ចាក់ដីលុប​ព្រៃកោងកាងព្រៃ​លិច​ទឹកនៅ​ខេត្តកំពតអស់​ជាច្រើន​ហិកតា អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​ក្អក​

Sanofi

តាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​បាន​ឲ្យ​ដឹងថា ដី​ព្រៃកោងកាង​លិច​ទឹកជា​ច្រើន​ហិកតា នៅ​គល់ស្ពាន​ក្បាល​រមាស ក្នុងភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ពេលនេះ កំពុង​ត្រូវគេ​ចាក់ដី​លុប ដោយ​គ្មាន​ចំណាត់ការ​ពី​មន្ត្រី​ជំនាញ ឬ អាជ្ញាធរ​ឡើយ ។​​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​ឲ្យ​ដឹង​ទៀតថា តំបន់​ព្រៃ​លិច​ទឹក​ទាំងនោះ ជា ​ប្រភព​ព្រៃកោងកាង ជាប់ដៃ​សមុទ្រ ផ្តល់​សារៈសំខាន់​សម្រាប់​មច្ឆជាតិ ពិសេស​គឺ ក្តាម​និង​បង្គារ ដែល​កន្លងមក​ក្រសួងបរិស្ថាន​បាន​ខិតខំ​អភិរក្ស និង ដាំ​ដុះ​បន្ថែម​ជា​បន្តបន្ទាប់ តែ​បែរជា​ត្រូវ​ក្រុមអ្នកមានអំណាច​ត្រូវរ៉ូវ​គ្នា ចាក់ដី​លុប​បំផ្លាញ ដោយ​គ្មាន​ការ​អើពើ​ពី​អាជ្ញាធរ ឬ​មន្ត្រី ជំនាញ​ឡើយ​។

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក ស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត​បាន​ថ្លែង​ទទួលស្គាល់ថា ពិតជា​មានការ​ចាក់ដី​លុប​ព្រៃ​លិច​ទឹក​មែន ប៉ុន្តែ​លោក​បាន​បកស្រាយ​ថា ដី​ព្រៃកោងកាង​ទាំងនោះ មាន​ម្ចាស់​កាន់កាប់​យូរណាស់​មកហើយ​។​​លោក យិន វុ​ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី មិនទាន់​អាច​សុំ​ធ្វើការ​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ ដោយសា​តែ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​ហើយ ពុំមាន​អ្នកទទួល​៕
​សុ ថា​ត់

Related