ប្រពន្ធចិត្តសឿង វាយកំទេច ឡានទំនើបមួយគ្រឿងចោលលេង ពេលដឹងថាប្តី លួចមានស្រី (មានវីដេអូ)

ចិន៖ ស្ត្រីវ័យកណ្តាលម្នាក់ បានយកញញួរវាយកំទេច ឡាន BMW ទំនើបមួយគ្រឿង ខ្ទេចផ្នែកខាងក្រៅ នៅពេលដឹងថាប្តីរបស់ខ្លួន លួចមានស្រីកំណាន់។

ប្រពន្ធចិត្តសឿង វាយកំទេច ឡានទំនើបមួយគ្រឿងចោលលេង ពេលដឹងថាប្តី លួចមានស្រី (មានវីដេអូ)

ឡានម៉ូដែល BMW 740 របស់បុរសជាប្តី ដែលមានតម្លៃ ជិត ១៦មឺុនដុល្លារអាមេរិកមួយគ្រឿង ត្រូវអ្នកស្រី Wu ជាប្រពន្ធ និងជាម្ចាស់កម្មសិទ្ធិឡាន បានយកញញួរវាយខ្ទេចផ្នែកខាងក្រៅ ព្រោះខឹងនឹងលោកប្តី លួចដឹកស្រីកំណាន់។

សន្តិសុខដែលជាអ្នកយាមឡាន នៅចំណតកើតហេតុ បានព្យាយាមឃាត់អ្នកស្រី Wu ផងដែរ ប៉ុន្តែអ្នកស្រី បានព្រមានសន្តិសុខវិញ និងថែមទាំងអះអាងទៀតថា ឡានជារបស់គាត់។ ដើម្បីជាការបញ្ជាក់គាត់បាន យកឯកសារ មកអះអាង ចំពោះមុខសន្តិសុខ អំពីភាពជាកម្មសិទ្ធិ រួចក៏បន្តធ្វើការវាយកំទេចតែម្តង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងពេលកើតហេតុ ប្តីរបស់អ្នកស្រី Wu កំពុងជាប់រវល់ជាមួយនឹងការងារ ប៉ុន្តែគាត់ក៏ទទួលបានដំណឹងនោះ ពីសន្តិសុខផងដែរ។ ឡានដែលរងការវាយកម្ទេចខាងលើ ត្រូវបានខូចខាត ផ្នែកខាងក្រៅស្ទើរទាំងស្រុង ហើយចង្កៀងភ្លើង និងកញ្ចក់បង្អួច ត្រូវបានបែកខ្ទេច រីឯទ្វារទាំង៤ ក៏ត្រូវបាន ខូចខាតទាំងអស់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រពន្ធចិត្តសឿង វាយកំទេច ឡានទំនើបមួយគ្រឿងចោលលេង ពេលដឹងថាប្តី លួចមានស្រី (មានវីដេអូ)
ប្រពន្ធចិត្តសឿង វាយកំទេច ឡានទំនើបមួយគ្រឿងចោលលេង ពេលដឹងថាប្តី លួចមានស្រី (មានវីដេអូ)
ប្រពន្ធចិត្តសឿង វាយកំទេច ឡានទំនើបមួយគ្រឿងចោលលេង ពេលដឹងថាប្តី លួចមានស្រី (មានវីដេអូ)

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត