Neymar បញ្ជូន​ឲ្យ​ Rakitic ​ស៊ុត​​ទាំង​២​គ្រាប់​ ជួយ​ Barca ឈ្នះ​ BATE ២-០

តារា​ឆ្នើម​ Neymar បាន​ assists ​ឲ្យ​មិត្ត​រួម​ក្រុម​​កីឡាករ​បម្រុង​ Ivan Rakitic ​ស៊ុត​ទាំង​២​គ្រាប់ ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​ FC Barcelona យក​ឈ្នះ​លើ​ BATE Borisov ២-០ នៅ​ប្រទេស​បេឡារូស ​និង​ឡើង​ឈរ​កំពូល​តារាង​ពូល​ E ​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​​យប់​មិញ។

Neymar បញ្ជូន​ឲ្យ​ Rakitic ​ស៊ុត​​ទាំង​២​គ្រាប់​ ជួយ​ Barca ឈ្នះ​ BATE ២-០

​​Luis Suarez, Neymar ​បាន​ជួយ​ឲ្យ​​ក្រុម​ភ្ញៀវ​ Barca ​មាន​សាច់​បាល់​គ្រប់គ្រង​ដល់​ទៅ​៧៤% ​និង​ស៊ុត​​២១​ជើង​ ​តែ​យ៉ាង​ណា Super Star ទាំង​២​រូប​នេះ មិន​អាច​ស្វែង​រក​គ្រាប់​បាន​ទេ ខណៈ​ដែល​អ្នកចាំទី​ Sergey Chernik ​សង្គ្រោះ​បាន​យ៉ាង​ល្អ។

ផ្ទុយ​ទៅ​វិញ ខ្សែ​បម្រើ​ Rakitic ​ដែល​ដូរ​ចូល​ជំនួស​ Sergi Roberto ​នៅ​នាទី​១៨ ដោយសារ​កីឡាករ​រូប​នេះ​របួស​ឯ​ណោះ​ទេ​ គឺ​ជា​ពេជ្ឈឃាដ​ពិត​ប្រាកដ ដោយ​ស៊ុត​ប្រើ​បច្ចេកទេស​ទាំង​២​គ្រាប់ ​បន្ទាប់​ពី​ទទួល​បាល់​ assists ពី​ Neymar ទាំង​២​លើក​យ៉ាង​ល្អ នៅ​នាទី​៤៨ និង​៦៤។

លទ្ធផល​នេះ បាន​ជួយ​ឲ្យ​​អ្នក​មាន​បុណ្យ មាន​៧​ពិន្ទុ ឈរ​កំពូល​តារាង​​ពូល​ E៖

Neymar បញ្ជូន​ឲ្យ​ Rakitic ​ស៊ុត​​ទាំង​២​គ្រាប់​ ជួយ​ Barca ឈ្នះ​ BATE ២-០

Neymar បញ្ជូន​ឲ្យ​ Rakitic ​ស៊ុត​​ទាំង​២​គ្រាប់​ ជួយ​ Barca ឈ្នះ​ BATE ២-០

Neymar បញ្ជូន​ឲ្យ​ Rakitic ​ស៊ុត​​ទាំង​២​គ្រាប់​ ជួយ​ Barca ឈ្នះ​ BATE ២-០

Neymar បញ្ជូន​ឲ្យ​ Rakitic ​ស៊ុត​​ទាំង​២​គ្រាប់​ ជួយ​ Barca ឈ្នះ​ BATE ២-០

Neymar បញ្ជូន​ឲ្យ​ Rakitic ​ស៊ុត​​ទាំង​២​គ្រាប់​ ជួយ​ Barca ឈ្នះ​ BATE ២-០

​សូម​ទស្សនា​វីដេអូ​​ខាង​ក្រោម៖

-ចុចអាន៖ កាំភ្លើង​ធំ​ បាញ់​២​គ្រាប់​​ឲ្យ​​ Bayern ចាញ់​លើក​ដំបូង​យ៉ាង​ភ្ញាក់​ផ្អើល

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc | dailymail