ពលករ​ខ្មែរ​ចំណាកស្រុក​ កំពុង​សម្រុក​ចេញ​ទៅ​ថៃ​ដោយ​ខុសច្បាប់ ​តាម​ច្រករបៀង​គីឡូ​១២-១៣

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ពី​ព្រំដែន​បានឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​នេះ មាន​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​រាប់​សិប​នាក់ កំពុង​តែ​នាំ​គ្នា​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ តាម​ច្រករបៀង​គីឡូ​១២ និង​១៣ ស្ថិត​ក្នុង​ឃុំ​សន្ដិភាព ស្រុក​សំពៅ​លូន ។

ប្រភពឱ្យ​ដឹង​ទៀត​ថា ករណី​នេះ ត្រូវ​ក្រុម​ទាហាន និង​នគរបាល​ការពារ​ព្រំដែន​ប្រចាំ​ច្រករបៀង បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់​ចាប់ពី​២៥០​បាត ទៅ​៣០០​បាត ដែល​ជា​ថ្នូរ​នឹង​ការ​បើកផ្លូវ​ឱ្យ​ពលរដ្ឋ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ដោយ ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត។