ការពារ​ជាតិ, ប៉ូលិស និង Cam-Tiger ត្រូវការ ៣​ពិន្ទុ​ដាច់​ខាត​ថ្ងៃ​នេះ​ដើម្បី​ដណ្ដើម Top4

ការពារ​ជាតិ, ប៉ូលិស និង Cam-Tiger ត្រូវការ ៣​ពិន្ទុ​ដាច់​ខាត​ថ្ងៃ​នេះ​ដើម្បី​ដណ្ដើម Top4

ការ​ប្រកួត​បាល់​ទាត់​លីក​កំពូល​កម្ពុជា​ថ្ងៃ​នេះ ឈាន​ចូល​ដល់​សប្ដាហ៍​ទី២២ ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ចុង​ក្រោយ ជ្រើស​រើស​ក្រុម​កំពូល​តារាង៤ លេង Play Off លើក​ពាន​ជើង​ឯក។ ក្រុម​ខ្លាំង​៣ គឺ ក្រសួង​ការពារ​ជាតិ ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង Cambodian Tiger កំពុង​ត្រូវការ ៣​ពិន្ទុ​ដាច់​ខាត​ថ្ងៃ​នេះ ដើម្បី​ដណ្ដើម​កៅអី Top4។

 

កម្មវិធី​ប្រកួត​សប្ដាហ៍​ទី​២១

កាល​បរិច្ឆេទ

ក្រុម

ប្រកួត

ក្រុម

ម៉ោង

ទីលាន

២១​/១០/១៥​

វេស្ទើន

Vs

ការពារជាតិ

:៣០

កីឡដ្ឋាន​វេស្ទើន

បៀល​ប្រាយ

Vs

អាស៊ីអឺរ៉ុប

:៣០

ពហុកីឡដ្ឋានជាតិ

ប៉ូលិស

Vs

Cambodian Tiger

:០០

ពហុកីឡដ្ឋានជាតិ

 

គូ​ទី១ ក្រុម​ក្រសួង​ការពារ​ជាតិ នឹង​ត្រូវ​ទៅ​សួរ​សុខ​ទុក​ក្រុម​វេស្ទើន​ដែល​កំពុង​ឈរ​លេខ​២ រាប់​ពី​បាត​តារាង។ ការ​ប្រកួត​នេះ​ហាក់​តឹង​តែង​បន្តិច ព្រោះ​ក្រុម​ទាំង​ពីរ​សុទ្ធតែ​ត្រូវ​ការ​ពិន្ទុ​ដាច់​ខាត​ដូច​គ្នា ពោល​គឺ​ការពារជាតិ​​ចង់​ឡើង Top4 ឯ​វេស្ទើន​ចង់​រួច​ផុត​ពី​តំបន់​គ្រោះ​ថ្នាក់​នៅ​បាត​តារាង។

 

ក្រុម​​ក្រសួង​ការពារ​ជាតិ​កំពុង​ឈរ​លេខ​រៀង​ទី៦ មាន ៣៥​ពិន្ទុ​ក្នុង​ដៃ​ស្មើ​ក្រុម​ប៉ូលិស ប៉ុន្តែ​បើ​ប្រកួត​ឈ្នះ​ថ្ងៃ​នេះ នឹង​ឡើង ៣​ពិន្ទុ​ទៀត​ស្មើ​ក្រុម​ណាហ្គាវើល អាច​មាន​ឱកាស​អ៊ុត​លទ្ធផល​នៃ​ក្រុម ៣​ផ្សេង​ទៀត។ ទោះ​បែប​នេះ​ក្ដី ប្រសិន​បើ​ក្រុម​​ខេមបូឌានថាយហ្គឺរ​ឈ្នះ​ថ្ងៃ​នេះ ក្រុម​ក្រសួង​ការពារជាតិ​អស់​ឱកាស​ឈរ​នៅ​ Top4 ហើយ។

 

ចំណែក​ក្រុម​វេស្ទើន កំពុង​ឈរ​លេខ​រៀង​ទី១១ មាន ១៣​ពិន្ទុ​ក្នុង​ដៃ។ ប្រសិន​បើ​ឈ្នះ​ថ្ងៃ​នេះ ទើប​អាច​មាន​សង្ឃឹម​រួច​ផុត​ពី​តំបន់​គ្រោះ​ថ្នាក់។ កាល​ជើង​ទី​មួយ ក្រុម​ក្រសួង​ការពារ​ជាតិ បាន​យក​ឈ្នះ​ក្រុម​វេស្ទើន ២-១។

 

ការពារ​ជាតិ, ប៉ូលិស និង Cam-Tiger ត្រូវការ ៣​ពិន្ទុ​ដាច់​ខាត​ថ្ងៃ​នេះ​ដើម្បី​ដណ្ដើម Top4

 ប៉ូលិស និង Cambodian Tiger កាល​ពី​ជើង​ទី​១

 

គូទី២ ក្រុម​បៀល​ប្រាយ នឹង​ប្រកួត​បង្គ្រប់​កិច្ច​លើក​ចុង​ក្រោយ​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប​នៅ​ពហុកីឡដ្ឋាន​ជាតិ។ បើ​ទោះ​បី​អស់​ឱកាស​ដណ្ដើម​តំណែង Top4 ក៏​ក្រុម​បៀលប្រាយ​បាន​បង្ហាញ​ភាព​ខ្លាំង​នា​ការ​ប្រកួត​សប្ដាហ៍​ទី២១ ដោយ​យក​ឈ្នះ​ក្រុម​ខ្លាំង​ស្វាយរៀង ៦-៥។

 

ចំណែក​ក្រុម​អាស៊ី​អឺរ៉ុប មិន​ទាន់​រួច​ផុត​ពី​តំបន់​គ្រោះ​ថ្នាក់​ទេ ព្រោះ​ទើប​មាន ១៤​ពិន្ទុ​ប៉ុណ្ណោះ។ ការ​ប្រកួត​ថ្ងៃ​នេះ អាស៊ី​អឺរ៉ុប​ត្រូវ​ការ ៣​ពិន្ទុ​ដាច់​ខាត ដើម្បី​​មាន​​ឱកាស​បន្ត​ឈរ​ជើង​នៅ​លីក​កំពូល។ កាល​ជើង​ទី​មួយ​ក្រុម​បៀលប្រាយ​បាន​បំបាក់​ក្រុម​អាស៊ី​អឺរ៉ុប ៧-២។

 

គូ​ទី៣ ក្រុម​​អង្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ និង​ក្រុម​ខេមបូឌានថាយហ្គឺរ ត្រូវ​ប្រកួត​ដណ្ដើម​កៅអី Top4 គ្នា​នៅ​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ក្រុម​ខេមបូឌានថាយហ្គឺរ(កំពុង​ឈរ​លេខ​៤) បើ​ឈ្នះ​ការ​ប្រកួត​នេះ​នឹង​ទទួល​បាន​កៅអី Top4 ដោយ​ស្វ័យ​ប្រវត្តិ មិន​ចាំ​បាច់​អ៊ុត​លទ្ធផល​ក្រុម​ផ្សេង​ឡើយ។

 

ចំណែក​ម្ចាស់​ពាន​រង្វាន់ Hun Sen Cup 2014 ក្រុម​ប៉ូលិស(កំពុង​ឈរ​លេខ​៥) បើ​ឈ្នះ​ការ​ប្រកួត​នេះ ក៏​ត្រូវ​រង់​ចាំ​អ៊ុត​លទ្ធ​ផល​​នៃ​ក្រុម​ផ្សេង​ទៀត​ដែរ។ ជំនួប​៣ លើក​ចុង​ក្រោយ ក្រុម​ប៉ូលិស​បរាជ័យ​រហូត ហើយ​កាល​ពី​ជើង​ទី​១ ក្រុម​ខេមបូឌានថាយហ្គឺរ​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ២-០៕

 

ការពារ​ជាតិ, ប៉ូលិស និង Cam-Tiger ត្រូវការ ៣​ពិន្ទុ​ដាច់​ខាត​ថ្ងៃ​នេះ​ដើម្បី​ដណ្ដើម Top4តារាង​ពិន្ទុ​សប្ដាហ៍​ទី២១

 

គិត​ថា​ក្រុម​ណា​នឹង​អាច​ដណ្ដើម​បាន Top4?

 

អត្ថបទ៖ គង់ វិសាល
​​​​