កង្វះ​ជាតិ​កាល់ស្យូម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​

កង្វះ​ជាតិ​កាល់ស្យូម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​

​កាល់ស្យូម គឺជា​សារធាតុ ដែល​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​មនុស្ស​គ្រប់រូប​។ ច្រើនជាង ៩៩%​នៃ​ជាតិ​កាល់ស្យូម​ត្រូវបាន​ផ្ទុក​ក្នុង​ឆ្អឹង និង​ធ្មេញ ដែល​មាន​មុខងារ​ទ្រទ្រង់​សារពាង្គកាយ​ទាំងមូល ចំណែកឯ​សារជាតិ​កាល់ស្យូម ១%​ទៀត​ស្ថិត​នៅក្នុង​ឈាម សាច់ដុំ និង​សារធាតុ​រាវ​នៅ​ចន្លោះ​កោសិកា​ផ្សេងៗ​។ សារពាង្គកាយ​ត្រូវការ​ជាតិ​កាល់ស្យូម​ដើម្បី​ឲ្យ​សាច់ដុំ​អាច​កន្ត្រាក់​បាន ធ្វើឲ្យ​ឈាម សរសៃឈាម​មាន​ចលនា​ស្រួល និង​សម្រួល​ក្នុង​ការបញ្ចេញ អ័រម៉ូន និង​អង់ស៊ីម ហើយ​ក៏​ជំនួយ​ក្នុង​ការបញ្ជូន​ព័ត៌មាន​ទៅ​ប្រព័ន្ធ​សរសៃប្រសាទ​ផងដែរ​។​
 
​ដូចនេះ​ប្រសិនបើ​យើង​មិន​បាន​បរិភោគ​ជាតិ​កាល់ស្យូម​ឲ្យបាន​គ្រប់គ្រាន់​ទេ​នោះ វា​នឹង​បង្ក​ឲ្យមាន​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​របស់​យើង ដែល​បញ្ហា​ទាំងនោះ​មានដូចជា កំហាប់​របស់​ឆ្អឹង​ថយចុះ (Osteopenia) និង​ប្រឈមមុខ​យ៉ាងខ្លាំង​ចំពោះ​ជំងឺ​ពុក​ឆ្អឹង (Osteoporosis) និង​បាក់ឆ្អឹង​។ រោគសញ្ញា​ធ្ងន់ធ្ងរ​បណ្ត​ល​មក​ពី​កង្វះ​ជាតិ​កាល់ស្យូម​រួមមាន​៖ ស្ពឹក​ស្រពន់ ឈឺចាប់​ត្រង់​ម្រាមដៃ និង​ចង្វាក់បេះដូង​លោត​ខុស​ប្រក្រតី​ដែល​អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​បាន ប្រសិនបើ​មិន​មាន​ការព្យាបាល​។​
 
​កាល់ស្យូម​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់​វ័យ ជាពិសេស​គឺ​ស្ត្រី​មាន​ផ្ទៃពោះ​តែម្តង​។ នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ ទារក​នៅ​ក្នុង​ផ្ទៃ​ត្រូវការ​ជាតិ​កាល់ស្យូម ដែល​មិន​ត្រឹមតែ​សម្រាប់​ការលូតលាស់​ឆ្អឹង និង​ធ្មេញ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ធ្វើឲ្យ​ចង្វាក់បេះដូង​មាន​ភាពប្រក្រតី និង​លទ្ធភាព​ធ្វើឲ្យ​ឈាមក​ក​បាន​ល្អ​ផង​ដែរ​។ ជាមួយគ្នានេះ អង្គការ​ស្បៀងអាហារ​ពិភពលោក (FAO) បានបង្ហាញ​ថា “​ពុំ​មាន​កម្រិត​តួលេខ​ជាក់លាក់​ណាមួយ​ដែល​កំណត់​តម្រូវការ​នៃ​ជាតិ​កាល់ស្យូម​របស់​យើង ឬ​កម្រិត​ណាមួយ​ដែល​អាច​បណ្តាលឲ្យ​មាន​កង្វះជាតិ​កាល់ស្យូម​នោះទេ​។​” តែ​ទោះបីជា​យ៉ាងណាក៏ដោយ ប្រសិនបើ​ស្រី្ត​មាន​ផ្ទៃពោះ​មាន​ជាតិ​កាល់ស្យូម តិចតួច​ពេក ឬ​មិន​បាន​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ពី​របប​អាហារ​របស់គាត់ នោះ​ទារក​ក្នុង​ផ្ទៃ​របស់គាត់​នឹង​ស្រូប​យក​ជាតិ​កាល់ស្យូម​ពី​ឆ្អឹង​របស់គាត់ ដែល​អាច​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សុខភា​ពម្តាយ និង​ទារក​នាពេល​អនាគត​។ បញ្ហា​ចម្បង​មួយទៀត​នោះ គឺ​ភាពទន់ខ្សោយ​សុខ​ភាព​នៃ​មាតា​និង​ទារក និង​របប​អាហារ​នៅតែ​ជា​កត្តា ដែល​គួរឲ្យកត់សំគាល់ ដែល​នាំឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​អត្រា​មរណៈភាព​មាតា​។ ជំងឺ​ក្រិស (Rickets) គឺ​ជា​ជំងឺ​បង្អាក់​ការលូតលាស់​សារពាង្គកាយ​របស់​ទារ​ក បណ្តាលមកពី​កង្វះ​សារជាតិ​កាល់ស្យូម វីតាមីន​ដេ និង ផូស្វាត ។ ជំងឺ​នេះ      បណ្តាល​ឲ្យ​ឆ្អឹង​របស់​មាតា និង​ទារក​មាន​ភាព​ទន់ និង​ខ្សោយ​។​
យោងតាម​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញថា នៅ​អំឡុង​ពេល​៣​ខែ​ចុង​ក្រោយ​នៃ​ការ​ពពោះ រាងកាយ​របស់​ម្តាយ​ត្រូវការ​ជាតិ​កាល់ស្យូម​ច្រើនជាង​មុន ដោយសារ​តែ​ទារក​ក្នុង​ផ្ទៃ​ក៏​ត្រូវការ​សារជាតិ​នេះ ដើម្បី​ការលូតលាស់​ឆ្អឹង និង​ធ្មេញ​ផងដែរ​។ ប្រសិនបើ គ្មាន​ការផ្គត់ផ្គង់​នូវ​ជាតិ​កាល់ស្យូម​ប្រចាំថ្ងៃ​ដល់​មាតា​នោះទេ ជាតិ​កាល់ស្យូម និង​ត្រូវបាន​ទាញ​ចេញពី​ឆ្អឹង​របស់​ម្តាយ ដែល​ជា​លទ្ធផល ធ្វើឲ្យ​ឆ្អឹង​ខ្សោយ និង​វិវត្តន៍​ទៅ​ជា​ជម្ងឺ​ពុក​ឆ្អឹង​សម្រាប់​ម្តាយ​។ ជំងឺ​ពុក​ឆ្អឹង (Osteoporosis) បាន​កើតឡើង​លើ​មនុស្ស​រាប់លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ហើយ​វា​ជា​ប្រភេទ​ជំងឺ​ម្យ៉ាង​ដែល​បណ្តាល​ឲ្យ​កំហាប់​របស់​ឆ្អឹង និង​គុណភាព​ឆ្អឹង​មាន​ការថយចុះ ឈាន​ទៅ​ដល់​ភាពទន់ខ្សោយ​នៃ​ឆ្អឹង ហើយ​បង្កើន​នូវ​ឱកាស​គ្រោះថ្នាក់​នៃ​ការ​ប្រេះស្រាំ​នៃ​ឆ្អឹង និង ជំងឺ​មួយ​ទៀត​នោះ​គឺ​កង្វះ​កាល់ស្យូម​នៅក្នុង​ឈាម (Hypocalcemia)​។ ដូចគ្នានេះដែរ  កង្វះ​ជាតិ​កាល់ស្យូម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​បង្ក​ភាព​ប៉ះពាល់​ដល់​សុខភាព​ទាំង​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​ដូចជា   ជំងឺ​ពុក​ឆ្អឹង ការ​ញ័រ ការ​ស្ពឹក​ស្រ​ពន់ រមួល​ក្រពើ និង​ជំងឺ​តេតាណូស​ជាដើម​។​
 
​អ្នក​អាច​ស្វែងរក​ជាតិ​កាល់ស្យូម​បាន​តាមរយៈ​ផលិតផល​ទឹកដោះគោ និង​មិនមែន​ទឹកដោះគោ ដូចជា​ត្រីខកំប៉ុង និង​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ដូចជា ធញ្ញជាតិ ទឹក​ផ្លែឈើ ទឹក​សណ្តែក បាយ ភេសជ្ជៈ​កំប៉ុង នំប៉័ង និង អាហារូបត្ថម្ភ​ដែល​សំបូរ​ជាតិ​កាល់ស្យូម​ជាដើម​។ 
ដូច្នេះ​តើ​អ្វី​ដែល​អ្នក​អាច​ធ្វើទៅបាន​? មាន​ផលិតផល​ជាច្រើន​ដែល​មាន​ជាតិ​កាល់ស្យូម ដែល​អាច​ជួយ និង​រក្សា​នូវ​កម្រិត​កាល់ស្យូម​របស់​អ្នក​ឲ្យបាន​ត្រឹមត្រូវ​។ បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា​ការ​ទទួលទាន​អាហារ​បំប៉ន​មាន​ជាតិ​កាល់ ស្យូម​ផ្តល់​នូវ​សារៈប្រយោជន៍ ជួយ​កាត់បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ពី​ការឡើង​សម្ពាធ​ឈាម​នៅ​អំឡុង​ពេល​ពពោះ​។ ទន្ទឹមនឹងនេះ គេហទំព័រ The Cambodia Herald ក៏​បាន​បញ្ជាក់ថា​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ទទួលទាន​អាហារ​បំប៉ន​មាន​ជាតិ​កាល់ស្យូម ទទួលបាន​នូវ​ការកាត់បន្ថយ​ការ​បឺត​ស្រូបនៃ​សំណ​ទៅក្នុង​ឈាម (​ដែល​អាច​បណ្តាលឲ្យ​ពុល​) ដែល​មានន័យ​ថា​កាល់ស្យូម​អាច​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ដល់​ទារក​ផងដែរ​។ ដើម្បី​ធានា​ថា​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​រូប​ទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ផ្តល់​ជា​ការណែ​នាំឲ្យ​ទទួលទាន​ផលិតផល​អាហារ​បំប៉ន​ជាតិ​កាល់ស្យូម​មួយថ្ងៃ ៣​ដង នឹង​គួរ​ចាប់ផ្តើម​ពី​ពេល​ពពោះ​បាន ២០​សប្តាហ៍​រហូត​ដល់​ថ្ងៃ​សម្រាល​។ 
 
​ផ្អែក​លើ​តំបន់​ដែល​ប្រជាជន​មានកា​ទទួលទាន​នូវ​ជាតិ​កាល់ស្យូម​ទាប ផលិតផល​អាហារ​បំប៉ន​មាន​ជាតិ​កាល់ស្យូម​ដើរតួ​ជា​ផ្នែក​មួយ​នៃ​ការថែរក្សា​សុខភាព​ពេល​ពពោះ​នោះ ត្រូវ​បាន​ណែនាំ​ឲ្យទទួល ទាន​មុន​ពេល​សម្រាល​ទារក​ដើម្បី​ការពារ បម្រុង​ក្រឡាភ្លើង (Pre-Eclampsia) ជាពិសេស គឺ​ការឡើង​សម្ពាធ​ឈាម​។ Calcium Corbiere គឺជា​ឱសថ​មាន​ជាតិ​កាល់ស្យូម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ជា​ផលិតផល របស់​ក្រុមហ៊ុន​សាណូ​ហ្វីម​កពីប្រទេស​បារាំង និង​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​បង្ការ​ស្ត្រី ពី​ជំងឺ​ពុក​ឆ្អឹង (Osteoporosis) នៅ​អំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល ហើយក៏​អាច​ជួយ​ឲ្យ​ទា​រកមាន​សុខភាព​ឆ្អឹង​ល្អ និង​រឹងមាំ​តាំងពី​នៅក្នុង​ផ្ទៃ​។ អ្នក​អាច​រក​ទិញ Calcium Corbiere បាន​នៅ​តាម​បណ្តា​ឱសថស្ថាន​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ Calcium Corbiere  មាន​សមត្ថភាព​អាច​ជួយ​ការពារ​ស្ត្រី​ជា​ម្តាយ​ពី បម្រុង​ក្រឡាភ្លើង (Pre-Eclampsia) ការឡើង​សម្ពាធ​ឈាម ការ​ហើមជើង និង ជំងឺ​ពុក​ឆ្អឹង ក្រោយពេល​សម្រាល និង​ទៅ​អនាគត៕ 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី21  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។