ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតី វៀតណាម សន្យាពួនជ្រំទំនាក់ទំនង ឲ្យកាន់តែខ្លាំងក្លា

ហាណូយ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងលោក Truong   Tan Sang ប្រធានាធិបតីវៀតណាម បានវាយតម្លៃខ្ពស់ទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានពីអតីត  កាល និងនាពេលបច្ចុប្បន្ន។ ព្រះមហាក្សត្រខ្មែរ និង ប្រធានាធិបតីវៀតណាម បានសន្យាពូនជ្រំទំនាក់ទំនងប្រ  ទេសភូមិផងមួយនេះឲ្យកាន់តែល្អប្រសើរថែមទៀត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Tuoitre News កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា  នៅក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ ទៅកាន់ប្រទេសវៀតណាម នៅថ្ងៃចន្ទ ទី២០ កន្លងទៅ  ប្រធានាធិបតីវៀតណាម បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះរាជដំណើរ។

ក្នុងជំនួបបដិសណ្ឋារកិច្ច និងសវនាការនេះ លោក Truong Tan Sang បានថ្លែងថា ប្រទេសវៀតណាម តែងតែ លើកកម្ពស់ និងបន្តផ្តល់នូវអាទិភាពខ្ពស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។

ប្រធានាធិបតីវៀតណាម បានថ្លែងទៅកាន់ព្រះមហាក្សត្រខ្មែរថា គណបក្សកុម្មុនីស្តវៀតណាម រួមទាំងប្រជាពល  រដ្ឋវៀតណាម បានវាយតម្លៃខ្ពស់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ហើយបន្តពូនជ្រំទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីនាំប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីរក្សាសន្តិ ភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

ព្រះករុណា ព្រះបាទ នរោត្ត សីហមុនី បានមានព្រះរាជបន្ទូលថា ប្រទេសកម្ពុជា មិនធ្លាប់បំភ្លេចនូវជំនួយ ដ៏មាន តម្លៃទាំងអស់របស់បក្ស ប្រទេស ក៏ដូចជាប្រជាពលរដ្ឋវៀតណាមដល់កម្ពុជា នៅក្នុងគ្រប់កាលៈទេសទាំងអស់។  ព្រះអង្គ បានប្តេជ្ញាថា នឹងបន្តបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាបន្តទៀត។

ក្នុងជំនួបសវនាការនេះ ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីវៀតណាម បានពិភាក្សាដោយឆ្លុះបញ្ចាំងពីទំនាក់ ទំនងទ្វេភាគី ព្រមទាំងបន្តចាត់វិធានការបន្ថែមទៀត ដើម្បីបោះជំហានកាន់តែខ្ពស់ក្នុងពេលអនាគត។ មិនតែ ប៉ុណ្ណោះ ភាគីកម្ពុជា និងវៀតណាម ក៏បានពិភាក្សាពីក្តីបារម្ភទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលបានជះឥទ្ធិពលទៅលើទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមផងដែរ។

ព្រះមហាក្សត្រខ្មែរ បាននិងកំពុងបំពេញព្រះរាជទស្សនកិច្ចនៅទីក្រុង Hue និង Da Lat ប្រទេសវៀតណាម។ ព្រះ រាជដំណើរទស្សនកិច្ចតបតាមការយាងរបស់រដ្ឋាភិបាលវៀតណាមនេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា  ហើយនឹងបញ្ចប់វិញនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា។ ជាការកត់សម្គាល់ព្រះរាជដំណើររបស់ព្រះមហាក្សត្រខ្មែរ  ទៅកាន់ប្រទេសវៀតណាមនេះ បានធ្វើឡើងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះអង្គបានយាងត្រឡប់មក ពីប្រទេសចិន៕

ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតី វៀតណាម សន្យាពួនជ្រំទំនាក់ទំនង ឲ្យកាន់តែខ្លាំងក្លា