ប្រុសស្អាត Choi Si Won និយាយថា ខ្លួនជាមនុស្ស អភ័ព្វស្នេហ៍ ព្រោះតែមនុស្សស្រី មិនយល់ចិត្ត

កូរ៉េ៖ តារាចម្រៀង និងជាតារាសម្តែងរូបសង្ហា Choi Si Won ដែលមានមន្តស្នេហ៍ នៅក្នុងគ្រប់ភាពយន្តនោះ ថ្មីៗនេះ បានបង្ហើបថា ក្នុងរឿងស្នេហា ក្រៅឆាករបស់ខ្លួន មិនសូវមានសំណាង ទាល់តែសោះ។ ជួបសម្ភាសជាមួយកម្មវិធី "Section TV "របស់ទូរទស្សន៍ MBC កាលពីថ្ងៃទី១៨ខែតុលានេះ តារាសម្តែង និងជាតារាចម្រៀង សមាជិកម្នាក់ របស់ក្រុមចម្រៀង Super Junior បាននិយាយថា ក្នុងជីវិតពិតខ្លួន ដូចជាមិនជោគជ័យ ក្នុងរឿងស្នេហាសោះ។

Si Won បានបន្តថា « ថ្មីៗនេះខ្ញុំបានជួបប្រទះ រឿងជាច្រើន ដែលបានកើតឡើង ចំពោះតារាចម្រៀង ក៏ដូចជាតារា សម្តែង ទាំងទំនាក់ទំនងស្នេហា និងការបែកបាក់អ្វីជាដើម ដោយសារអាជីពនេះ ជាអាជីពដែលរវល់ដូចនេះមិន ប្រាកដថា មនុស្សស្រីទាំងអស់ យល់ចិត្តមនុស្សប្រុស នោះទេ ហើយការងារនេះ ត្រូវចំណាយពេលច្រើន ដើម្បីពង្រឹង សម្ថភាពខ្លួនឯង ហើយរឿងរវល់នេះហើយ ដែលធ្វើឲ្យឈានដល់ការបែកបាក់ ដូចនេះទើបខ្ញុំចេះតែបរាជ័យ» ។

តារាសម្តែងវ័យ២៩ឆ្នាំ លោក Si Won ធ្លាប់ល្បីជាញឹកញាប់ថា ទាក់ទងជាមួយអ្នកនេះអ្នកនោះ ដូចជា នាង Stella Kim សមាជិកក្រុម Girls Generation នាង Yoona និងតារាសម្តែង នាង Kim Yoon Seo ហើយស្នេហាមិនសម ប្រកបនេះ លោក Si Won គិតថា មកពីមនុស្សស្រី មិនយល់ចិត្តគេ ដោយទាក់ទងបាន២ ទៅ៣ខែមនុស្សស្រី ទាំងនោះ មានចរិកដូចគ្នា។ ថ្មីៗនេះទៀតសោត ក៏មានព័ត៌មានចិនមួយ បានចុះផ្សាយថា លោក Si Won កំពុង ស្រលាញ់គ្នា ជាមួយតារាចិន នាង Liu Wen បន្ទាប់ពីថតរឿងជាមួយគ្នា។ តែដំណឹងនេះ ត្រូវភាគីផលិតកម្មចិន បដិសេដ មិនបកស្រាយ ដោយលើកឡើងថា ជារឿងផ្ទាល់ខ្លួន ។

បើទោះបីជា មានដំណឹងស្នេហា ជាបន្តបន្ទាប់ពិតមែន តែតារាចម្រៀងវិវត្តខ្លួន ជាតារាសម្តែង លោក Si Won នៅតែ និយាយបង្ហើបថា ខ្លួនជាមនុស្សនៅទំនេរ ហើយហាក់ដូចជាចង់បង្ហាញថា បើខ្លួនមានមនុស្សសំខាន់ម្នាក់ ពិតប្រាកដ ទាល់តែមនុស្សស្រីនោះ យល់ច្បាស់ពីភាពមមាញឹក របស់ខ្លួនក្នុងការងារសិល្បៈ ៕