BMW តម្លៃ​ជាង​១​សែន​ដុល្លារ​​ត្រូវ​ខ្ទេច ពេល​​​ប្រពន្ធ​រក​ឃើញ​ប្ដី​មាន​​​ស្រី​ថ្មី​


BMW តម្លៃ​ជាង​១​សែន​ដុល្លារ​​ត្រូវ​ខ្ទេច ពេល​​​ប្រពន្ធ​រក​ឃើញ​ប្ដី​មាន​​​ស្រី​ថ្មី​

ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​​​មក​ពី​​ក្រុង ​Shenzhen ខេត្ត​ក្វាងទុង​ បាន​វាយ​កម្ទេច​​រថយន្ត​​ BMW 740 មួយ​គ្រឿង​​ ក្រោយ​​​​ឃើញ​​​ស្វាមី​របស់​ខ្លួន​នៅ​ជា​មួយ​​​ស្រី​​​​ថ្មី​​ក្នុង​រថយន្ត​នោះ​។

 

BMW តម្លៃ​ជាង​១​សែន​ដុល្លារ​​ត្រូវ​ខ្ទេច ពេល​​​ប្រពន្ធ​រក​ឃើញ​ប្ដី​មាន​​​ស្រី​ថ្មី​

 
តាម​សារព័ត៌មាន​ Shanghaiist បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ខាង​លើ​មាន​ត្រកូល​ Wu បាន​​ឃើញ​ប្ដី​របស់​ខ្លួន​នៅ​ជា​មួយ​ស្រី​ម្នាក់​នៅ​ក្នុង​ឡាន​នោះ មុន​ពេល​ចាកចេញ​ទៅ។ ​ ស្ថាន​ភាព​បែប​នេះ​ធ្វើ​ឲ្យ​​អ្នក​ស្រី​​ Wu គុំ​​ខឹង​ក្ដៅ​ក្រហាយ ​និង​ក្រោយ​មក​បាន​​យក​ញញួរ​មក​វាយ​កម្ទេច​ឡាន​តម្លៃ​ប្រហែល​១​លាន​យាន់​ (​១៥៧ ៥៤៤​​ដុល្លារ) ​តែ​ម្ដង។

 

ក្រោយឮ​សំឡេង​​ក្ដុងក្ដាំង មនុស្ស​ជា​ច្រើន​​​ក៏​ចេញ​មក​មើល​ឃើញ​អ្នក​ស្រី​ Wu ឈរ​វាយ​ឡាន។ ក្រោយ​មក​សន្តិសុខ​យាម​ឡាន​ក៏​បាន​ព្យាយាម​ឃាត់ ប៉ុន្តែ​អ្នក​ស្រី​ Wu ​បាន​ព្រមាន​សន្តិសុខ​​ព្រោះ​ថា​ឡាន​នោះ​ជា​កម្មសិទ្ធិ​របស់​គាត់។ ក្រោយ​ពេល​ទៅ​បញ្ជាក់​លិខិត​ស្នាម​កម្មសិទ្ធិ​ឡាន​នោះ​​រួច​ អ្នក​ស្រី​ Wu បាន​​បន្ត​មក​វាយ​កម្ទេច​ឡាន​ដដែល។

 

BMW តម្លៃ​ជាង​១​សែន​ដុល្លារ​​ត្រូវ​ខ្ទេច ពេល​​​ប្រពន្ធ​រក​ឃើញ​ប្ដី​មាន​​​ស្រី​ថ្មី​
 
 

អំឡុង​ពេល​​វាយ​កម្ទេច​​ឡាន ប្ដី​របស់​អ្នក​ស្រី Wu គឺ​កំពុង​ស្ថិត​នៅ​​ក្នុង​កន្លែង​ធ្វើ​ការ ​​​​ក្រោយ​មក​ទើប​ដឹង​ដំណឹង​តាម​រយៈ​​សន្តិសុខ​​រាយ​ការណ៍​​ប្រាប់។ យ៉ាង​ណា​ក្ដី ឡាន BMW 740​ មួយ​គ្រឿង​នោះ​​ត្រូវ​ខ្ទេច​ច្រើន​កន្លែង​ ដូច​ជា​ចង្កៀង​​ភ្លើង​ស៊ីញ៉ូ កញ្ចក់​ជា​ដើម។

 

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​​​ក្នុង​សង្គម​ចិន​ ដែល​​មាន​ទង្វើ​នេះ​កើត​ឡើង។ ចំពោះ​ស្វាមី​ដែល​ក្បត់​នឹង​ភរិយា​ខ្លួន​ច្រើន​រង​លទ្ធផល​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​បែប​នេះ​​ជា​ពិសេស​ឡាន​ធ្វើ​ដំណើរ​ពួក​គេ​តែ​ម្ដង៕

 

BMW តម្លៃ​ជាង​១​សែន​ដុល្លារ​​ត្រូវ​ខ្ទេច ពេល​​​ប្រពន្ធ​រក​ឃើញ​ប្ដី​មាន​​​ស្រី​ថ្មី​
 

BMW តម្លៃ​ជាង​១​សែន​ដុល្លារ​​ត្រូវ​ខ្ទេច ពេល​​​ប្រពន្ធ​រក​ឃើញ​ប្ដី​មាន​​​ស្រី​ថ្មី​

 

 
ចុចអាន៖  កូន​សេដ្ឋី​​ស្វីស​ចង់​​បាន​ឡាន​​​ថ្មី​ ដុត Ferrari មួយ​​ចោល​​

ចុចអាន៖   ប៉ូលិស​ដេញ​ចាប់​ ភ័យ​ពេក​បើក​ឡាន​​​ចូល​សមុទ្រ​​

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist ​​​​​​​​​​​​​​​​​​​​