ស្ត្រី​ពិការ​ម្នាក់ ​​អាច​និពន្ធរឿង ដោយ​​ធ្មេចភ្នែក​ចេញ​អក្សរ ១៥ម៉ឺនតួ


ស្ត្រី​ពិការ​ម្នាក់ ​​អាច​និពន្ធរឿង ដោយ​​ធ្មេចភ្នែក​ចេញ​អក្សរ ១៥ម៉ឺនតួ

ស្ត្រី​ពិការ​ម្នាក់​ឈ្មោះ Gong Xuhui វ័យ ៦២ឆ្នាំ ​បាន​កើត​ជំងឺ​ពិបាក​ព្យាបាល​ម្យ៉ាង​ ដោយ​ធ្វើ​ឲ្យ​គាត់​បាន​ត្រឹម​អង្គុយ​ក្នុង​ផ្ទះ​និពន្ធ​សៀវភៅ​ប៉ុណ្ណោះ។ អ្នក​ស្រី​​បាន​ជម្នះ​សរសេរ​សៀវភៅ​ជាង​១៥ម៉ឺន​តួអក្សរ​បាន​ជោគជ័យ​ ដោយ​គ្រាន់​តែ​ប្រើ​ភ្នែក​ប៉ុណ្ណោះ។

 

ស្ត្រី​ពិការ​ម្នាក់ ​​អាច​និពន្ធរឿង ដោយ​​ធ្មេចភ្នែក​ចេញ​អក្សរ ១៥ម៉ឺនតួ

 

ស្រ្ដី​​ដែល​រស់នៅ​ក្រុង​ចេង​ឌូ ខេត្ត​ស៊ីឈួន ប្រទេស​ចិនរូប​នេះ មាន​ជំងឺ ALS ​ដែល​​ធ្វើ​ឲ្យ​​រាង​កាយ​​រឹង​កម្រើក​មិន​រួច និង​សរសៃ​ប្រសាទ​មិន​អាច​ព្យាបាល​បាន ដែល​ធ្វើ​ឲ្យ​សាច់​ដុំ​កាន់​តែ​ខ្សោយ​ទៅ​ៗ និង​ស្វិត​ពេញ​រាងកាយ។ ប៉ុន្តែ​អ្នក​ស្រី​មាន​សមត្ថភាព​ពិសេស​មួយ​ ដែល​អាច​សរសេរ​បង្កើត​តួអក្សរ​ ដោយ​ធ្មេច​ភ្នែក​ក្នុង​ការ​សរសេរ​​រឿង Beautiful Frozen Person ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​កាន់​តែ​មាន​ការ​កោត​សរសើរ​បន្ថែម​ទៀត​ ពី​មជ្ឈដ្ឋាន​ជុំវិញ។

 

អ្នក​ស្រី Gong កើត​ជំងឺ​នេះ​ ១៣​ឆ្នាំ​កន្លង​ទៅ​ហើយ ដោយ​​ត្រូវ​អង្គុយ​​​លើ​រទេះ​រុញ​តាំង​ពី​ឆ្នាំ ២០០៦មក។ ដោយ​សារ​តែ​ជំងឺ​មិន​អាច​ព្យាបាល​នេះ បាន​ធ្វើ​ឲ្យ​ប្ដី​អ្នក​ស្រី​ត្រូវ​រក​ឧបករណ៍​បញ្ជា​តាម​ក្រសែ​ភ្នែក​ពិសេស​មួយ ដែលអាច​ឲ្យ​​អ្នកស្រី​​និពន្ធ​សៀវភៅរឿង​ Beautiful Frozen Person ដែល​មាន​ជាង ១៥ម៉ឺន​តួ​អក្សរ​៕

 

ស្ត្រី​ពិការ​ម្នាក់ ​​អាច​និពន្ធរឿង ដោយ​​ធ្មេចភ្នែក​ចេញ​អក្សរ ១៥ម៉ឺនតួ

 

ស្ត្រី​ពិការ​ម្នាក់ ​​អាច​និពន្ធរឿង ដោយ​​ធ្មេចភ្នែក​ចេញ​អក្សរ ១៥ម៉ឺនតួ

 

ស្ត្រី​ពិការ​ម្នាក់ ​​អាច​និពន្ធរឿង ដោយ​​ធ្មេចភ្នែក​ចេញ​អក្សរ ១៥ម៉ឺនតួ

អ្នក​ស្រី Gong កាល​នៅ​ក្មេង

 

ចុចអាន៖ លោក​តា​ពិការ​ជើង មើល​ថែ​ភរិយា​ដែល​ដើរ​មិន​រួច ​​ជាង១០​ឆ្នាំ

 

ប្រែ​សម្រួល៖​​ឡេង ភារុណ
ប្រភព៖ CCTV​​