​ម៉ូតូ​យុវជន បុក​ម៉ូតូ​យុវនារី របួសធ្ងន់​ទាំង​២​នាក់​

បន្ទាយមានជ័យ: យុវជន​បើកបរ​ម៉ូតូ​បុក​ពេញទំហឹង​លើ​ម៉ូតូ​យុវនារី បង្ក​អោយ​របួសធ្ងន់ យុវនារី​ម្នាក់ និង​យុវជន​ម្នាក់​។ ហេតុការណ៍​នោះ កើតឡើង​នៅ​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៥ ទល់មុខ​ហ្ស៊ឺ​វ៉ែន ស្ព​ត ( Seven Sport) ដែល​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ប៉ូលិស​ចរ​ចរណ៍ ខេត្តបន្ទាយមានជ័យ បានអោយដឹងថា​: ជនរងគ្រោះ​ថ្នាក់​ចរាច​រណ៍​ទាំង​២​នាក់​នោះ ១-​យុវនារី ឈ្មោះ កែវ ស​ម្ភ​ស្ស អាយុ​ជាង ២០​ឆ្នាំ ជា​បុគ្គលិក​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បាន​បើកបរ​ម៉ូតូ ម៉ាក​ហុងដា គ្លិ​ក ពណ៌​ឈាមជ្រូក គ្មាន​ស្លាក​លេខ និង​២-​យុវជន​មិនទាន់​ស្គាល់ឈ្មោះ ព្រោះ​មិនទាន់​ដឹងខ្លួន  បើកបរ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មានជ័យ​1H.5228 ។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​និយាយថា​: ដំបូង​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ដែលមាន​ពាក់​ស្លាក​លេខ ប​.​មានជ័យ 1H.5228 នេះ បាន​បើក​យ៉ាង​លឿន ជែង​រថយន្ត ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេលមកដល់​ចំណុចកើតហេតុ ដែលជា​ចំណុច​ផ្លូវ​កោង​ផង​នោះ បាន​ជ្រុល​ទៅបុក​ពេញទំហឹង លើ​ម៉ូតូ​យុវនារី ដែល​បើក​ច្រាស ទិស​គ្នា ចេញពី​កន្លែងធ្វើការ​។ ដោយ​បើកបរ​ល្បឿន​លឿន​ពេក សូម្បី​មួកសុវត្ថិភាព ក៏​ខ្ទាត​ចេញពី​ក្បាល ហើយ​រងរបួស​ធ្ងន់​ទាំង​២​នាក់​។ ខាង​នារី​ជា​ជនរងគ្រោះ របួស​បាក់​ភ្លៅ​ស្តាំ​។ ចំណែក​យុវជន​បង្កហេតុ​នោះ មួកសុវត្ថិភាព ខ្ទាត​ចេញពី​ក្បាល រាប់សិប​ម៉ែត្រ ហើយ​បាន​បោក​ក្បាលទៅនឹង​ថ្នល់ ក៏​រងរបួស​ធ្ងន់​ដែរ​។​

​នគរបាល​ចរាចរណ៍​ខេត្ត ដឹក​ជនរងគ្រោះ​ទាំងពីរ​នាក់ ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ បង្អែក សិរីសោភ័ណ ។ ករណីនេះ បន្ទាប់ពី​សមត្ថកិច្ច វាស់វែង​រួច បាន​យក​វត្ថុតាង ទៅ​រក្សាទុក​នៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ខេត្ត រង់ចាំ​ធ្វើការ​ដោះស្រាយ នៅពេល​ក្រោយ​៕V/S

​ម៉ូតូ​យុវជន បុក​ម៉ូតូ​យុវនារី របួសធ្ងន់​ទាំង​២​នាក់​

​ម៉ូតូ​យុវជន បុក​ម៉ូតូ​យុវនារី របួសធ្ងន់​ទាំង​២​នាក់​

​ម៉ូតូ​យុវជន បុក​ម៉ូតូ​យុវនារី របួសធ្ងន់​ទាំង​២​នាក់​