ក្រសួង​អប់រំ​បើក​យុទ្ធនាការ​ផ្សាយ​ពី​ការ​ចុះ​ឈ្មោះ​ចូល​រៀន

ក្រសួងអប់រំយុវជន និងកីឡា ធ្វើយុទ្ធការផ្សាព្វផ្សាយ ស្តីពីការចុះឈ្មោះចូលរៀន របស់សិស្សានុសិស្ស គ្រប់កំរិត។
ក្រសួង​អប់រំ​បើក​យុទ្ធនាការ​ផ្សាយ​ពី​ការ​ចុះ​ឈ្មោះ​ចូល​រៀន
លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ (រូបថត monoROOM.info/ S. Tith)

យោងតាមការផ្សាព្វផ្សាយ របស់គេហទំព៍រក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នេះ បានបញ្ជាក់ថា ក្រសួងនឹងធ្វើយុទ្ធនាការផ្សាព្វផ្សាយ អំពីការចុះឈ្មោះចូលរៀន និងជំរុញការបន្តការសិក្សា របស់​សិស្សគ្រប់កម្រិត សម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦។

ក្រសួងបើកយុទ្ធនាកាផ្សាយនេះ ក្នុងគោលបំណង រំលឹកដល់មាតាបិតា អាណាព្យាបាល ដែលមាន កូន​ចៅ​គ្រប់អាយុ ០៦ ឆ្នាំ ដើម្បីនាំទៅចុះឈ្មោះចូលរៀន និងជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្ស ឲ្យបន្ត​ការ​សិក្សា​ទៅមុខទៀត។ នេះបើតាម សេចក្ដីប្រកាសដដែលនោះ។

នៅក្នុងឆ្នាំសិក្សាថ្មីនេះ ២០១៥-២០១៦ នឹងត្រូវចាប់ផ្ដើម ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ និងបញ្ចប់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដោយកំណត់យកថ្ងៃ សម្រាប់បើកបវេសនកាល នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០១៥ ខាង​មុខ។

ការបើកបវេសនកាល នៅក្នុងប្រទេសកម្ពុជានេះ មានលក្ខណៈយឺតជាង ការបើកបវេសនាកាល នៃប្រព័ន្ធ​សិក្សា​នៅទ្វីបអ៊ឺរ៉ុប។ នៅប្រទេសបារាំង «ជាទូទៅ» ការបើកបវេសនកាល បានធ្វើនៅដើមខែកញ្ញា ហើយ​ឆ្នាំ​សិក្សា បញ្ចប់ទៅនៅចុងខែមិថុនា។ ប៉ុន្តែអាចមានការផ្លាស់ប្ដូរ ទៅតាមតំបន់ និងទៅតាមភាពចាំបាច់ ដែល​ត្រូវធ្វើការរំកិលពេលវេលាទាំងនេះ៕