បទ​សម្ភាស​ជាមួយ​ក្រុមហ៊ុន​ផ្តល់​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ប្លែក​ពី​គេ​ដំបូង​នៅ​កម្ពុជា

បទ​សម្ភាស​ជាមួយ​ក្រុមហ៊ុន​ផ្តល់​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ប្លែក​ពី​គេ​ដំបូង​នៅ​កម្ពុជា

ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ ​និង​ការ​វិនិយោគ​មួយ​ទើប​នឹង​ចូល​មក​ដល់​កម្ពុជា​នៅ​ដើម​ឆ្នាំ ​២០១៥ ​ ​មាន​ឈ្មោះ​ថា ​Gold FX Investment ​​​​​​​​(GFX)  ​​បាន​ប្តេជ្ញា​ថា ​​​នឹង​ផ្តល់​​ជូន​ការ​ប្រឹក្សា​ផ្នែក​រូបិយប័ណ្ណ និង​វិនិយោគ​ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា។ ​​​ ​​ដើម្បី​ដឹង​ច្បាស់​ថា ​ក្រុមហ៊ុន​​ថ្មី​នេះ​មាន​សេវាកម្ម​អ្វី​ និង​ខុស​ប្លែក​ពី​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ផ្នែក​វិនិយោគ​ផ្សេង​ទៀត​យ៉ាង​ណា​ Sabay ​​បាន​ជួប​ជាមួយ​លោក ​Kevin Han ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ GFX ​​ធ្វើ​សម្ភាស​​លម្អិត​ដូច​តទៅ។

 

 បទ​សម្ភាស​ជាមួយ​ក្រុមហ៊ុន​ផ្តល់​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ប្លែក​ពី​គេ​ដំបូង​នៅ​កម្ពុជា

 

(រាប់​ពី​ឆ្វេង​ទី ​៣)​ លោក​ Kevin Han ​នាយកប្រតិបត្តិ​ GFX ​ក្នុង​សន្និសីទ​ពី​កម្មវិធី​ CWW ​កន្លង​មក

 

១ ​សួស្ដី​បាទ! ​​លោក​អាច​រៀបរាប់​ពី​ប្រវត្តិ​របស់​ក្រុមហ៊ុន​ Gold FX Investment ​បន្តិច​បាន​ទេ​ថា ​បាន​បង្កើត​ឡើង​ដោយ​របៀប​ណា?

 

Kevin Han៖ ​​ក្រុមហ៊ុន​របស់​យើង​ទើប​នឹង​ចុះ​បញ្ជី​កាល​ពី​ខែ​កុម្ភៈ ​២០១៥ ​នេះ​ទេ ​ដោយ​មាន​​លោក​ស្រី​ កែ សួនសុភី ​ជា​ប្រធាន​ក្រុមហ៊ុន ​​​​​​និង​អ្នក​ស្រី ​ស ចាន់ណែត ​​ជា​នាយក​គ្រប់គ្រង។ ​​​ស្ថាបនិក​ស្ត្រី​ទាំង​ពីរ​រូប​​មាន​ចក្ខុវិស័យ​​ចង់​​​​​បង្កើត​​​​​​​ក្រុមហ៊ុន​វិនិយោគ​អាជីព​មួយ​ដែល​អាច​បំពេញ​តម្រូវ​ការ​លើ​ការ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ត្រឹមត្រូវ​​​ដល់​ប្រជាជន​កម្ពុជា។ ​​ដូច្នេះ​ហើយ​ ទើប​ពួកគាត់​​​បង្កើត​គណៈ​គ្រប់គ្រង​អាជីព​មួយ​ពី​បរទេស​មក​ជួយ​គាំទ្រ​ការ​បង្កើត​ក្រុមហ៊ុន​ថ្មី ​​​ដោយ​ក្នុង​នោះ​ ៩០ ភាគរយ​នៃ​បុគ្គលិក​​គឺ​មាន​ជំនាញ​លើ​ផ្នែក​ហិរញ្ញវត្ថុ ​និង​ធនាគារ​ស្រាប់​ដែល​​នេះ​នឹង​ផ្ដល់​ទំនុក​ចិត្ត​ដល់​អតិថិជន​កាន់​តែ​ខ្លាំង​ឡើង។

 

២ ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​របស់​លោក​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​ប្រតិបត្តិការ?

 

Kevin Han៖ ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​អីចឹង។ ​​​តាម​ពិត​ទៅ​ ក្រុមហ៊ុន​នេះ​មិន​មែន​ជា​ក្រុមហ៊ុន​បរទេស​ទេ​គឺ​ជា​ក្រុមហ៊ុន​ដែល​បង្កើត​ដោយ​ប្រធាន​ក្រុមហ៊ុន​ជា​ជនជាតិ​ខ្មែរ​ក្នុង​បំណង​ផ្ដល់​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​អាជីព​ដ៏​ពិត​ប្រាកដ ​គ្រាន់​តែ​មាន​ថ្នាក់​គ្រប់គ្រង​ជា​ជន​បរទេស​ប៉ុណ្ណោះ។

 

៣ ​​​​​​​​​​​​​​​​ក្រៅ​ពី​ការ​បណ្ដុះបណ្ដាល​ផ្នែក​ហិរញ្ញវត្ថុ ​តើ​ក្រុមហ៊ុន​របស់​លោក​មាន​គោលបំណង​ធំ​​អ្វី​ផ្សេង​ទៀត​ដែរ​ឬ​ទេ?

 

​​​Kevin Han៖ កម្ពុជា​ធ្លាប់​ឆ្លង​កាត់​ពេលវេលា​ដ៏​លំបាក​​គឺ​សង្គ្រាម​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ ​១៩៧០ ​ដូច្នេះ​ដើម្បី​ឲ្យ​តាមទាន់​ប្រទេស​ជិតខាង​ ​​​​វា​ជា​ការ​សំខាន់​ដែល​ប្រជាជន​កម្ពុជា​ត្រូវ​ទទួល​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ ​​​និង​ការ​វិនិយោគ​​​ជា​ជាង​ការ​សន្សំ​លុយ​​ទុក​ក្រោម​ខ្នើយ​តាម​បែប​បុរាណ។ ​​វា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​​មួយ​ដើម្បី​លូតលាស់​ ​និង​មាន​ឯករាជ្យ​ដោយ​ខ្លួន​ឯង​ដែល​អាច​​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ភាគហ៊ុន​កម្រិត​អន្តរជាតិ​បាន។

 

៤ ​​​​តើ​សព្វថ្ងៃ​ក្រុមហ៊ុន​របស់​លោក​កំពុង​ធ្វើ​អ្វី​ ហើយ​មាន​សេវាកម្ម និង​ផលិតផល​អ្វី​ខ្លះ​ដែល​ក្រុមហ៊ុន​ GFX ​កំពុង​ផ្ដល់​ជូន​អតិថិជន?

 

Kevin Han៖ ក្រុមហ៊ុន​របស់​យើង​​កំពុង​ផ្ដល់​ជូន​នូវ​ផលិតផល​ជា​ច្រើន​រាប់​តាំង​ពី​ពាណិជ្ជកម្ម​ Forex ​ដល់​ការ​វិនិយោគ​ទំនិញ​ ​ហើយ​កំពុង​​សម្លឹង​រក​​បង្កើត​សេវាកម្ម​ទិញ​លក់​ភាគហ៊ុន ​និង​មូលបត្រ ​​ព្រម​ទាំង​ការ​វិនិយោគ​សន្ទស្សន៍​ពាណិជ្ជកម្ម​នៅ​ប៉ុន្មាន​ខែ​ខាងមុខ។ ​​ក្រៅ​ពី​នេះ​ ក្រុមហ៊ុន​ក៏​កំពុង​សម្លឹង​ទៅ​រក​ការ​​វិនិយោគ​​លើ​ផ្នែក​អចលនទ្រព្យ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ផង។ ​​​​តែ​អ្វី​ដែល​ក្រុមហ៊ុន​យើង​​ផ្ដោត​សំខាន់​បំផុត​គឺ ​​​ការ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​ហិរញ្ញវត្ថុ​​ដល់​ប្រជាជន​កម្ពុជា​ជា​អាទិភាព។

 

បទ​សម្ភាស​ជាមួយ​ក្រុមហ៊ុន​ផ្តល់​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ប្លែក​ពី​គេ​ដំបូង​នៅ​កម្ពុជា

 

៥ ​​​​​​បច្ចុប្បន្ន​ តើ​ក្រុមហ៊ុន​លោក​កំពុង​អនុវត្ត​អ្វី​ខ្លះ​ដែរ? ​តើ​លោក​អាច​លម្អិត​បន្តិច​បាន​ទេ?

 

​​Kevin Han៖ ក្រុមហ៊ុន​របស់​យើង​​កំពុង​មមាញឹក​នឹង​គម្រោង​សំខាន់​ពីរ។ ​​​ទី​មួយ​ ​​យើង​កំពុង​ជំរុញ​​​​​ការ​ប្រកួត​ហ្គេម​សង្គ្រាម​រូបិយប័ណ្ណ​ពិភពលោក​ (CWW) ​​​នៅ​ថ្ងៃ​ទី ២៩ ​តុលា​ខាង​មុខ នៅ​ក្លឹប​កម្សាន្ត​ EPIC។ ​​​​ហ្គេម​នេះ​ត្រូវ​បង្កើត​ឡើង​ដោយ​បុរស​វ័យ​ក្មេង​ជនជាតិ​ជប៉ុន​គឺ​លោក​ Shinji Okawa។ ​​​​វា​ជា​ទម្រង់​​នៃ​ការ​អប់រំ​ដ៏​អស្ចារ្យ​​មួយ​ដែល​​អ្នក​ទិញ​​លក់​ហិរញ្ញវត្ថុ ​និង​អ្នក​ទើប​សាកល្បង​ថ្មី​​​អាច​ទទួល​បាន​ការ​ណែនាំ​​​ពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​តាម​វិធី​ដ៏​រីករាយ ​​និង​គួរ​​​​​ឲ្យ​ចង់​​លេង។

 

​​​​​​​​​​​​​​​នៅ​ថ្ងៃ​ប្រកួត​នោះ​នឹង​មាន​ការ​ចាក់​ភ្លេង​ដោយ​ឌីជេ​កំពូល​ប្រចាំ​ក្លឹប​ EPIC ​ដែល​អ្នក​ចូលរួម​អាច​រីករាយ​នឹង​ភ្លេង​ដ៏​កន្ត្រាក់​អារម្មណ៍ ​និង​​អាច​ទទួល​​​​​រង្វាន់​ជា​ប្រាក់​សុទ្ធ​ដ៏​សម្បើម​ (ដល់​ទៅ ​២៨៨៨ ​ដុល្លារ) ​​​​ពី​ការ​លេង​ហ្គេម និង​កម្មវិធី​ផ្សង​សំណាង។ ​​​ដើម្បី​​លើក​​កម្ពស់​ការ​អប់រំ​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ ​​ក្រុមហ៊ុន ​GFX ​នឹង​​ផ្តល់​ជូន​​នូវ​គណនី​ពិត ​(Live Account) ​ដល់​បេក្ខជន​ចូលរួម​ប្រកួត​ទាំង​អស់ ​​​ដើម្បី​ឲ្យ​ពួកគេ​អាច​​ស្វែង​យល់​បន្ថែម​ដោយ​ខ្លួន​ឯង​នៅ​ក្រោយ​ការ​ប្រកួត​នោះ។ ​​វា​ជា​ការ​ប្រកួត​ដំបូង​គេ​នៅ​អាស៊ី ​ហើយ​​មាន​នៅ​កម្ពុជា​ផ្ទាល់! ​​​យើង​រំពឹង​ថា ​នឹង​មាន​អ្នក​ចូលរួម​យ៉ាង​ហោច​ណាស់ ​២០០ ​នាក់ ​ហើយ​ការ​ចុះ​ឈ្មោះ​អាច​ធ្វើ​ឡើង​តាម​រយៈ​អនឡាញ​លើ​គេហទំព័រ​ www.currencyworldwar.com ​​ឬ​អាច​ទាក់ទង​សួរ​នាំ​តាម​លេខ​ទូរសព្ទ ​088​ 2688 666។

 

​​​​ទី​ពីរ​យើង​ចង់​ឲ្យ​មាន​មនុស្ស​កាន់​តែ​ច្រើន​ចូលរួម​ជាមួយ​ GFX ​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ ​និង​​​​​អ្នក​ណែនាំ​​​​ជា​​ឈ្មួញ​​​​កណ្ដាល ​ដូច្នេះ​យើង​​នឹង​បើក​ការិយាល័យ​ផ្សេង​ទៀត​​ដែល​មាន​ឈ្មោះ​ថា ​មជ្ឈមណ្ឌល​ការងារ​ GFX ​​ដើម្បី​បណ្ដុះបណ្ដាល​អ្នក​ទាំង​នោះ​​​​ឲ្យ​មាន​អាជីព​ចេញ​ពី​​កន្លែង​យើង។ ​​​យើង​នឹង​ផ្ដល់​ការ​ការ​បណ្ដុះបណ្ដាល ​និង​ការ​អប់រំ​​ទាំង​ខ្មែរ និង​អង់គ្លេស​​​ដើម្បី​ធានា​ថា ​ពួកគេ​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ ​និង​សញ្ញាប័ត្រ​ត្រឹមត្រូវ​​​តាម​រយៈ​ការ​ធ្វើតេស្ត​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន ​​​និង​ពី​​​​អាជ្ញាធរ​ជាតិ​ដែល​ពាក់ព័ន្ធ។ ​​​​​​​ពួកគេ​មិន​ត្រឹម​តែ​​អាច​បម្រើ​អតិថិជន​របស់​ពួកគេ​នៅ​ពេល​ទំនេរ​ទេ ​តែ​ពួកគេ​នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​អ្នក​ជំនាញ​​មក​ពី​បរទេស​​​ពី​ការ​រៀបចំ​ សិក្ខាសាលា ​​​ការ​បង្ហាត់បង្ហាញ​ដោយ​ផ្ទាល់​ខ្លួន​ដើម្បី​ឲ្យ​អតិថិជន​របស់​ពួកគេ​​ទទួល​បាន​ចំណេះដឹង​លើ​ផ្នែក​ហិរញ្ញវត្ថុ​កាន់​តែ​​ល្អ​​ ​និង​ទទួល​បាន​​ផល​ចំណេញ​ពី​នោះ​កាន់​តែ​ប្រសើរ​ឡើង។​ ​​សម្រាប់​អ្នក​ចង់​សួរ​ព័ត៌មាន​លម្អិត​អាច​ទៅ​ការិយាល័យ​របស់​ក្រុមហ៊ុន​ GFX ​នៅ​សណ្ឋាគារ​ Suncity ​​​អគារ​លេខ ​២៥៥ ​​​ជាន់​ទី​ ២ ​​ផ្លូវ​ ៥១ ​​កែង​ផ្លូវ​​ ៣៧០ ​​សង្កាត់​បឹង​កេងកង​ទី ១ ​បាន។

 

​​​​​​​​​៦ ​​​តើ​​​​ក្រុមហ៊ុន​ GFX ​ចង់​​​ឈាន​ដល់​​​​​ចំណុច​ណា​នា​អនាគត?

 

Kevin Han៖ ​​​​ក្រុមហ៊ុន​ GFX ​នឹង​​ឈាន​ទៅ​មុខ​ឆ្ងាយ​ផ្អែក​លើ​ផែនការ​ ៥ ឆ្នាំ​ដំបូង​របស់​យើង។ ​​ពីរ​ឆ្នាំ​ដំបូង​ ​គោលដៅ​យើង​គឺ​ចាប់​យក​ចំណែក​ទីផ្សារ​ដ៏​សមស្រប​មួយ​គឺ​ចង់​បាន​អតិថិជន​យ៉ាង​ហោច​ណាស់ ​៥​ ពាន់​នាក់​ ​ដោយ​ពង្រីក​សាខា​ពី​ ៣-៥ ​កន្លែង​ទូទាំង​ប្រទេស។ ​​

 

​​ពេល​យើង​ទទួល​បាន​អតិថិជន​​ស្មោះស្ម័គ្រ​​សម​ល្មម​ហើយ​ ​នឹង​នឹង​សម្លឹង​ទៅ​រក​ការ​​ចុះ​បញ្ជី​ដាក់​ក្រុមហ៊ុន​ទៅ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​​​ដើម្បី​ឲ្យ​ប្រជាជន​អាច​ទិញ​ភាគហ៊ុន​របស់​​យើង​ជា​សាធារណៈ ​និង​​ធ្វើ​ឲ្យ​ GFX ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កេរដំណែល​កម្ពុជា។​

 

​​​​ជាមួយ​ដើមទុន​​ដ៏​រឹងមាំ​ ក្រុមហ៊ុន​យើង​​កំពុង​សម្លឹង​រក​ការ​នាំ​យក​​ផលិតផល​ហិរញ្ញវត្ថុ​កាន់​តែ​ច្រើន​ឡើង ​និង​ពង្រីក​ខ្លួន​ទៅ​ក្នុង​​ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​ពិតៗ។ ​​​​គោលដៅ​នេះ​អាច​នឹង​លេច​ចេញ​ជា​រូបរាង​នៅ​​ត្រឹម​ឆ្នាំ ​២០១៨ ​តទៅ។ ​ត្រឹម​ឆ្នាំ ​២០២០ ​​​​យើង​នឹង​សម្លឹង​រក​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​​ធនាគារ​​ដើម្បី​បម្រើ​អតិថិជន​​ដ៏​ស្មោះត្រង់​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង។

 

​​៧ ​ជា​ចុងក្រោយ​ តើ​លោក​ចង់​​ណែនាំ​​​ប្រជាជន​កម្ពុជា​​ដឹង​អ្វី​ខ្លះ​​ពី​ក្រុមហ៊ុន​របស់​លោក?

 

Kevin Han៖ ពិត​ណាស់ ​យើង​ចង់​ផ្ញើ​ជា​សារ​ដល់​ប្រជាជន​កម្ពុជា​ទាំង​មូល​ថា ​កុំ​ខ្លាច​ទៅ​លើ​ការ​វិនិយោគ។ ​អ្នក​គួរ​រក​ឱកាស​វិនិយោគ​ដើម្បី​ប្រែ​ក្លាយ​ជីវភាព​ឱ្យ​ប្រសើរ។ ​គ្រប់​ជំនួញ​ទាំង​អស់​ក្នុង​​ទីផ្សារ​សុទ្ធ​តែ​មាន​ឧបសគ្គ ​និង​បញ្ហា​ដោយ​ជៀស​មិន​ផុត។ ​តែ​​​ចំណេះដឹង ​​ការ​អប់រំ ​និង​គាំទ្រ​ពី​ GFX ​​​​​  ​​​ជោគជ័យ​របស់​អ្នក​ក៏​​ជា​ជោគជ័យ​របស់​យើង។ ​​ពេល​អ្នក​មាន​ស្ថិរភាព​សេដ្ឋកិច្ច ​និង​សេរីភាព​​ផ្នែក​ហិរញ្ញវត្ថុ​ ​នោះ​ទើប​ជា​ភាព​ជោគជ័យ​នៃ​ក្រុម​ការងារ​របស់​យើង។ ​​​ក្រុមហ៊ុន​ GFX ​ជា​កន្លែង​ដែល​មាន​គោលបំណង​ធំ​គឺ​ការ​បម្រើ​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​​ជាមួយ​​នឹង​ការ​ប្ដេជ្ញា ​​និង​ភាព​ជឿ​ទុកចិត្ត​បាន​ដែល​ខុស​ប្លែក​ពី​គេ។ ​​​សូម​ជ្រើសរើស​ GFX ​​ជា​ដៃគូ​ហិរញ្ញវត្ថុ​ពេញ​មួយ​​ជីវិត​របស់​អ្នក៕

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា