Casillas បំបែក​កំណត់​ត្រា Clean sheet របស់ Van der Sar យប់​មិញ


Casillas បំបែក​កំណត់​ត្រា Clean sheet របស់ Van der Sar យប់​មិញ

អ្នកចាំទី Iker Casillas បាន​បំបែក​កំណត់ត្រា​ចាស់​វីរបុរស Manchester United អ្នកចាំទី​ Edwin Van der Sar បន្ទាប់​ពី​គេ​ធ្វើ​បាន Clean sheet (មិន​ឲ្យ​គេ​ស៊ុត​ចូល) លើក​ទី​៥១ ក្នុង​ការ UEFA Champions League យប់មិញនេះ ។

 

Casillas បំបែក​កំណត់​ត្រា Clean sheet របស់ Van der Sar យប់​មិញ

 

Casillas ដែល​កំពុង​លេង​នៅ​ Porto បាន​ជួយ​ក្រុម​យកឈ្នះ Maccabi Tel Aviv ២-០ ដែល​លទ្ធផល​នេះ​ធ្វើ​ឲ្យ​អតីត​អ្នកចាំទី Real Madrid ​ក្លាយ​ជា​អ្នក​ចាំ​ទី​ដែល​រក្សា Clean sheet ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ Champions League បំបែក​កំណត់​ត្រា​របស់ Van der Sar ដែល​រក្សា Clean sheet បាន​ចំនួន ៥០។

 

ក្រៅពី Casillas ដែល​កាន់​កំណត់ត្រា Clean sheet ៥១ និង Van der Sar ៥០ ក្នុង​នោះ Victor Valdes និង Petr Cech ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣ ដែល​ធ្វើ​បាន ៤៥​ដង​ដូច​គ្នា ហើយ​វីរបុរស​អ៊ីតាលី Gianluigi Buffon ក៏ធ្វើ​បាន​ចំនួន ៣៧ដង​ផង​ដែរ។

 

Casillas បំបែក​កំណត់​ត្រា Clean sheet របស់ Van der Sar យប់​មិញ

 

Casillas បាន​ចាក​ចេញ​ពី Real Madrid កាល​ពី​ចុង​រដូវ​កាល​ចាស់​ ក្រោយ​ចំណាយ​ពេល ១៧​ឆ្នាំ​រួម​រស់​ជាមួយ​ក្លិប និង​ជួយ​ក្លិប​ឲ្យ​ឈ្នះ​ពាន​ធំ​ៗ​ចំនួន​១៨ដង៕

 

Casillas បំបែក​កំណត់​ត្រា Clean sheet របស់ Van der Sar យប់​មិញ

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ lequipe