អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ២ ខ្នង នៅសង្កាត់ច្បារអំពៅ ទាំងកណ្តាលយប់

ភ្នំពេញ ៖ ផ្ទះធ្វើពីឈើជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី ក្រាលរនាបឬស្សី ទំហំ៣ម៉ែត្រ គុណ ៤ម៉ែត្រ ចំនួន២ ស្ថិតនៅ ក្រុម ៦ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង  ។

ពាក់ព័ន្ធមូលហេតុ នៃការឆាបឆេះ ត្រូវបានប្រជាពលរដ្ឋ អ្នកជិតខាងបានឲ្យដឹងថា បណ្តាលមកពីការដុតទៀនបំភ្លឺ ហើយម្ចាស់ចេញក្រៅបន្ទប់ ទើបជាហេតុធ្វើឲ្យភ្លើងទៀនឆាបឆេះឡើងតែម្តង ។

លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា ម្ចាស់បន្ទប់រងគ្រោះ មានចំនួន២គ្រួសារ ។ គ្រួសារទី១-ឈ្មោះ វ៉ា រ៉ានី និងទី២-ឈ្មោះ គូយ ធី ៕