​យន្តហោះ​ចុះ​ចត​បន្ទាន់ ក្រោយ​អ្នក​ដំណើរ​ស្រវឹង​​ស្រា​ហែក​អាវ​បុគ្គលិក​បម្រុង​ចាប់​​រំលោភ​​

​យន្តហោះ​ចុះ​ចត​បន្ទាន់ ក្រោយ​អ្នក​ដំណើរ​ស្រវឹង​​ស្រា​ហែក​អាវ​បុគ្គលិក​បម្រុង​ចាប់​​រំលោភ​​

​​​​បុរស​អ្នក​ដំណើរ​ស្រវឹង​ស្រា​ម្នាក់ ​ត្រូវ​​ចោទ​ប្រកាន់​ថា​បាន​​ចាប់​ហែក​​ខោអាវ​​នារី​បម្រើ​ការ​លើ​យន្ត​ហោះ ​​រួច​បង្ខំ​ឲ្យ​រួម​ភេទ ដែល​ធ្វើ​ឲ្យ​​យន្ត​ហោះ​ត្រូវ​ចុះ​ចត​ជា​បន្ទាន់។
ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរ​ Sun Express ​ទួរគី​នេះ​ ​ត្រូវ​បាន​បង្វែរ​ទិសដៅ បន្ទាប់​ពី​ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​​កន្លង​ទៅ។ តាម​សេចក្ដី​រាយ​ការណ៍ បាន​ឲ្យ​​ថា​បុរស​​ជន​សង្ស័យ​ជា​​ជនជាតិ​អៀរឡង់​ ដែល​ត្រូវ​ធ្វើដំណើរ​ពី​ទីក្រុង Dublin ​ប្រទេស​អៀរឡង់ ទៅ​ទីក្រុង Izmir ប្រទេស​ទួរគី​ ​ជាមួយ​ក្រុម​មិត្ត​ជាច្រើន​នាក់​ទៀត។

 

​យន្តហោះ​ចុះ​ចត​បន្ទាន់ ក្រោយ​អ្នក​ដំណើរ​ស្រវឹង​​ស្រា​ហែក​អាវ​បុគ្គលិក​បម្រុង​ចាប់​​រំលោភ​​

 

​ពេល​យន្តហោះ​ ហោះ​ឡើង​បាន​យូរ​បន្តិច ​បុរស​រូប​នេះ​​បាន​ចាប់​ផ្ដើម​ហែក​សំលៀក​បំពាក់​នារី​​បម្រើការ បន្ទាប់​មក​​ស្រាត​ខោ​ក្នុង​របស់​ខ្លួន រួច​​​​​​កាន់​​ប្រដាប់​ភេទ​ខ្លួន​បង្វិល​ជុំវិញ។ ​ពេល​​នោះ​មាន​ការ​ផ្អើល​ឆោឡោ ហើយ​យន្ត​ហោះ​បាន​បង្វែរ​ទិស​ដៅ​​ទៅ​ចុះ​ចត​​បន្ទាន់​នៅ​ទីក្រុង Belgrade ប្រទេស​ស៊ែប ​ហើយ​​បុរស​​ជនល្មើស​​ត្រូវ​ចាប់​ចេញ​ពី​យន្ត​ហោះ។

 

គេ​មិន​ដឹង​ច្បាស់​ថា​តើ បុរស​នេះ​អាច​​​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ​ឬ​យ៉ាង​ណា​ទេ។ ចំណែក​សាក្សី​​ក្នុង​ហេតុការណ៍​ និយាយ​ថា ពួកគេ​បាន​ឃើញ​​​មនុស្ស​មួយ​ក្រុម​នេះ​មាន​សភាព​ស្រវឹង​ជោកជាំ ​តាំង​ពី​នៅ​ប្រលាន​យន្តហោះ​មក​ម្ល៉េះ។
​​​មក​ទល់​ពេល​នេះ ​ក្រុម​ប៉ូលិស​ជំនាញ​កំពុង​ធ្វើការ​ស៊ើប​អង្កេត និង​សាកសួរ​ផងដែរ។ ​នេះ​ជា​ករណី​ល្មើស​មួយ​ទៀត​​សម្រាប់​ជើង​ហោះ​ហើរ​ទួរគី ដែល​ធ្លាប់​ជួប​ជា​ច្រើន​ករណី​មក​ហើយ ពោល​គឺ​ឆ្នាំ​មុន​មាន​ករណី​ល្មើស​ច្បាស់​​ចំនួន ១១៤ករណី ខណៈ​ឆ្នាំ​នេះ​មាន ៨៥​ករណី​រួច​ហើយ។

 

សម្រាប់​ច្បាប់​រឹត​បន្តឹង​ថ្មី​នឹង​កំហិត​ឲ្យ​បុគ្គលិក​អាច​ទទួល​ទាន​ភេសជ្ជៈ​បាន​​ប៉ុន្មាន​កំប៉ុង និង​អ្នក​ដំណើរ​ស្រវឹង នឹង​ត្រូវ​​កត់​ក្នុង​បញ្ជី​ខ្មៅ ដែល​ហាម​មិន​ឲ្យ​ហោះ​ហើរ​​ជាមួយ​​ជើង​ហោះ​ហើរ​ផ្សេង​ទៀត​ផង​ដែរ៕

 

ចុចអាន៖ រំភើប​ចិត្ត! លោកតា​ឈរ​កាន់​បាច់​ផ្កា ទទួល​លោក​យាយ​នៅ​ព្រលាន​យន្តហោះ

ចុចអាន៖ ព្រលានយន្តហោះ “ខ្មោច” ប្រកាស​លក់​​តម្លៃ​​ទាប​បំផុត

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ mirror