ខណៈនេះ​នគរ​បាល​ខណ្ឌ​ចំការ​មន​កំពុង​ចុះ​បង្ក្រាបទីតាំង​ហ្គេមបាញ់​ត្រី​នៅ​​ក្នុង​មូល​ដ្ឋាន​

រាជ​ធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​​​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​ចំការ​មន ​​កំពុង​ចុះ​បង្ក្រាប​​ទី​តាំង​ហ្គេម​​នៅ​ផ្ទះ​លេខ​20H ​ក្រុម​៥៩ ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។​

ប្រភព​បន្ត​ថា ក្នុង​ការ​បង្ក្រាប​​ទី​តាំង​ខាង​លើ ​​នៅ​ព្រឹក​ថ្ងៃទី២១ តុលា ២០១៥នេះ សមត្ថកិច្ច​​​​បាន​ឃាត់​​ខ្លួន​មនុស្ស​​ចំនួន​៥នាក់ (ស្រី​២នាក់) ​ក្នុង​នោះ​អ្នក​មើល​ការ​ខុស​ត្រូវ​ចំនួន​២នាក់ ​និង​រឹប​អូស​​​​សម្ភារ​​​ រួម​មាន ​ទូហ្គេម​បាញ់​ត្រី១ ​​តុ កៅ​អី និង​រក​​ឃើញ​ឧបករណ៍ប្រើ​ប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួនទៀត ។

​​អ្នក​ទាំង​៥នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន ៕

ព័ត៌មាន​លម្អិត​មាន​​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​