ឡើងបង្គោលមើល ប្រអប់ភ្លើង មិនប្រយ័ត្ន បណ្តាលអោយ ឆក់ធ្លាក់ទាំងព្រឹក

ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសជាទម្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរ បន្ទាប់ពីបុរសរងគ្រោះ បានឡើង លើបង្គោលភ្លើង ដើម្បីមើលប្រអប់ កុងទ័រអគ្គិសនី ខណៈអគ្គិសនីដាច់ចរន្ត កាលពីវេលា ៧ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅមុខសិប្បកម្មផលិតជ័រ ផ្លូវសាន់វ៉ា ក្រុមទី១ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះ ឈ្មោះ មករា អាយុ២៥ឆ្នាំ មុខរបរជាង អគ្គិសនី នៅនឹងសិប្បកម្មផលិតជ័រ មូលហេតុ ជនរងគ្រោះ ឡើងពិនិត្យមើល ប្រអប់ ភ្លើង ក៏បណ្តាលអោយឆក់តែ ម្តង។

ជនរងគ្រោះ ត្រូវបានថៅកែសិប្បកម្មដឹកបញ្ជូន ទៅកាន់មន្ទីពេទ្យរុស្ស៊ីភ្លាមៗផងដែរ ។ ជនរងគ្រោះ បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។