អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមានតាមចាប់ យានយន្តដល់គេហដ្ឋាន បើនៅតែមិន ប្រញាប់ទៅបង់ពន្ធ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយព្រមានធ្ងន់ៗថា នឹងចាត់វិធានការបង្ក្រាបតាមដងផ្លូវទូទាំងប្រទេស តាមគេហដ្ឋាន និងទីសាធារណៈនានា ចំពោះម្ចាស់យានយន្តណា ដែលមិនទៅបំពេញកាតាព្វកិច្ចពន្ធអាករ ទាន់ពេលវេលា។

សេចក្តីជូនដំណឹងដដែលបន្ថែមថា «នៅពេលឆាប់ៗខាងមុខនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងមានវិធានការបង្ក្រាប ទូទាំងប្រទេសតាមដងផ្លូវ និងតាមគេហដ្ឋាន អាជីវកម្មដ្ឋាន និងទីលានសាធារណៈនានា»។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានប្រកាសឲ្យម្ចាស់យានយន្ត (រថយន្តទេសចរណ៍ រថយន្តចង្កួតស្តាំ រថយន្តដឹក ម៉ូតូ និងគ្រឿងចក្រ) ដែលមិនទាន់បំពេញកាតាព្វកិច្ចពន្ធអាករ អញ្ជើញទៅបង់ពន្ធឲ្យបានឆាប់ និងទាន់ពេលវេលា ខណៈនៅពេលនេះ ទទួលបានការអនុគ្រោះការផាកពិន័យ។ ចំពោះសាខាគយ នៅរាជធានីភ្នំពេញ អាចទាក់ទងទូរស័ព្ទលេខ ០១២ ៧៣១ ៥១៥ និង ០១២ ៧២១ ១៧៧៕

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមានតាមចាប់ យានយន្តដល់គេហដ្ឋាន បើនៅតែមិន ប្រញាប់ទៅបង់ពន្ធ