Nd ​កង្វះ​ជាតិ​កាល់ស្យូម​ចំពោះ​ស្ត្រីមាន​ផ្ទៃ​ពោះ

Nd ​កង្វះ​ជាតិ​កាល់ស្យូម​ចំពោះ​ស្ត្រីមាន​ផ្ទៃ​ពោះ

កាល់ស្យូមគឺជា​សារធាតុ ​ដែលមានសារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់មនុស្ស​គ្រប់រូប។ ច្រើន​ជាង ​៩៩%នៃ​ជាតិ​កាល់ស្យូម​ត្រូវ​បាន​ផ្ទុកក្នុង​ឆ្អឹង ​និង​ធ្មេញ ​ដែល​មាន​មុខងារ​ទ្រទ្រង់​សារពាង្គកាយ​ទាំងមូល​ ចំណែក​ឯសារជាតិ​កាល់ស្យូម ១%​ទៀតស្ថិត​នៅក្នុង​ឈាម ​សាច់ដុំ​ និង​សារធាតុរាវ​នៅចន្លោះ​កោសិកា​ផ្សេងៗ។ ​សារពាង្គកាយ​ត្រូវការ​ជាតិ​កាល់ស្យូម​ដើម្បីឲ្យ​សាច់ដុំ​អាច​កន្ត្រាក់​បាន ធ្វើ​ឲ្យ​ឈាមសរសៃឈាម​មាន​ចលនាស្រួល​ និង​សម្រួល​ក្នុងការ​បញ្ចេញ​ អ័រម៉ូន ​និង​អង់ស៊ីម ​ហើយ​ក៏​ជំនួយក្នុង​ការ​បញ្ជូន​ព័ត៌មាន​ទៅ​ប្រព័ន្ធ​សរសៃប្រសាទ​ផងដែរ។

 

ដូចនេះប្រសិនបើ​យើងមិន​បាន​បរិភោគជាតិ​កាល់ស្យូម​ឲ្យបាន​គ្រប់គ្រាន់​ទេនោះ ​វានឹង​បង្កឲ្យមាន​បញ្ហាប៉ះពាល់​ដល់សុខភាព​របស់យើង​ ដែល​បញ្ហាទំាង​នោះ​មានដូចជា ​កំហាប់​របស់ឆ្អឹង​ថយចុះ ​(Osteopenia) ​និង​ប្រឈមមុខ​យ៉ាងខ្លាំង​ចំពោះ​ជំងឺពុកឆ្អឹង​ (Osteoporosis) ឬ​បាក់ឆ្អឹង។ ​រោគសញ្ញា​ធ្ងន់ធ្ងរ​បណ្តលមក​ពីកង្វះជាតិ​កាល់ស្យូម​រួម​មាន៖ ស្ពឹកស្រពន់ ​ឈឺចាប់​ត្រង់ម្រាមដៃ​ និង​ចង្វាក់​បេះដូង​លោត​ខុសប្រក្រតី​ដែលអាច​បណ្តាលឲ្យ​បាត់បង់ជីវិត​បាន ប្រសិន​បើមិន​មាន​ការព្យាបាល។

Nd ​កង្វះ​ជាតិ​កាល់ស្យូម​ចំពោះ​ស្ត្រីមាន​ផ្ទៃ​ពោះ

 

កាល់ស្យូមមានសារៈសំខាន់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសគឺស្ត្រីមានផ្ទៃពោះតែម្តង។ នៅអំឡុងពេលមានផ្ទៃពោះ ទារកនៅក្នុងផ្ទៃត្រូវការជាតិកាល់ស្យូម ដែលមិនត្រឹមតែសម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញប៉ុណ្ណោះទេ តែក៏ដើម្បីធ្វើឲ្យចង្វាក់បេះដូងមានភាពប្រក្រតី និងលទ្ធភាពធ្វើឲ្យឈាមកកបានល្អផងដែរ។ ជាមួយគ្នានេះអង្គការស្បៀងអាហារពិភពលោក (FAO) បានបង្ហាញថា “ពុំមានកម្រិតតួលេខជាក់លាក់ណាមួយដែលកំណត់តម្រូវការនៃជាតិកាល់ស្យូមរបស់យើង ឬកម្រិតណាមួយដែលអាចបណ្តាលឲ្យមានកង្វះជាតិកាល់ស្យូមនោះទេ។” តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើស្រី្តមានផ្ទៃពោះមានជាតិកាល់ស្យូម តិចតួចពេក ឬមិនបានទទួលទានអាហារដែលមានជាតិកាល់ស្យូមគ្រប់គ្រាន់ពីរបបអាហាររបស់គាត់ នោះទារកក្នុងផ្ទៃរបស់គាត់នឹងស្រូបយកជាតិកាល់ស្យូមពីឆ្អឹងរបស់គាត់ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពម្តាយ និងទារកនាពេលអនាគត។ បញ្ហាចម្បងមួយទៀតនោះ គឺភាពទន់ខ្សោយសុខភាពនៃមាតានិងទារក និងរបបអាហារនៅតែជាកត្តា ដែលគួរឲ្យកត់សំគាល់ ដែលនាំឲ្យមានជំងឺធ្ងន់ធ្ងរ និងអត្រាមរណៈភាពមាតា។ជំងឺក្រិស(Rickets) គឺជាជំងឺបង្អាក់ការលូតលាស់សារពាង្គកាយរបស់ទារក បណ្តាលមកពីកង្វះសារជាតិកាល់ស្យូមវីតាមីនដេនិង ផូស្វាត ។ ជំងឺនេះបណ្តាលឲ្យឆ្អឹងរបស់មាតា និងទារកមានភាពទន់ និងខ្សោយ។

 

យោងតាមអង្គការសុខភាពពិភពលោកបានបង្ហាញថា នៅអំឡុងពេល៣ខែចុងក្រោយនៃការពពោះ រាងកាយរបស់ម្តាយត្រូវការជាតិកាល់ស្យូមច្រើនជាងមុន ដោយសារតែទារកក្នុងផ្ទៃក៏ត្រូវការសារជាតិនេះ ដើម្បីការលូតលាស់ឆ្អឹង និងធ្មេញផងដែរ។ ប្រសិនបើ គ្មានការផ្គត់ផ្គង់នូវជាតិកាល់ស្យូមប្រចាំថ្ងៃដល់មាតានោះទេ ជាតិកាល់ស្យូម និងត្រូវបានទាញចេញពីឆ្អឹងរបស់ម្តាយ ដែលជាលទ្ធផល ធ្វើឲ្យឆ្អឹងខ្សោយ និងវិវត្តន៍ទៅជាជម្ងឺពុកឆ្អឹងសម្រាប់ម្តាយ។ ជំងឺពុកឆ្អឹង (Osteoporosis) បានកើតឡើងលើមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយវាជាប្រភេទជំងឺម្យ៉ាងដែលបណ្តាលឲ្យកំហាប់របស់ឆ្អឹង និងគុណភាពឆ្អឹងមានការថយចុះ ឈានទៅដល់ភាពទន់ខ្សោយនៃឆ្អឹង ហើយបង្កើននូវឱកាសគ្រោះថ្នាក់នៃការប្រេះស្រាំនៃឆ្អឹង និង ជំងឺមួយទៀតនោះគឺកង្វះកាល់ស្យូមនៅក្នុងឈាម(Hypocalcemia)។ ដូចគ្នានេះដែរកង្វះជាតិកាល់ស្យូមចំពោះស្ត្រីមានផ្ទៃពោះអាចបង្កភាពប៉ះពាល់ដល់សុខភាពទាំងម្តាយ និងទារកក្នុងផ្ទៃដូចជា ជំងឺពុកឆ្អឹង ការញ័រ ការស្ពឹកស្រពន់ រមួលក្រពើ និងជំងឺតេតាណូសជាដើម។

 
អ្នកអាចស្វែងរកជាតិកាល់ស្យូមបានតាមរយៈផលិតផលទឹកដោះគោ និងមិនមែនទឹកដោះគោ ដូចជាត្រីខកំប៉ុង និងអាហារសម្បូរទៅដោយជាតិកាល់ស្យូមដូចជា ធញ្ញជាតិ ទឹកផ្លែឈើ ទឹកសណ្តែក បាយ ភេសជ្ជៈកំប៉ុង នំប៉័ងនិង អាហារូបត្ថម្ភដែលសំបូរជាតិកាល់ស្យូមជាដើម។

 
ដូច្នេះតើអ្វីដែលអ្នកអាចធ្វើទៅបាន? មានផលិតផលជាច្រើនដែលមានជាតិកាល់ស្យូម ដែលអាចជួយ និងរក្សានូវកម្រិតកាល់ស្យូមរបស់អ្នកឲ្យបានត្រឹមត្រូវ។ បើយោងតាមអង្គការសុខភាពពិភពលោក (WHO) ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាការទទួលទានអាហារបំប៉នមានជាតិកាល់ស្យូមផ្តល់នូវសារៈប្រយោជន៍ ជួយកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ពីការឡើងសម្ពាធឈាមនៅអំឡុងពេលពពោះ។ ទន្ទឹមនឹងនេះ គេហទំព័រ The Cambodia Herald ក៏បានបញ្ជាក់ថាស្ត្រីមានផ្ទៃពោះដែលទទួលទានអាហារបំប៉នមានជាតិកាល់ស្យូម ទទួលបាននូវការកាត់បន្ថយការបឺតស្រូបនៃសំណទៅក្នុងឈាម (ដែលអាចបណ្តាលឲ្យពុល) ដែលមានន័យថាកាល់ស្យូមអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ដល់ទារកផងដែរ។

 

ដើម្បីធានាថាស្ត្រីមានផ្ទៃពោះគ្រប់រូបទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ជាការណែនាំឲ្យទទួលទានផលិតផលអាហារបំប៉នជាតិកាល់ស្យូមមួយថ្ងៃ ៣ដង នឹងគួរចាប់ផ្តើមពីពេលពពោះបាន ២០សប្តាហ៍រហូតដល់ថ្ងៃសម្រាល។

 

ផ្អែកលើតំបន់ដែលប្រជាជនមានកាទទួលទាននូវជាតិកាល់ស្យូមទាប ផលិតផលអាហារបំប៉នមានជាតិកាល់ស្យូមដើរតួជាផ្នែកមួយនៃការថែរក្សាសុខភាពពេលពពោះនោះ ត្រូវបានណែនាំឲ្យទទួលទានមុនពេលសម្រាលទារកដើម្បីការពារបម្រុងក្រឡាភ្លើង (Pre-Eclampsia) ជាពិសេស គឺការឡើងសម្ពាធឈាម។ Calcium Corbiereគឺជាឱសថមានជាតិកាល់ស្យូមសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលជាផលិតផលរបស់ក្រុមហ៊ុនសាណូហ្វីមកពីប្រទេសបារាំង និងមានប្រសិទ្ធភាពក្នុងការជួយបង្ការស្ត្រីពីជំងឺពុកឆ្អឹង (Osteoporosis) នៅអំឡុងពេលពពោះ និងក្រោយពេលសម្រាល ហើយក៏អាចជួយឲ្យទារកមានសុខភាពឆ្អឹងល្អ និងរឹងមាំតាំងពីនៅក្នុងផ្ទៃ។ អ្នកអាចរកទិញCalcium Corbiere បាននៅតាមបណ្តាឱសថស្ថាននានានៅទូទាំងប្រទេសកម្ពុជា។ Calcium Corbiereមានសមត្ថភាពអាចជួយការពារស្រ្តីជាម្តាយពីបម្រុងក្រឡាភ្លើង (Pre-Eclampsia) ការឡើងសម្ពាធឈាម ការហើមជើង និង ជំងឺពុកឆ្អឹង ក្រោយពេលសម្រាល និងទៅអនាគត ។

 

 

អត្ថបទ៖ ពាណិជ្ជកម្ម