​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន​

បាត់ដំបង​:  ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល ខេត្តបាត់ដំបង ឃាត់ខ្លួន កាលពី​រសៀល ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុងខណៈ​ពេលដែល​ពួកគេ កំពុងតែ​សំងំ ប្រើប្រាស់ និង​ជួញដូរ នៅក្នុង​បន្ទប់​ផ្ទះជួល ស្ថិតនៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ងួន វិបុល ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ​។ ២-​ឈ្មោះ កែវ ប៉េង​លាភ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​។​និង​ទី​៣-​ឈ្មោះ ហៀ​ង រ៉ា​នេ​ត ភេទ​ប្រុស អាយុ ២៤ ឆ្នាំ​។ ជនសង្ស័យ​ទាំង​៣​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​ជំនាញ បាន​ដកហូត​វត្ថុតាង រួមមាន​៖ ថ្នាំញៀន​ប្រភេទ ម៉ា​ទឹក​ក ចំនួន​១៩​កញ្ចប់ មួក​សុ​វត្ថ​ភាព​ចំនួន​៣ ម៉ូតូ​២​គ្រឿង ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង និង សម្ភារៈប្រើប្រាស់​គ្រឿងញៀន មួយចំនួនទៀត​។​

​សមត្ថកិច្ច បាន​បន្តថា ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់​កាត​តាម​នីតិវិធី​៕V​/S

​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន​