Barcelona ឈ្នះ BATE ២-០ គ្រាដែល Arsenal រកឃើញជ័យជំនះលើកទី១ (Video Inside)

ក្រុងឡុងដ៍៖ ក្រុមការពារតំណែងជើងឯក FC Barcelona បន្តប្រវត្តិលេងមិនចាញ់ក្នុង UEFA Champions League ៣ប្រកួតមកនេះ ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះ BATE Borisov ២-០ ទៀតយប់មិញ បន្តកាន់កាប់តំណែងកំពូល តារាងប្រចាំពូល E យ៉ាងរឹងមាំ គ្រាដែលក្រុមកាំភ្លើងធំ Arsenal រកបាន៣ពិន្ទុលើកទី១ ក្រោយឈ្នះក្រុមភ្ញៀវ Bayern Munich ២-០ ។

Barca បានប្រើពេលរហូតដល់ទៅ៤៨នាទី ទើបអាចបំបែកពងមាន់បានពីការធ្វើបានសម្រេចដោយកីឡាករក្រូអាត Ivan Rakitic មុនពេលធ្វើបានសម្រេចគ្រាប់ទី២ដោយកីឡាកររូបនេះដដែលនៅនាទីទី៦៥ ដោយពុំមានវត្តមានមិត្តរួម ក្រុម Lionel Messi នោះទេ ដោយសារតែកំពុងមានបញ្ហារបួសជង្គង់ខាងឆ្វេង និងត្រូវសម្រាបព្យាបាលរហូតដល់ទៅ៨ សប្តាហ៍ឯណោះ ធ្វើឲ្យទម្រង់លេងក្រុមអ្នកមានបុណ្យមានការធ្លាក់ចុះតិចតួច ។

៣ពិន្ទុបន្ថែមនេះដែរ ធ្វើឲ្យក្រុមរបស់លោក Luis Enrique រកបាន៧ពិន្ទុ បន្តប្រវត្តិលេងមិនចាញ់ក្នុងចំណោម៣ប្រកួត មកនេះនៅ Champions ក្រៅពីឈ្នះ២ និងស្មើ ស្របពេលដែលក្រុម Bayer Leverkusen បានត្រឹមម្នាក់១ពិន្ទុ ក្រោយ ប្រកួតបានស្មើលទ្ធផល ៤-៤ ទល់នឹងក្រុមភ្ញៀវមកពីអ៊ីតាលី AS Roma នោះ ។

ងាកមកមើល Arsenal ដែលកំពុងស្ថិតក្នុងពូល F វិញទើបតែរកបាន៣ពិន្ទុក្នុងទឹកដីលើកទី១របស់ខ្លួន ក្រោយលេង ឈ្នះក្រុមភ្ញៀវជើងខ្លាំងមកពីអាល្លឺម៉ង់ Bayern Munich បន្ទាប់ពី២ចាញ់២ប្រកួតជាប់គ្នានៅ Champions League រដូវកាលឆ្នាំ២០១៥-២០១៦នេះ ដែលជាការធ្វើបានសម្រេចគ្រាប់ចូលទីដោយកីឡាករខ្សែប្រយុទ្ធជនជាតិបារាំង Olivier Giroud នៅនាទីទី៧៧ និងមិត្តរួមក្រុម Mesut Ozil នៅនាទី៩០ ក្នុងកីឡដ្ឋាន Emirates ៕

Barcelona ឈ្នះ BATE ២-០ គ្រាដែល Arsenal រកឃើញជ័យជំនះលើកទី១ (Video Inside)

Barcelona ឈ្នះ BATE ២-០ គ្រាដែល Arsenal រកឃើញជ័យជំនះលើកទី១ (Video Inside)

Barcelona ឈ្នះ BATE ២-០ គ្រាដែល Arsenal រកឃើញជ័យជំនះលើកទី១ (Video Inside)