ម្ចាស់​មេដាយ​ប្រាក់​​ស៊ីហ្គេម វ៉ែន រដ្ឋា ជា​ឧបសគ្គ​ធំ​​ចំពោះ ​ផល សោភ័ណ្ឌ សម្រាប់​​ប្រដាល់​​​ជាតិ

ម្ចាស់​មេដាយ​ប្រាក់​​ស៊ីហ្គេម វ៉ែន រដ្ឋា ជា​ឧបសគ្គ​ធំ​​ចំពោះ ​ផល សោភ័ណ្ឌ សម្រាប់​​ប្រដាល់​​​ជាតិ

​​អតីត​អ្នក​​ប្រដាល់​សកល​​​ជម្រើស​ជាតិ​​កម្ពុជា​ ផល សោភ័ណ្ឌ ជឿ​ថា ​​មាន​តែ​​ម្ចាស់​មេដាយ​ប្រាក់​ពី​ស៊ីហ្គេម​ឆ្នាំ​​២០១៥​ វ៉ែន ​រដ្ឋា ​ម្នាក់​​​គត់​​ដែល​ជា​ឧបសគ្គ​ធំ​ចំពោះ​រូប​គេ​ សម្រាប់​ការ​ប្រកួត​ប្រដាល់​សាកល​ជើង​ឯក​ថ្នាក់​ជាតិ​ដែល​បាន​រៀប​ចំ​តាំង​ពី​ថ្ងៃ​ទី១៩ ហើយ​គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ២០១៥ ​ខាង​មុខ​នេះ​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ។

 

ម្ចាស់​មេដាយ​ប្រាក់​​ស៊ីហ្គេម វ៉ែន រដ្ឋា ជា​ឧបសគ្គ​ធំ​​ចំពោះ ​ផល សោភ័ណ្ឌ សម្រាប់​​ប្រដាល់​​​ជាតិ

កីឡាករ ផល សោភ័ណ្ឌ

 

​ជើង​ខ្លាំង​ប្រដាល់​សេរី​​របស់​ប្រទេស​កម្ពុជា​ ផល សោភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​កីឡាករ​​ដែល​មក​ចូល​រួម​ប្រកួត​ប្រដាល់​សកល​ក្នុង​ឆ្នាំ​នេះ​​​មាន​តែ​ វ៉ែន រដ្ឋា ម្នាក់​គត់​​ដែល​ល្អ​ ហើយ​គិត​ថា​​អាច​នឹង​ពិបាក​​យក​ឈ្នះ​ប្រសិន​បើ​បាន​ប៉ះ​ដៃ​គូ​កូន​កាត់​​គុយបា​រួប​នេះ។ ​ចំណុច​ល្អ​របស់​ វ៉ែន រដ្ឋា គឺ​វាយ​​ឆ្ងាយ ​និ​ង​​ធ្វើ​ចលនា​​​ផ្លាស់​​ទី​បាន​លឿន ដែល​ធ្វើ​ឲ្យ​ដៃ​គូ​ពិបាក​វាយ​ចូល​គោល​ដៅ។ ​ចំណែក​​បើ​ចូល​កៀក​វិញ​​ សោភ័ណ្ឌ គិត​ថា​មិន​ទាន់​​ល្អនៅ​ឡើយ ដែល​ជា​ចំណុច​ចន្លោះ​ប្រហោង​អាច​ធ្វើ​ឲ្យ​គេ​មាន​ឱកាស​វាយ​យក​ពិន្ទុ​បាន​​​។

 

ម្ចាស់​មេដាយ​ប្រាក់​​ស៊ីហ្គេម វ៉ែន រដ្ឋា ជា​ឧបសគ្គ​ធំ​​ចំពោះ ​ផល សោភ័ណ្ឌ សម្រាប់​​ប្រដាល់​​​ជាតិវ៉ែន រដ្ឋា (ក្រហម)​ពេល​ប្រកួតនៅ​ស៊ីហ្គេម នឹង​​កីឡាករ​សិង្ហបុរី

 

​​តោះ​កុំ​បង្អង់​យូរ​ស្ដាប់​​ទស្សនៈ​របស់​ ផល​ សោភ័ណ្ឌ ទាំង​អស់​គ្នា​៖​

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​