នគរ​បាល​ឃាត់​ខ្លួន​អ្នក​កា​សែត​អប្ស​រា​ម្នាក់ ដក​ហូត​រថ​យន្ដ​មួយ​គ្រឿង និង​ថ្នាំ​ញៀន ១០០​គ្រាប់​

បន្ទាយមានជ័យ៖ លោក​វរ​សេនី​យ៍​ទោ ស៊ី ឌី អធិ​ការ​នគរ​បាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា​ កម្លាំង​នគរ​បាល​ស្រុក​មង្គល​បូរី​របស់​លោក​នៅ​វេ​លា​ម៉ោង​១១:៣០​នា​ទី​ ព្រឹក​ថ្ងៃទី ១៨ តុលា​ បាន​ឃាត់​ខ្លួន​អ្នក​កា​សែត​អប្ស​រា​ម្នាក់​នៅ​ចំ​ណុច​មុខ​វត្ត​ព្រះ​ស្រែ ឃុំ​តា​ឡំ ស្រុក​មង្គល​បូ​រី ដោយ​ដក​ហូត​ថ្នាំ​ញៀន ១០០​គ្រាប់ រថ​យន្ត​កាម​រី ១​គ្រឿង​ និង​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំ​នួន​ទៀត ។ លោក​អធិ​ការ​នគរ​បាល​បាន​បញ្ជាក់​ថា សង្ស័យ​រូប​នេះ​ឈ្មោះ ម៉ុយ សាវ៉េត អា​យុ ៣០​ឆ្នាំ​ មុខ​របរ​ជា​អ្នក​សារ​ព័ត៌​មាន​អង្គ​ភាព អប្ស​រា និង​រត់​តាក់​ស៊ី​រស់​នៅ​ ភូមិ​ព្រ​ហូត សង្កាត់​អូរ​​អំ​បិល​ ក្រុង​សិ​រិ​សោ​ភ័ណ​ក្រោយ​ឃាត់​ខ្លួន​សមត្ថ​កិច្ច​បាន​ដក​ហូត​បាន​វត្ថុ​តាង​ថ្នាំ ញៀន​ពណ៌​ផ្កា​ឈូក​ចំ​នួន ១០០​គ្រាប់ ទូរ​ស័ព្ទ​ដៃ​ចំ​នួន ៤​គ្រឿង រថ​យន្ត​កាម​រី​ ស៊េ​រី ១៩៩១ ​ចំនួន ១​គ្រឿង ពាក់​ស្លាក​សៀម​រាប 2A-2973​ ខ្សែ.​ក​លោហ​ធាតុ​ពណ៌​លឿង ១​ខ្សែ​ ប័ណ្ណ​សារ​ព័ត៌​មាន ២​សន្លឹក ។ ការ​ចាប់​ខ្លួន​ជន​សង្ស័យ​រូប​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​សួរ​ចំ​លើយ​ពី ជន​សង្ស័យ​ម្នាក់​ឈ្មោះ អ៊ុន ថន ដែល​ត្រូវ​ បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​គ្រឿង​ញៀន​ នេះ​ផង​ដែរ ។​ […]