Tweak ថ្មីៗ​ដែល​សាក​សម និង ល្អផ្ដាច់ សម្រាប់ iOS 9

Tweak ថ្មីៗ​ដែល​សាក​សម និង ល្អផ្ដាច់ សម្រាប់ iOS 9

ក្រោយពេលដែល iOS 9 ត្រូវបាន Jailbreak រួច​រាល់​មាន Tweak ចេញ​ថ្មី​ជា​ច្រើន និង ជាផ្លូវ​ការ​នៅ​លើ Source Bigboss ផង​ដែរ នៅ​ថ្ងៃ​នេះ ខេមបូ នឹង​លើក​យក Tweak ចេញថ្មីមួយចំនួន និង ល្អផ្តាច់​ដោយ​សារ​តែ​វាជា Tweak ដែល​សម្រាប់ពាំនាំមុខងារនៅលើ ឧបករណ៍ចេញថ្មីរបស់ Apple ដែលមានដូចជា iPad Pro, iPad Air 2, iPhone 6s និង iPhone 6s Plus អាចដំណើរការលើឧបករណ៍ចាស់ៗ​មួយ​ចំនួន​បាន។ តោះចង់ដឹងថាមាន Tweak អ្វីខ្លះដែលចេញថ្មី និង ល្អសម្រាប់ iOS 9 តម្លើងជាមួយ ខេមបូ ទាំងអស់គ្នា៖

  • FullFolder9

Tweak ថ្មីៗ​ដែល​សាក​សម និង ល្អផ្ដាច់ សម្រាប់ iOS 9

Tweak FullFolder9 វាទើបតែចេញថ្មីទេ ចំពោះ Tweak នេះអ្នកអាចសាកល្បងតម្លើងបាន វានឹងធ្វើ​អោយ Folder សម្រាប់ផ្ទុកកម្មវិធីរបស់អ្នកចេញពេញអេក្រង់តែម្តង ដូចរូបភាពខាងលើអញ្ចឹង​ដូច្នេះ​អ្នក​មិន​ចាំ​បាច់បើក Folder និង មានភាពស្មុគស្មាញដើម្បីស្វែងរកកម្មវិធី ដែលនៅក្រោយគេឡើយ។ សម្រាប់​អ្នកដែលចង់តម្លើង គួរតែដំណើរការដោយ iOS 9 និង Jailbreak រួចរាល់ ហើយធ្វើការស្វែងរក FullFolder9 ដើម្បីតម្លើងជាការស្រេច ព្រោះវាមាននៅ Bigboss ស្រាប់។

  • Tweak Forcy

Tweak ថ្មីៗ​ដែល​សាក​សម និង ល្អផ្ដាច់ សម្រាប់ iOS 9

Forcy វាគឺជា Tweak ពាំនាំយកមុខងារ 3D Touch ប៉ះដោយកម្លាំងសង្កត់​សម្រាប់​បើក​កម្មវិធី​ផ្សេងៗ​នៅ​លើ iPhone 6s និង iPhone 6s Plus មកបំពាក់លើ ឧបករណ៍ផ្សេងៗ​ដំណើរការ​ដោយប្រព័ន្ធ​ប្រតិបត្តិការ iOS 9 និង Jailbreak រួចរាល់ តែវាមានភាពខុសគ្នាដោយ Forcy អ្នកត្រូវយកម្រាមដៃអូស​ពី​ក្រោម​ទៅលើ លើ icon កម្មវិធីណាមួយមាន 3D Touch នោះវានឹងលោតមុខងារ 3D Touch ជា Shortcuts ផ្សេងៗអោយយើងបើកប្រើប្រាស់បានយ៉ាងរហ័ស។ Tweak នេះមិនលំបាកក្នុងការតម្លើង​ឡើយ វាមានក្នុង Source Bigboss ស្រាប់អ្នកគ្រាន់តែចូលទៅ Cydia និង ស្វែងរក Forcy ហើយ​តម្លើង​ជាការស្រេច។ បញ្ចាក់៖ សម្រាប់តែ iOS 9 និង Jailbreak រួចរាល់ប៉ុណ្ណោះ។

  • No Quick Actions

វាគ្រាន់តែជា Tweak យើងចង់បង្ហាញដល់អ្នកទាំងអស់គ្នាប៉ុណ្ណោះ ប៉ុន្តែមិនមែនអោយអ្នកទាំងអស់គ្នា ត្រូវតែតម្លើងវានោះទេ Tweak នេះសម្រាប់ប្រិយមិត្តប្រើប្រាស់ iPhone 6s និង iPhone 6s Plus ដែលមិនពេញចិត្តមុខងារ 3D Touch អាចធ្វើការតម្លើងវាបាន វានឹងបិទមុខងារ 3D Touch ភ្លាម ដោយ​គ្រាន់​តែចូលទៅកាន់ Cydia និង ស្វែងរក No Quick Actions ជាការស្រេច ព្រោះវាមានក្នុង Bigboss ស្រាប់។

  • RecentlyUninstalled

Tweak ថ្មីៗ​ដែល​សាក​សម និង ល្អផ្ដាច់ សម្រាប់ iOS 9

Tweak នេះវានឹងបង្ហាញរាល់ Tweak ដែលលោកអ្នក ធ្លាប់បានធ្វើការលុប​ដើម្បីងាយស្រួលនៅពេល​ដែល​អ្នកចង់តម្លើង Tweak ទាំងនោះមកវិញ អ្នកអាចប្រើប្រាស់ Tweak នេះដើម្បីចូលមើល ឈ្មោះរបស់ Tweak ឡើងវិញបាន។ សម្រាប់មិត្តអ្នកអានដែលចង់តម្លើង គ្រាន់តែធ្វើការ ស្វែងរក RecentlyUninstalled នៅក្នុង Cydia ហើយធ្វើការតម្លើង ជាការស្រេច​ព្រោះវាមានក្នុង Bigboss ស្រាប់​ហើយចូលទៅកាន់ Settings ដើម្បីប្រើប្រាស់ Tweak នេះ។

វានៅមាន Tweak ចាស់ៗដែលមានប្រយោជន៍មួយចំនួនទៀត សម្រាប់ iOS 9 ដែលអ្នកអាចធ្វើ​ការ​តម្លើង​នៅពេលនេះបាន ដូចជា CCSettings for iOS 8/9 ជាដើម ចំណែកឯ Winterboard និង Bytafont 2 ខណៈពេលនេះ វាមិនទាន់អាចដំណើរការរលូនទេ ហើយមិនទាន់មាន​ពត៌មាន​បញ្ជាក់ ទូលំទូលាយ ដូច្នេះហើយពុំគួរសាកល្បងឡើយ អាចនឹងនាំអោយឧបករណ៍អ្នក​មាន​បញ្ហា​ពិបាក​ដោះ​ស្រាយ។

  • ដោយ: Meng
  • 10:59 AM, 21 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ