លោក ​កឹម សុខា ​ស្នើឲ្យអ្នកនយោបាយ​ឈប់និយាយអ្វី​ដែលនំាឲ្យប្រជាពលរដ្ឋ​ភ័យខ្លាច

រាជធានីភ្នំពេញ​ ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម​ (Facebook) ​Page ផ្លូវការ ​ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា ​បានសរសេរបង្ហោះ​នៅព្រឹកថ្ងៃទី២១ តុលា ២០១៥ ​មានខ្លឹមសារទំាងស្រុងថា​ "ខ្ញុំយល់ឃើញថា ​ល្មមដល់ពេលហើយ​ ដែលអ្នកនយោបាយ​ខ្មែរត្រូវឈប់និយាយអ្វី ​ដែលនាំឲ្យប្រជាពលរដ្ឋ​យើងភ័យខ្លាចទៀត។

ខ្ញុំសូមអបអរសាទរ​ចំពោះអ្នកដឹកនាំណា ​ដែលចាប់យកការបញ្ចេញទស្សនៈ ​ឬ សារនយោបាយ ​ដើម្បីប្រកួតប្រជែងគ្នា​ជំនួសការគំរាមកំហែង ​ការចាប់ចង​ ការចោទ​មួលបង្កាច់​ ឬ ​ ការកាប់សម្លាប់គ្នា "។