ភាព​យន្ត​សង្គ្រាម​ភព​ផ្កាយ “Star Wars 7” ទើប​ចេញ Trailer ​មួយ​ថ្ងៃ​មាន​អ្នក​ទស្សនា ២០លាននាក់

ភាព​យន្ត​សង្គ្រាម​ភព​ផ្កាយ “Star Wars 7” ទើប​ចេញ Trailer ​មួយ​ថ្ងៃ​មាន​អ្នក​ទស្សនា ២០លាននាក់

ជិត​មួយ​ឆ្នាំ​ក្រោយ​ពេល​ Teaser ទី​មួយ​ត្រូវ​បាន​បញ្ចេញ ផលិតកម្ម​ភាពយន្ត Disney បាន​ចេញ trailer ចុង​ក្រោយ​សម្រាប់​វគ្គ ៧ នៃភាពយន្ត “Star Wars”។ ដូច​គ្នា​នឹង​ភាពយន្ត​ដទៃ​ទៀត​កាល​ពី​មុន​របស់​ខ្លួន​ដែរ អ្នក​ដឹក​នាំ​រឿង J.J.Abrahams បាន​សម្រេច​ចិត្ត​លាក់​ពី​និយម​ន័យ​រឿង​នេះ​ដល់​ទី​បញ្ចប់ បើ​ទោះ​បី​ជា​សល់​មិន​ដល់​ ២ ខែ​ទៀត​ផង​រឿង​នឹង​ត្រូវ​បាន​ដាក់​បញ្ចាំង​ទៅ​ហើយ។

 

ភាព​យន្ត​សង្គ្រាម​ភព​ផ្កាយ “Star Wars 7” ទើប​ចេញ Trailer ​មួយ​ថ្ងៃ​មាន​អ្នក​ទស្សនា ២០លាននាក់

 

មិន​ដល់ ២៤ម៉ោង ​ក្រោយ​ពេល​ត្រូវ​បាន​បង្ហោះ​ទៅលើ Youtube វីដេអូ Trailer មួយ​នេះ​បាន​ទាក់​ទាញ​ចំនួន​អ្នក​ទស្សនា​បាន​ជាង ២០លាន​ដង​ទៅ​ហើយ។ ភាពយន្តនេះ​​កំពុង​​ទទួល​បាន​មតិ​វិជ្ជមាន​ជាច្រើន​ពី​អ្នក​គាំទ្រ។ Raisy Ridley តួ​ឯក​របស់​រឿង​បាន​ទប់​ទឹក​ភ្នែក​របស់​ខ្លួន​មិន​ជាប់​ពេល​បាន​មើល trailer ចុង​ក្រោយ​នេះ និង​ត្រូវ​បាន​មិត្តភ័ក្ដិ​របស់​ខ្លួន​ថត​បាន។

 

ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៧៧ “Star Wars” បាន​ក្លាយ​ជា​កម្រង​ភាពយន្ត​វិទ្យាសាស្ត្រ​ល្បី​ទូទាំង​ពិភពលោក ដោយ​ពាំនាំ​មក​នូវ​ទំព័រ​ថ្មី​មួយ​ទៀត​សម្រាប់​វិស័យ​ភាពយន្ត​របស់​អាមេរិក ដែល​ជា​ប្រទេស​មាន​សក្ដានុពល​​ខ្លាំង​ខាង​ផលិត​ភាពយន្ត​ប្រភេទ​បែប​នេះ។

 

ដោយ​សារ​ហេតុនេះ វគ្គ ៧ របស់​ភាពយន្ត​នេះ “Star Wars: The Force Awakens” កំពុង​ត្រូវ​បាន​ទស្សនិកជន​រង​ចាំ​ដោយ​ភាព​អន្ទះអន្ទែង​យ៉ាង​ពេញ​ទំហឹង។ ក្រុម​អ្នក​ជំនាញ​បាន​វិភាគ​ថា ភាពយន្ត​នេះ​អាច​មាន​លទ្ធភាព​ប្រមូល​បាន​ថវិកា ២០០០ លាន​ដុល្លារ សម្រាប់​ការ​បញ្ចាំង​ខាង​មុខ​នេះ។

 

“Star Wars: The Force Awakens” នឹង​ត្រូវ​បាន​ចាក់​បញ្ចាំង​ក្នុង​ឱកាស​រដូវ​បុណ្យ​ណូអែល​ខាង​មុខ​នៅ​ថ្ងៃ​ទី ១៨ ខែ ធ្នូ នៅ​ទូទាំង​ពិភពលោក៕

 

ភាព​យន្ត​សង្គ្រាម​ភព​ផ្កាយ “Star Wars 7” ទើប​ចេញ Trailer ​មួយ​ថ្ងៃ​មាន​អ្នក​ទស្សនា ២០លាននាក់

 

​ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ variety