មានជំងឺប្រចាំកាយ ធាក់កង់មកលោតទឹក ពីលើស្ពានជ្រោយចង្វារ

ភ្នំពេញ ៖ បុរសម្នាក់មានជំងឺ ប្រចាំកាយបានធាក់កង់ ឡើងស្ពានជ្រោយចង្វា រួចលោតចូលទៅក្នុងទន្លេ ដើម្បី ធ្វើអត្តឃាត តែមិនស្លាប់ ត្រូវបានបងប្អូនខ្មែរ ឥស្លាមចេញទូកជួយស្រង់ឡើងគោកវិញ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ ឡើងកាលពីម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចលើស្ពាន ជ្រោយចង្វាចាស់ ស្ថិតក្នុងក្រុម២ ភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលមកលោតទឹកធ្វើអត្តឃាត ខាងលើនេះ មានឈ្មោះគង់ ច័ន្ទសី អាយុ៣៧ឆ្នាំ មានមុខរបរ ជាអ្នកជួយរៀបរថយន្ត និងម៉ូតូនៅហាងគុយទាវផ្សារចាស់ រស់នៅជាមួយម្ដាយ និងមានប្រពន្ធឈ្មោះ ប៉ុល ទឿ អាយុ៣៥ឆ្នាំ មានមុខរបរនៅផ្ទះ មានកូនប្រុសស្រីចំនួន២នាក់ ស្នាក់នៅខាងក្រោមស្ពានជ្រោយចង្វាភូមិដើមគ សង្កាត់-ខណ្ឌជ្រោយចង្វា ។

ស្រ្តីជាប្រពន្ធបុរសដែលលោតទឹក សម្លាប់ខ្លួនបានឲ្យដឹងថា ប្ដីរបស់គាត់កាលពីអំឡុង២ខែ មុនបានស្រវឹងស្រាធ្លាក់ ពីលើផ្ទះបាក់ឆ្អឹងខ្នង និងត្រូវបានចេញពីមន្ទីរពេទ្យសម្រាកព្យាបាលរយៈពេល២ខែប៉ុណ្ណោះហើយបន្តហូបស្រាជារៀងរាល់ថ្ងៃ ជាពិសេសទៅទៀតនោះប្ដីរបស់គាត់មានជំងឺសរសៃប្រសាទប្រចាំកាយថែមទៀតផង។

ប្រពន្ធបន្តថា ប្តីរបស់កាលពីពេលកន្លងមកបានព្យាយាមសម្លាប់ខ្លួន៣ដងរួចមកហើយ តែមិនស្លាប់ នេះជាលើកទី៤ ហើយតែមិនស្លាប់ដូចបំណងនោះទេ។

 សមត្ថកិច្ចនគរបានប៉ុស្តិ៍បានឲ្យដឹងដែរថា ក្រោយពេលស្រង់មកដល់លើគោក បានធ្វើការណែនាំអប់រំបុរសដែល លោតទឹក សម្លាប់ខ្លួនកុំឱ្យគិតខ្លីអ៊ីចឹងទៀត រួចឱ្យប្រពន្ធកូននាំត្រឡប់ទៅផ្ទះវិញ ៕

មានជំងឺប្រចាំកាយ ធាក់កង់មកលោតទឹក ពីលើស្ពានជ្រោយចង្វារ

មានជំងឺប្រចាំកាយ ធាក់កង់មកលោតទឹក ពីលើស្ពានជ្រោយចង្វារ