ខ្សែប្រយុទ្ធឡើងទម្រង់លេង Sterling សម្លឹងរកជ័យជម្នះលើ Sevilla រាត្រីនេះ

ក្រោយ​ពី​ស៊ុត​បាល់​បញ្ចូល​ទី​បី​គ្រាប់​នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម Bournemouth ខ្សែ​ប្រយុទ្ធ Raheem Sterling របស់​ក្រុម Raheem Sterling បាន​កំណត់​​គោល​ដៅ​ដ៏​ធំ​​មួយ​ដោយ​ចាប់​ពី​ជាមួយ​នឹង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League នា​រាត្រីនេះ​​ក្នុងផ្ទះខ្លួន​ឯង​ជា​មួយ​នឹងក្រុម Sevilla ដែល​ជា​ម្ចាស់​ជើង​ឯក Europa League​។ Sterling បាន​ជួយ​ឲ្យ Man City ទទួល​ជ័យ​ជម្នះ ៥-១ លើ​ក្រុម Bournemouth កាល​ពី​ថ្ងៃ​​សៅរ៍​ក្នុង​ការ​បង្ហាញ​​ពី​ទម្រង់​លេង​ដ៏ល្អ​បំផុត​របស់​ពួក​គេ​បើគិត​ចាប់​ពី​ផ្ទេរ​មក​ពីក្លិប Liverpool ក្នុង​កិច្ច​ព្រមព្រៀង​គ្នាមួយ​ដែល​អាច​នឹង​កើន​ដល់​តម្លៃ​​ខ្លួន​​៤៩​លាន​ផោន​ (ស្មើ​នឹង​៧៥,៥​លាន​​ដុល្លារ​អាមេ​រិក)​។
Raheem-Sterling-celebrating-his-goal-against-Bournemouth-850x560
ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Wilfried Bony ក៏​​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ដែរ​នោះ ក្រុមរ​បស់​លោក Manuel Pellegrini បាន​អវត្ត​មាន​ខ្សែ​ប្រយុទ្ធ Sergio Aguero និង​ខ្សែ​បម្រើ David Silva ប៉ុន្តែ នៅមុន​ពេល​ការ​ប្រកួត​​ពីរ​លើក​ជាប់​ៗ​គ្នា​ជាមួយ​នឹងក្រុម Sevilla និង Manchester United ខ្សែ​ប្រយុទ្ធ Sterling ដឹង​ថា ផ្លូវ​របស់​ក្រុម​ Man City កាន់​តែ​មាន​ភាព​ស្វិត​ស្វាញ​។ ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​អង់​គ្លេស​​រូប​នេះ​បាន​ប្រាប់​គេហ​ទំ​ព័រ​របស់​ក្លិប​ថា៖ «នោះ​គឺ​ជា​ការ​ប្រកួត​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ​សម្រាប់ Man City​។ ខ្ញុំមាន​ឱកាស​​ជា​ច្រើន ហើយខ្ញុំ​ធ្វើ​បាន​សម្រេច​ ហេតុនេះ ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​​។ ចល​នា​នៅ​តំបន់​ប្រយុទ្ធ និង​ការ​បញ្ជូន​បាល់​ពី​តំបន់​បម្រើ ពិត​ជា​​ល្អ​​ណាស់​ក្នុង​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុងក្រោយ​នេះ ហើយ​យើង​លេង​បាន​យ៉ាង​ល្អ​»​។ ក្រោយ​ពី​ផ្តួល​ក្រុម Newcastle United ៦-១ មុន​នឹង​សម្រាក​សម្រាប់​ការ​ប្រកួត​អន្តរ​ជាតិ Man City បច្ចុប្បន្ន បាន​ស៊ុត​បាល់​បញ្ចូល​ទី​១១​គ្រាប់​ក្នុង​ការ​ប្រកួត​២លើក ប៉ុន្តែ ការ​នាំ​យក​ទម្រង់​លេង​​​ក្នុង​ការ​ប្រកួត​លីក​ទៅកាន់​យុទ្ធ​នា​ការ​ប្រចាំ​ទ្វីប​​បាន​ក្លាយ​ជា​ចំណុច​​ដ៏កង្វល់​មួយ​ក្នុង​​ប៉ុន្មាន​​រដូវ​កាល​​ថ្មី​ៗ​នេះ​​។ ការ​ប្រកួតនៅ​រាត្រីនេះ នឹង​ចាប់​ផ្តើម​នៅម៉ោង​១:៤៥​ទៀប​​ភ្លឺ​៕