តារា​ស្រី​​​ ៣​ដួង​ដែល​មាន​ស្នាម​សាក់​លើ​ខ្លួន ស្នើ​កុំ​មើល​មនុស្ស​តាម​ស្នាម​នេះ


តារា​ស្រី​​​ ៣​ដួង​ដែល​មាន​ស្នាម​សាក់​លើ​ខ្លួន ស្នើ​កុំ​មើល​មនុស្ស​តាម​ស្នាម​នេះ

សិល្បករ​​ជា​ច្រើន​​បាន​លេង​ស្ទីល​សាក់​នៅ​លើ​ដង​ខ្លួន ដោយ​ពួក​គេ​ជ្រើស​រើស​កន្លែង​រំលេច​ស្នាម​សាក់​​ ទៅ​តាម​ការ​និយម ​និង​ការ​ពេញ​ចិត្ត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។ ​​ទាក់​ទង​នឹង​ស្នាម​សាក់​​នេះ​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​ “ការ​សាក់​ គឺ​មិន​ល្អ ឬជា​ប្រភេទ​មនុស្ស​ពាល​ “ជា​ដើម​។ យ៉ាង​ណា​​តារា​ស្រី​ជើង​ចាស់​ ៣​ដួង​​ សម្ដែង​ការ​មិន​គាំ​ទ្រ​នឹង​មតិ​បែប​នោះ​ ដោយ​លើក​ហេតុ​ផល​ស្រដៀង​គ្នា​ថា​ មនុស្ស​មិន​អាច​មើល​តែ​សម្បក​ក្រៅ​​តាម​រយៈ​ការ​ “ចាក់​សាក់” ទេ ។

 

១. ខាត់ សុឃីម

 

តារា​ពហុ​ជំនាញ​ ខាត់​ សុឃីម បាន​សាក់​នៅ​ក្រឡឹង​ចង្កេះ​​ ​​​តាំង​ពី​​ ២០០០ លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក គ្រា​ដែល​អ្នក​នាង​ទៅ​​ច្រៀង​នៅ​ទី​នោះ​ម្ល៉េះ។ មូលហេតុ​ដែល​នាំ​​​ឲ្យ​​មាន​ការ​សម្រេច​សាក់​​លើ​ដង​​​ខ្លួន​នេះ អ្នក​នាង បញ្ជាក់​ថា ដោយ​សារ​តែ​​ការ​​ស្រលាញ់​ចូល​ចិត្ត ហើយ​​​បងប្អូន​​របស់​អ្នក​នាង​ក៏​ស្រលាញ់​ដូច​គ្នា ក៏​សម្រេច​ចាក់​សាក់​ទាំង​អស់​គ្នា​តែ​ម្ដង​ជាមួយ ប្អូន​ស្រី ខាត់ ស្រីវង។

 

តារា​ស្រី​​​ ៣​ដួង​ដែល​មាន​ស្នាម​សាក់​លើ​ខ្លួន ស្នើ​កុំ​មើល​មនុស្ស​តាម​ស្នាម​នេះ

 

ចំពោះ​មតិ​លើក​ឡើង​ខាង​លើ អ្នក​នាង​ ខាត់ សុឃីម បញ្ជាក់​ប្រាប់​ថា យល់​ច្បាស់​ណាស់​ពី​បញ្ហា​នេះ។ អ្នក​នាង​ថ្លែង​ថា មែន​ទែន​ទៅ​ដូច​អ្នក​នាង​បាន​លើក​ឡើង​ខាង​លើ ព្រោះ​ការ​សាក់​នេះ​ គឺ​ជា​ ចំណង់ចំណូលចិត្ត  ហើយ​ស្នាម​សាក់​នេះ​ក៏​ជា​សិល្បៈ​មួយ​ផង​ដែរ ព្រោះ​អ្នក​នាង​ជា​អ្នក​សិល្បៈ។

 

២. ចាន់ តារាទី

 

តារា​សម្ដែង​ជើងចាស់​រូប​នេះ​ និយាយ​ទៀត​ថា​ ជា​ចំណង់​ចំណូល​ចិត្ត​ ហើយ​ការ​សាក់​បែប​នេះ​ ​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ សំខាន់​លើ​បុគ្គល​រៀង​ខ្លួន​តែ​ប៉ុណ្ណោះ​។ ម៉្យាង​ទៀត​ មាន​បណ្ដា​អ្នក​តូច-​អ្នក​ធំ​ជា​ច្រើន​បាន​សួរ​ពី​រឿង​ស្នាម​សាក់​នេះ ប៉ុន្តែ​ តារា​ស្រី​ពូកែ​ស្រក់​ទឹក​ភ្នែក ឆ្លើយ​តប​ដោយ​សម្អាង​លើ​ហេតុ​ផល​ថា​ មនុស្ស​មិន​អាច​វាយ​តម្លៃ​លើ​សម្បក​ក្រៅ​បាន​ទេ។

 

តារា​ស្រី​​​ ៣​ដួង​ដែល​មាន​ស្នាម​សាក់​លើ​ខ្លួន ស្នើ​កុំ​មើល​មនុស្ស​តាម​ស្នាម​នេះ

 

តារា​រូប​នេះ​បន្ត​ទៀត​ថា​ ស្នាម​សាក់​​នៅ​ក្រោយ​ខ្នង​អ្នក​នាង មិន​តំណាង​ភាព​កោង​កាច ប៉ុន្តែ​​សម្រាប់​លើក​ទឹកចិត្ត​ខ្លួន​ឯង​​ប៉ុណ្ណោះ​​ទៅវិញ។ តែ ចាន់​ តារាទី​ និយាយ​ទៅ​កាន់​ក្មេងៗ​ជំនាន់​ក្រោយ​​ថា​ កុំ​ឲ្យ​អស់​សង្ឃឹម​នៅ​ក្នុង​ជីវិត​ ដរាប​ណា​នៅ​មាន​ដង្ហើម​ត្រូវ​ព្យាយាម​ធ្វើ​អ្វី​មួយ​ឲ្យ​អស់​ពី​ចិត្ត។​​

៣. ប៉ែន សុផានី

 

និយាយ​ពី​រឿង​សាក់​នេះ អ្នក​នាង សុផានី ឲ្យ​ដឹង​ដែរ​​ថា មាន​មនុស្ស​មួយ​ចំនួន​បាន​យល់​ច្រឡំ​ទៅ​លើ​ការ​សាក់​របស់​អ្នក​នាង ថា​ក្នុង​ន័យ​ខូច​ចិត្ត​​ចំពោះ​មនុស្ស​ប្រុស​ទៅ​វិញ​ និង​យល់​ទៀត​ថា មិនមែន​ជា​មនុស្ស​ល្អ​ ប៉ុន្តែ​មិន​ដូច​អ្វី​ដែល​គេ​និយាយ​នោះ​ទេ។ អ្នក​នាង ​បន្ត​លើក​ហេតុ​ផល​ថា​ នេះ​មក​ពី​ការ​ក្តី​ស្រលាញ់​ដ៏​ធំ​ធេង​ចំពោះ​ម្ដាយ​ ទើប​នាង​ សាក់​ជា​អក្សរ​ខ្មែរ​ថា “ប៉ា​ម៉ាក់​ជា​កែវភ្នែក​របស់​កូន​ស្ថិត​នៅ​ក្នុង​បេះដូង​កូន​ជា​អមតៈ”។

 

តារា​ស្រី​​​ ៣​ដួង​ដែល​មាន​ស្នាម​សាក់​លើ​ខ្លួន ស្នើ​កុំ​មើល​មនុស្ស​តាម​ស្នាម​នេះ

 

យ៉ាង​ណា​មិញ​ តារា​ជើង​ចាស់​ទាំង​៣​ដួង​ខាង​លើ​ នៅ​តែ​ឲ្យ​តម្លៃ​នៃ​ការ​សាក់​ ហើយ​អះ​អាង​ដដែល​ស្រដៀង​គ្នា​ថា ការ​សាក់ ​ជាការ​ពេញ​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ​។ ម្យ៉ាង​ទៀត​សោត​ នេះ​​ក៏​ជា​​ផ្នែក​មួយ​នៃ​សិល្បៈ​ដែល​តារា​ៗ ​ទាម​ទារ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​​មាន​ភាព​សាំ​ញ៉ាំ​ទៀត​ផង​។ ទាំង​បី​ដួង បាន​បន្ត​ជា​ចុង​​ក្រោយ​ថា មនុស្ស​មួយ​ចំនួន​ដែល​មិន​មាន​ស្នាម​សាក់ ចិត្ត​សាហាវ​ជាង​អ្នក​មាន​ស្នាម​សាក់​ទៅ​ទៀត ដូច​នេះ​សូម​ទស្សនិកជន​​កុំ​ចាប់​អារម្មណ៍​លើ​រឿង​នេះ​ជា​រឿង​សំខាន់៕

 

សាឡាត់ ស្រីឡាង ស៊ី​ថ្លៃ​ជាង១ពាន់​ដុល្លារ ក្នុង១​រឿង

 

បរាជ័យ​របស់ អ៊ាម វន្នី ធ្វើ​ឱ្យ​ម្ដាយ​អតីត​តារា​កំប្លែង​ស្រី​ម្នាក់​យំ​អត់​បាយ ៣ ​ថ្ងៃ

 

អត្ថបទ៖ ថា ម៉ាលីដា