សម្តេចតេជោ ឯកភាពដាក់បញ្ចាំងភ្លើង ពណ៌ខៀវ នៅវិមានសន្តិភាព និង រដ្ឋសភា ចូលរួមអនុវត្តន៍ កម្មវិធី «ប្រែក្លាយពិភពលោកឲ្យក្លាយ ទៅជាពណ៌ខៀវ»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឯកភាពឲ្យដាក់បញ្ចាំងភ្លើងពណ៌ខៀវ នៅវិមាន  សន្តិភាព និងរដ្ឋសភា ចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥នេះតទៅ ដើម្បីជាការចូលរួមអនុវត្តន៍នូវកម្មវិធី «ប្រែ ក្លាយពិភពលោកឲ្យក្លាយទៅជាពណ៌ខៀវ» របស់អង្គការសហប្រជាជាតិ។

តាមរយៈកម្មវិធី «ប្រែក្លាយពិភពលោកឲ្យក្លាយទៅជាពណ៌ខៀវ» អង្គការសហប្រជាជាតិ ស្នើឲ្យគ្រប់ប្រទេសទាំង អស់នៅលើពិភពលោក ដាក់បញ្ចាំងភ្លើង ពណ៌ខៀវ នៅតាមស្ថាប័ន-ក្រសួងនានា។ ការដាក់ចេញនូវកម្មវិធី «ប្រែ ក្លាយពិភពលោកឲ្យក្លាយទៅជាពណ៌ខៀវ» គឺក្នុងគោលបំណងចង់ឲ្យពិភពលោក មានពណ៌ខៀវ និង ផ្លាស់ប្តូរអា កាសធាតុឲ្យល្អ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា ការឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន  បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែតុលានេះ។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការសម្រេចឲ្យដាក់បញ្ចាំងភ្លើងពណ៌ខៀវនៅតែវិមានសន្តិភាព និង រដ្ឋសភា  ហើយមិនបញ្ចាំងនៅតាមបណ្តាក្រសួង-ស្ថាប័ននានា ដើម្បីចូលរួមសន្សំសំចៃការចំណាយថវិកាជាតិ៕