ប្រធានាធិបតី​ចិន​ធ្វើការ​ថ្លែង​ទៅ​កាន់​សភា​អង់គ្លេស

ប្រធានាធិបតី​ចិន​ធ្វើការ​ថ្លែង​ទៅ​កាន់​សភា​អង់គ្លេស

លោក​​ប្រធានាធិបតី​ចិន​ Xi Jingping និង​មហាក្សត្រី​អង់គ្លេស Elizabeth។

កាល​ពី​ថ្ងៃ​អង្គារ​ លោកប្រធានាធិបតី​ចិន​ Xi Jinping ​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សភា​នៃ​ប្រទេស​អង់គ្លេស​នៅ​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​មួយ​ ដែល​រដ្ឋាភិបាល​អង់គ្លេស​ហៅ​ថា​ ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​ប្រទេស​ទាំងពីរ​នេះ​បង្កើន​ពាណិជ្ជកម្ម​ និង​វិនិយោគ​នៅ​ពេល​ដែល​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​សុំ​ឲ្យ​មាន​សំណួរ​អំពី​ប្រវត្តិ​សិទ្ធិមនុស្ស​នៅ​ប្រទេស​ចិន។

កាល​ពី​ព្រឹកថ្ងៃ​អង្គារ​ ព្រះមហាក្សត្រី Elizabeth ​បាន​ទទួល​លោក Xi នៅ​ឯ​រាជវាំង​ Buckingham នៅ​ក្នុង​ពិធីស្វាគមន៍​អធិកអធម​មួយ។​ ទស្សនកិច្ច​បួន​ថ្ងៃ​របស់​លោក​ក៏​មាន​រួម​បញ្ចូល​ដែរ​នូវ​កិច្ចចរចា​នៅ​ថ្ងៃ​ពុធស្អែក​ជាមួយ​លោក​នាយករដ្ឋមន្ត្រី David Cameron ​ការ​ពិសារ​អាហារ​ពេល​យប់​នៅឯ​ផ្ទះ​សម្រាកកាយ​ក្នុង​ស្រុកស្រែ​របស់​លោក​ Cameron និង​ដំណើរ​ទស្សនកិច្ចនៅ​តាម​អង្គភាព​ធុរកិច្ច​មួយ​ចំនួន​នៅ​អង់គ្លេស។​

ការិយាល័យ​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាននិយាយ​ថា​ នៅ​ក្នុង​ស​ប្តាហ៍នេះ​នឹង​មាន​ការសម្រេច​បញ្ចប់​អំពី​កិច្ច​ព្រមព្រៀង​នានា​ក្នុង​ទឹកប្រាក់​ ៤៦​ពាន់​លាន​ដុល្លារ​ ហើយ​ថា ប្រទេស​អង់គ្លេស​ និង​ប្រទេស​ចិន​នឹងពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ទាក់ទិន​នឹង​ការគំរាមកំហែង​ភេរវកម្ម និង​ភាព​ជ្រុលនិយម។

ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោក​ Xi ហើយ​បាន​អំពាវនាវ​ដល់​លោក​ Cameron ឱ្យ​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​ទៅ​និយាយ​ជាមួយ​លោក​ Xi។​ ស្ត្រី​អ្នកនាំ​ពាក្យ​របស់​លោក Cameron បាន​ថ្លែង​កាល​ពី​ថ្ងៃចន្ទថា​ «គ្មាន​បញ្ហាអ្វី​មិន​ត្រូវ​លើក​យក​មក​និយាយទេ»៕