ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ មុខរបរកម្មករ​លី​បន្លែ ។​

​សមត្ថកិច្ច បាន​បន្តថា ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​១០​នាក់ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V​/S