កាបូប​រូប​ឆ្មា​​​តម្លៃ​ជិត​១​ពាន់​ដុល្លារ​ កំពុង​ពេញ​និយម​នៅ​ជប៉ុន​

កាបូប​រូប​សត្វ​ឆ្មា​​​​​ តម្លៃ​៩៥០​ដុល្លារ កំពុង​ពេញ​និយម​ខ្លាំង​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​​​ប្រទេស​ជប៉ុន ដោយ​​​​មាន​អ្នក​ចង់​ទិញ​​ជា​ច្រើន។ កាបូប​ស្អាត​ៗ​ទាំង​​នេះ បាន​​​​ធ្វើ​​ឡើង​​ដោយ​ផ្ទាល់​ពី​​​អ្នក​រចនា​ម៉ូដ​កាបូប​​​​ស្រី​ឈ្មោះ​​ Pico។

 កាបូប​រូប​ឆ្មា​​​តម្លៃ​ជិត​១​ពាន់​ដុល្លារ​ កំពុង​ពេញ​និយម​នៅ​ជប៉ុន​

រូប​កាបូប​សត្វ​​ឆ្មា​​ជា​ច្រើន​​​​ត្រូវ​បាន​បង្ហោះ​តាម​រយៈ​​គណនី​បណ្ដាញ​​ទំនាក់​ទំនង​​ Twitter របស់​អ្នក​រចនា​ម៉ូដ​​ផ្ទាល់ ។ ​មាន​មនុស្ស​ជា​ច្រើន​ចង់​​​​​​កុម្ម៉ង់​ទិញ​​​កាបូប​ទាំង​នោះ​ ​​ទោះ​វា​​មាន​តម្លៃ​​ដល់ ៨៣០០០​យ៉េន​ ឬ​ប្រហែល​៩៥០​ដុល្លារ​ក៏ដោយ។

កាបូប​រូប​ឆ្មា​​​ទាំង​នោះ​​​មាន​​ម៉ូដ​រូប​ឆ្មា​ច្រើន​ប្រភេទ​ ប៉ុន្តែ​​​​​កាបូប​រូប​ឆ្មា​សំបុរ​បី​ ពណ៌​ ស ខ្មៅ និង​ពណ៌​វ៉ានីឡា គឺ​មាន​​អ្នក​ចូល​ចិត្ត​ច្រើន​ជាង​គេ។ ​​ថ្មី​ៗ​នេះ​កាបូប​រូប​ឆ្មា​ពណ៌​ប្រផេះ​មួយ​ ត្រូវ​​​​ដាក់​លក់​​តាម​រយៈ​ការ​ដេញ​ថ្លៃ​ក្នុង​វិបសាយ Yahoo! គឺ​បាន​​តម្លៃ​ ៦៦០០០​យេន ឬ​ប្រហែល​៧៥០​ដុល្លារ។

កាបូប​រូប​ឆ្មា​​​តម្លៃ​ជិត​១​ពាន់​ដុល្លារ​ កំពុង​ពេញ​និយម​នៅ​ជប៉ុន​
 
យ៉ាង​ណា​ក្ដី​អ្នក​រចនា​ម៉ូដ​កាបូប​ស្រី​ Pico ​ថា​កាបូប​រូប​ឆ្មា​ទាំង​អស់​គឺ​​មាន​លក់​ច្រើន​តែ​ក្នុង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ ហើយ​​ពេល​នេះ​​ Pico ក៏​កំពុង​តែ​ធ្វើ​កាបូប​ម៉ូដ​​រូប​​ឆ្មា​ឈ្មោល​មួយ​ប្រភេទ​ទៀត​ដើម្បី​​​បំពេញ​បន្ថែម​ដល់​តម្រូវ​អតិថិជន៕

កាបូប​រូប​ឆ្មា​​​តម្លៃ​ជិត​១​ពាន់​ដុល្លារ​ កំពុង​ពេញ​និយម​នៅ​ជប៉ុន​

កាបូប​រូប​ឆ្មា​​​តម្លៃ​ជិត​១​ពាន់​ដុល្លារ​ កំពុង​ពេញ​និយម​នៅ​ជប៉ុន​

កាបូប​រូប​ឆ្មា​​​តម្លៃ​ជិត​១​ពាន់​ដុល្លារ​ កំពុង​ពេញ​និយម​នៅ​ជប៉ុន​

កាបូប​រូប​ឆ្មា​​​តម្លៃ​ជិត​១​ពាន់​ដុល្លារ​ កំពុង​ពេញ​និយម​នៅ​ជប៉ុន​

កាបូប​រូប​ឆ្មា​​​តម្លៃ​ជិត​១​ពាន់​ដុល្លារ​ កំពុង​ពេញ​និយម​នៅ​ជប៉ុន​

កាបូប​រូប​ឆ្មា​​​តម្លៃ​ជិត​១​ពាន់​ដុល្លារ​ កំពុង​ពេញ​និយម​នៅ​ជប៉ុន​

ចុចអាន៖  ពូជ​ឆ្មា​៥​ប្រភេទ​ដែល​មាន​តម្លៃ​ថ្លៃ​​បំផុត​​​ក្នុង​លោក

ចុចអាន៖  ៨​យ៉ាង​ដែល​អ្នក​ប្រហែល​មិន​ដឹង​ពី​តុក្កតា​ឆ្មា​កណ្ដុរ​

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​​​​​​​​​​​​​​