ថៃ​បញ្ជូន​សព​ពល​ករ​ខ្មែរ​ចំ​នួន ៣​នាក់ មក​កម្ពុ​ជា​តាម​ច្រក​ទ្វារ​អន្តរ​ជា​តិ​ប៉ោយ​ប៉ែត​

ខេត្តបន្ទាយមានជ័យ៖ នៅ​វេ​លា​ម៉ោង​ជិត ៧​យប់ ថ្ងៃ​ទី​ ២០ ខែ តុលា ឆ្នាំ ២០១៥ នេះ​សព​ពល​ករ​ខ្មែរ​ចំនួន ៣ ត្រូវ​បាន​ភា​គី​ថៃ ដឹក​តាម​រថយន្ត ៣​គ្រឿង​បញ្ជូនមក​កម្ពុ​ជា តាម​ច្រក​ទ្វារ​ព្រំ​ដែន អន្តរ​ជា​តិ​ប៉ោយ​ប៉ែត​ ដើ​ម្បី​ឲ្យ​ក្រុម​គ្រួ​សារ​ដឹក​បញ្ជូន​បន្ត យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី​យ៍​នៅ​ឯ​គេហ​ដ្ឋាន ។ សព​ទី ១​ជា​អ្នក​រស់​នៅ​ភូមិ​ក្បាល​កោះ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែត​ បាន​ដេក​ស្លាប់​ដោយ​សារ​ខ្យល់​គរ​ នៅ​ប្រ​ទេស​ថៃ​ និង​ត្រូវ​បាន​ភា​គី​ថៃ ដឹក​សព​តាម​រថ​យន្ត យក​ទៅ​ដល់​លំ​នៅ​ដ្ឋាន​តែ​ម្តង ។ ចំ​ណែក​សព​ចំនួន ២​នាក់​ទៀត​ ជា​ប្តី​ប្រ​ពន្ធ​ស្លាប់​ក្នុង​ហេតុ​ការ​ណ៏​គ្រោះ​ថ្នាក់​ចរាច​រណ៍​នៅ​ខេត្ត ប៉ា​ថុម​ថា​នី ប្រ​ទេស​ថៃ ​។ ដោយ​សព​ប្តី​ប្រពន្ធ​ទាំង ២ ត្រូវ​ភា​គី​ថៃ​ដឹក​មក​ផ្ទេរ​ឲ្យ​ក្រុម​គ្រួ​សារ សាច់​ញា​តិ នៅ​ចំ​ណុច​វត្ត​បា​លិ​លេ​យ្យ​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន ០២ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែត​ ៕ ដោយ៖ ជាយដែន