ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់ រួម​នឹង​អាវុធ​១​ដើម

​ខេត្តពោធិ៍សាត់​៖​កម្លាំង​នគរបាល​កា​រិ​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដៀង​បង្ក្រាប​មុខសញ្ញា ចែកចាយ​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​រួមទាំង​វត្ថុតាង​និង​អាវុធ​ម៉ា​កឡុក​១​ដើម​។ 

​    ​ប្រតិ​ប​ត្ដិ​ការ​ខាងលើ​ប្រព្រឹត្តឡើង​កាលពី​វេលា​ម៉ោង​១២ រហូតដល់​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ក្នុង​ទីតាំង​២​កន្លែង ស្ថិត​ក្នុងភូមិ​ប្រឡាយ​ធំ ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។ 

​    ​លោក​វរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ប្រាប់ថា​ជនសង្ស័យ​ទី​១​ឈ្មោះ មាស ចំណេ​ត (​ហៅ​តឹង​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​(​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ៣​កញ្ចប់​តូច​នៅ​នឹង​ខ្លួន​) ទី​២​ឈ្មោះ នុត ស៊ីណា (​ហៅ​កែប​) អាយុ​២៨​ឆ្នាំ (​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​ធំ​និង​អាវុធ​ម៉ា​កឡុក បាញ់​គ្រាប់កង់ ប្រើ​ហ្គាស ១​ដើម ជនសង្ស័យ​ទាំង ២​នាក់​រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ ។ 

​    ​លោកនាយ​ការិយាល័យ​បន្ដទៀតថា ជនសង្ស័យ​រួមទាំង​វត្ថុតាង នាំយកទៅ​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​សាកសួរ​បន្ដ ៕ 

ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់ រួម​នឹង​អាវុធ​១​ដើម
ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់ រួម​នឹង​អាវុធ​១​ដើម