ស្រឡាញ់ប្តីក្មេង ខ្លាំងពេក មិនហ៊ានប្តឹងសមត្ថកិច្ច ទោះបីប្តីចុងចាប់រំលោភ កូនស្រីអាយុ១៣ឆ្នាំ បានសម្រេច

ភ្នំពេញ: បុរសជាប្តីចុងសង្ស័យ ចាប់រំលោភកូនស្រី អាយុ១៣ឆ្នាំ ដែលរស់នៅបន្ទប់ជួល ក្នុងក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវមា្នក់  ។ ហើយបន្ទាប់មក ត្រូវបានអង្គការកម្ពុជា ដើម្បីជួយស្រ្តី មានវិបត្ត ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ រដ្ឋបាល ស្វាយប៉ាក ជួយធ្វើអន្តរាគមន៏ឃាត់ខ្លួន សាកសួរ កាលពីវេលាម៉ោង៤និង២០ល្ងាច ថ្ងៃទី២០ខែតុលា២០១៥ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ ត្រូវជាឪពុកចុង ដែលត្រូវឃាត់ខ្លួននោះ ឈ្មោះសុះ សាហ្វី អាយុ២៧ឆ្នាំ មានមុរបររត់ម៉ូតូឌុប និងម្តាយក្មេងរងគ្រោះមានឈ្មោះ ឡូត ណា អាយុ៣៥ឆ្នាំ មានមុខរបររត់តុនៅហាង ABC សាច់អាំង ក្នុងខណ្ឌទួលគោក ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ស្រ្តីមេម៉ាយកូនស្រី២នាក់ កូនច្បងអាយុ១៣ឆ្នាំ និងកូនប្អូនអាយុ៧ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីជាម្តាយមេម៉ាយកូនស្រី២នាក់ ទើបនឹងបានប្តីក្រោយនេះ រស់នៅជាមួយគ្នាជិត២ឆ្នាំ ហើយអ្នកទាំងពីរនាក់ ស្គាល់គ្នាពេលដែលបុរសជាប្តីដើរលក់ ស៊ីមទូរស័ព្ទ ហើយស្រ្តីធ្វើការហាង ក៏បានទាក់ទង រស់នៅជាមួយគ្នាជាប្តីប្រពន្ធរហូតមក ដោយប្រពន្ធធ្វើការហាងចូលម៉ោង១រសៀល ចេញម៉ោង១យប់ ចំណែកប្តី រត់ម៉ូតូឌុប ។  កាលពីវេលាម៉ោង២រសៀលថ្ងៃទី៨ ខែតុលា កន្លងមកនេះ ពេលដែលឪពុកចុងឌុបម្តាយទៅធ្វើការ ហើយត្រឡប់មកវិញ បានចាប់រំលោភកូនស្រីច្បងអាយុ១៣ឆ្នាំរហូតបានសម្រេច ។ បន្ទាប់មកកូនស្រីបានទូរស័ព្ទ ប្រាប់ម្តាយថា ឪពុកចុងចាប់រំលោភ ពេលនោះម្តាយបានត្រឡប់មកពីធ្វើការវិញ បានសួរនាំប្តីហើយបុរសជាប្តី បានរត់ទៅយំអោបប្រពន្ធពេលនោះ ដោយសារតែស្រឡាញ់ប្តី ខ្លាំងពេកក៏បាននិយាយ ប្រាប់កូនស្រីថា កុំឲ្យ និយាយរឿងនេះ ប្រាប់អ្នកណាឲ្យសោះ បើមិនអីចឹងទេ គេចាប់ឪពុកចុងទៅដាក់ពន្ធនាគារហើយ ។

ស្រ្តីជាម្តាយពេលដែលដឹងថា ប្តីចុងចាប់រំលោភកូនស្រី អាយុ១៣ឆ្នាំ ហើយបានប្រាប់កូនស្រី មិនឲ្យនិយាយ ប្រាប់គេទេ ហេតុតែស្រឡាញ់ប្តីក្មេងខ្លាំងពេក ខ្លាចសមត្ថកិច្ចដឹងចាប់ប្តីដាក់ ពន្ធនាគារ ។ ទោះបីជាខំប្រឹង លាក់ក៏មិនជិតទីបំផុត កូនស្រីនិយាយប្រាប់អ្នកជិតខាងប្តឹង សមត្ថកិច្ចឃាត់ខ្លួនជនប្រព្រឹត្តកាលពីវេលាម៉ោង៤និង២០ល្ងាច ថ្ងៃទី២០ខែតុលា នៅបន្ទប់ជួល ក្រុមទី៥ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មានបានឲ្យដឹងថានៅនៅល្ងាចថ្ងៃទី២០ ខែតុលា ស្រាប់ក្មេងស្រីរងគ្រោះបាន យករឿងខាងលើនេះ ប្រាប់អ្នកជិតខាងធ្វើឲ្យអ្នកជិតខាងទៅប្តឹង អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តជួយ ទើបអង្គការបាន ប្តឹង សមត្ថកិច្ចចុះទៅឃាត់ខ្លួន ជនបង្កយកទៅសាកសួរ នៅប៉ុស្តិ៍ស្វាយប៉ាក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការ ដ្ឋានខណ្ឌឬស្សីកែវ ។ ចំណែក ស្រ្តីជាម្តាយមិនបានចេញមុខដាក់ពាក្យបណ្តឹងទេ រីឯកូនស្រីរងគ្រោះមិនហ៊ាន ត្រឡប់ទៅ ផ្ទះវិញទេខ្លាចម្តាយវាយ ប៉ុន្តែអង្គការមិនហ៊ានទទួលឲ្យស្នាក់នៅដោយសារតែម្តាយមិនទាន់បាន ប្រគល់ឲ្យអង្គការនៅឡើយ ៕

ស្រឡាញ់ប្តីក្មេង ខ្លាំងពេក មិនហ៊ានប្តឹងសមត្ថកិច្ច ទោះបីប្តីចុងចាប់រំលោភ កូនស្រីអាយុ១៣ឆ្នាំ បានសម្រេច

ស្រឡាញ់ប្តីក្មេង ខ្លាំងពេក មិនហ៊ានប្តឹងសមត្ថកិច្ច ទោះបីប្តីចុងចាប់រំលោភ កូនស្រីអាយុ១៣ឆ្នាំ បានសម្រេច