បម្រាមថ្មីដ៏កម្រ! បណ្ណាល័យ​មួយ​មាន​គោល​នយោបាយ ហាម​មិន​ឲ្យ​បុគ្គលិក​ផឹកទឹក​នៅ​តុ​ធ្វើការ

បរទេស៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលប្រធានបណ្ណាល័យមួយស្ថិតនៅក្នុងរដ្ឋ Wisconsin សហរដ្ឋអាម៉េរិក បាន ចេញគោលនយោបាយថ្មីមួយ ហាមមិនឲ្យបុគ្គលិកក្នុងបណ្ណាល័យផឹកទឹក គ្រាដែលដែលអង្គុយនៅតុធ្វើការឡើយ ដោយយោងលើហេតុផលថា ដើម្បីសោភណភាពបណ្ណាល័យ ។

គោលនយោបាយថ្មីនេះ បានរងប្រតិកម្មពីមនុស្សជាច្រើនរួមទាំងអភិបាលក្រុង Glendale ផងដែរដោយពួកគេសំណូម ពរឲ្យប្រធានបណ្ណាល័យ North Shore ផ្លាស់ប្តូរគោលនយោបាយដ៏តឹងរឹងនេះចេញ រីឯបុគ្គលិកខ្លះទ្រាំមិនបានក៏លាឈប់ពីការងារ ព្រោះតែច្បាប់ដ៏តឹងតែងនេះទៀតផង ។
បុរសម្នាក់ឈ្មោះ Jerry Locke បាននិយាយថា ប្រពន្ធគាត់លាឈប់ពីការងារ ព្រោះតែរឿងនេះដោយនាងយល់ថា វាតឹងតែងពេកដោយគ្រាន់តែផឹកទឹក គ្រាដែលដែលស្រេកភ្លាមៗ ក៏ចាំបាច់រត់ទៅរកកន្លែងត្រឹមត្រូវដែរ ។

គោលនយោបាយថ្មីរបស់ប្រធានបណ្ណាល័យ North Shore ត្រូវបានគេចាត់ទុកថា រំលោភសិទ្ធិបុគ្គល ហើយបុគ្គលិក ជាច្រើនបានសុំទាមទារឲ្យលុបចោលបម្រាមនេះទៅ ដើម្បីឲ្យពួកគេអាចបរិភោគទឹកតាមតម្រូវការបានគ្រប់ពេលនៅទី ណាក៏បាន ៕

បម្រាមថ្មីដ៏កម្រ! បណ្ណាល័យ​មួយ​មាន​គោល​នយោបាយ ហាម​មិន​ឲ្យ​បុគ្គលិក​ផឹកទឹក​នៅ​តុ​ធ្វើការ