ក្មេងប្រុសម្នាក់ ក្រាបយំអង្វរម៉ាក់ កុំឲ្យលែងលះប៉ា ធ្វើឲ្យអ្នកលេងហ្វេសប៊ុក នៅខ្មែរ អាណិតពន់ពេក (មានវីដេអូ)

អោនក្បាលក្រាបសំពះដល់បាត នៅពីមុខអ្នកម្តាយរបស់ខ្លួន ក្មេងប្រុសម្នាក់ មានអារម្មណ៍ក្តុកក្តួល និងភ័យព្រួយជាពន់ពេក លុះពេលដែលបានលឺម្តាយទ្រហោរយំ និងប្រាប់ដំណឹងចង់លែងលះ ជាមួយនឹងលោកប៉ារបស់គេ។

ក្មេងប្រុសម្នាក់ ក្រាបយំអង្វរម៉ាក់ កុំឲ្យលែងលះប៉ា ធ្វើឲ្យអ្នកលេងហ្វេសប៊ុក នៅខ្មែរ អាណិតពន់ពេក (មានវីដេអូ)

នៅក្នុងវីដេអូឃ្លីបល្បីខ្លាំងមួយ កំពុងតែអង្រួនចិត្តអ្នកទស្សនា និងសាយភាយ ពេញបណ្តាញសង្គម Facebook ត្រឹមរយ:ពេលប្រមាណ ២ថ្ងៃប៉ុណ្ណោះ មានអ្នកចុចមើល ជិត២សែនដង ដោយការចែករំលែកតៗគ្នា ជាង១២,០០០ Shares ឯណោះ ព្រោះតែក្តីអាណិតទៅលើ ក្មេងប្រុសរូបនេះដែលអង្វរយ៉ាងខ្សឹកខ្សួលកុំឲ្យម៉ាក់លែងប៉ាអី។

នៅក្នុងឃ្លីបមួយនេះ គេបានលឺសម្រែកស្ត្រីជាម្តាយ ប្រាប់ដល់កូនប្រុសបណ្តូលចិត្តខ្លួនថា «ម្តាយទ្រាំអត់បានទេកូន ប៉ាកូនឯងធ្វើបាបម៉ាក់ខ្លាំងណាស់…»។

ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ Facebook រាប់សិបនាក់ បានចូលទៅបញ្ចេញមតិស្រដៀងៗគ្នា កុំឲ្យស្ត្រីជាម្តាយលែងលះជាមួយស្វាមីអី ដើម្បីកូន អាណិតដល់កូន ជាដើម៕ ដើម្បីជ្រាបច្បាស់ សូមប្រិយមិត្ត ទស្សនាវីដេអូខាងក្រោម និងជួយផ្តល់ជាមតិយោបល់៖

វីដេអូ៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត