អាគារ២ខ្នង១០បន្ទប់ ជាអំណោយមូនិធិ ជប៉ុន SCSA និងអង្គការ SaveThe Children ដាក់ប្រើប្រាស់ផ្លូវការ

កោះកុង៖ អាគារសិក្សា សាលាបឋមសិក្សាអង្គរភ្នំ ខ្លុងចំនួន២ខ្នង១០បន្ទប់ ដែលទើបតែ សាងសង់រួច រាល់ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។ ពិធីសម្ភោធដាក់ឲ្យ ប្រើប្រាស់អាគារសិក្សា ជាផ្លូវការក្រោមអធិបតីភាព លោក ប៊ុន លើត អភិបាលខេត្ត នៃគណៈអភិបាលខេត្តកោះកុង តំណាងឲ្យ លោក ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី និងជាក្រសួងការពារជាតិ និងម្ចាស់មន្រ្តី នៅក្រោមឱវាទ ជាច្រើនរូប រួមទាំងម្ចាស់ជំនួយព្រមទាំងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និង ប្រជាពលរដ្ឋជាច្រើននាក់ ។

នៅក្នុងពិធីសម្ភោធអាគារសិក្សា ប្រើប្រាស់ជាផ្លូវការនេះលោក ប៊ុន លើត អភិបាលជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី ក្រសួងការពារជាតិ បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃដ៏ មានសក្ខីភាព សោមនស្ស រីរាយក្រៃលែង ដែលខេត្តកោះកុង បានទទួលអំណោយ អាគារសិក្សា ចំនួន២ខ្នង១០បន្ទប់ ដែលជាអំណោយមូលនិធិជប៉ុន ACSA និងអង្គការ Save The Children តាមរយៈ ឧបនាយករដ្ឋមន្ត្រីលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានខិតខំគៀងគរ ពីបណ្តាអង្គការ ខាងលើនិងអង្គការផ្សេងៗ ដើម្បីកសាងសាលាបឋមសិក្សា ដើម្បីឲ្យក្មួយៗ ប្អូនបានមកសិក្សាដើម្បីក្រេបយកចំណេះដឹងពី លោកគ្រូអ្នកគ្រូដែលជាព្រឹទ្ធាចារ្យ ដូច្នេះក្មួយៗប្អូនៗ ទាំងអស់ត្រូវយកចិត្តទុកដាក់ ទៅលើការសិក្សាត្រូវជៀសឲ្យផុត ពីបញ្ហាគ្រឿងព្រោះគ្រឿងញៀន វាធ្វើឲ្យយើងបាត់បង់អនាគត ទៅថ្ងៃមុននិងបាត់បង់កិតិស័ព្ទ ជាយុវវ័យពីព្រោះប្អូនៗក្មយៗ មានតួនាទីសំខាន់ណាស់ក្នុងការបន្តវេន ប្រទេសជាតិ និងជាទំពាំងស្នងឫស្សី ទៅថ្ងៃអានាគត់នៃប្រទេសជាតិ។ ដូច្នេះប្អូនៗក្មួយៗ ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការរៀនសូត្រ៕