FIFA សម្រេចជ្រើសយកថ្ងៃទី២៦ ខែកុម្ភះ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានថ្មី

ស្វីស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បាន សម្រេចយកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ ជាថ្ងៃបោះឆ្នោត ជ្រើសរើសប្រធានថ្មីជាផ្លូវការ ដែលនឹងធ្វើឡើងនៅទីស្នាក់ ការកណ្តាលស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស ដើម្បី ជំនួសកៅអីលោក Sepp Blatter ដែលបានលាលែងពីតំណែង កាលពីដើមខែឧសភា ឆ្នាំ២០១៥ ។

តាមរយៈសារព័ត៌មាន BBC របស់អង់គ្លេសបានឲ្យថា ការប្រជុំសម្រេចយកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ នេះគឺអនុ លោមទៅតាមការគ្រោងទុកពិតមែន ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០១៥ ពីការចូល រួមគ្រប់ភាគីទាំងអស់ ដែលជាសមាជិកទាំង២០៩រូបរបស់ FIFA តែម្តង ។

យ៉ាងណាមិញការឈប់ទទួលពាក្យសុំសិទ្ធិឈរឈ្មោះបោះឆ្នោតវិញ នឹងបិទបញ្ចប់នៅថ្ងៃទី២៦ចុងសប្តាហ៍នេះ ហើយក៏ មានបេក្ខជន៦រូបមកហើយដែរដែលសុទ្ធសឹងតែកាន់តំណែងធំនៅ FIFA រាប់ទាំងអនុប្រធាន និងអគ្គលេខាធិការដែរ បាន Summit ពាក្យរួចរាល់ហើយ ក្នុងនោះមានបុគ្គល Michel Platini ប្រធានបាល់ទាត់អឺរ៉ុប UEFA លោក Jerome Valcke អគ្គលេខាធិការ ដែលត្រូវបាន FIFA ព្យួរតំណែង៩០ថ្ងៃ និងព្រះអង្គម្ចាស់ប្រទេសហ្ស៊កដានីលោក Ali-bin Hussein ជាដើម ។

សូមបញ្ជាក់ដែរថា បុរសវ័យ៧៩ឆ្នាំ ជនជាតិស្វីសលោក Sepp Blatter បានប្រកាសចុះចេញពីតំណែងជាប្រធាន FIFA ភ្លាមៗ ក្រោយពេលរូបលោកបានជាប់ឆ្នោតក្នុងអាណត្តិទី៥បាន៣ថ្ងៃ ក្រោយពេលកាន់តំណែងនេះអស់រយៈ ពេលជិត២០ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៨មក បន្ទាប់ពីលេចចេញនូវអំពើពុករលួយជាខ្លាំងក្នុងរជ្ជកាលរបស់លោកដឹកនាំ ៕

FIFA សម្រេចជ្រើសយកថ្ងៃទី២៦ ខែកុម្ភះ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានថ្មី

FIFA សម្រេចជ្រើសយកថ្ងៃទី២៦ ខែកុម្ភះ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានថ្មី