“Blank Space” របស់ Taylor Swift ជាប់​ជា MV ​​អ្នក​មើល​ច្រើន​ជាង​គេ​លើ Vevo

“Blank Space” របស់ Taylor Swift ជាប់​ជា MV ​​អ្នក​មើល​ច្រើន​ជាង​គេ​លើ Vevo

ក្រុមហ៊ុន​បង្ហោះ​វីដេអូ Vevo បាន​ប្រកាស​កាល​ពីម្សិលមិញ​លើ​បណ្ដាញ​សង្គម​ Twitter ថា វីដេអូ​ចម្រៀង “Blank Space” ​របស់​តារា​ចម្រៀង​ Taylor Swift បាន​ក្លាយ​ជា​វីដេអូ​ចម្រៀង​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Vevo ពោល​មាន​ចំនួន​មើល​កើន​ដល់​ជាង​១,២ពាន់លានដង។

 

“Blank Space” របស់ Taylor Swift ជាប់​ជា MV ​​អ្នក​មើល​ច្រើន​ជាង​គេ​លើ Vevo

 

​​”Blank Space” បាន​​ចេញ​កាល​ពី​ថ្ងៃ​ទី១០ ខែ វិច្ឆិកា ឆ្នាំ​ ២០១៤ ដែល​​ជា​បទ​ចម្រៀង​ទី​២​ ក្នុង​អាល់ប៊ុម​ទី​៥ របស់ Taylor Swift “1989” នឹង​ដឹក​នាំ​សម្ដែង​ដោយ​លោកJoseph Kahn ។ បទ​នេះ​បង្ហាញ​​ពី​គូ​ស្នេហ៍​មួយ​ស្រលាញ់​គ្នា​ខ្លាំង ព្រោះ​តែ​ការ​ស្រលាញ់​ផ្កាប់​មុខ​បាន​ធ្វើ​ឲ្យ​តួ​ស្រី​ក្លាយ​ជា​មនុស្ស​លែង​ដឹង​អី ពេល​ឃើញ​គូ​សេហ៍​របស់​នាង​លេង​សារ​ជា​មួយ​ស្រី​ថ្មី។

ត្រឹម​តែ​រយៈ​ពេល ១០​ម៉ោង​ដំបូង​នៃ​ការ​បញ្ចេញ​បទ​ “Blank Space” មាន​អ្នក​ចូល​ទស្សនា​ជិត ៤​លាន​ដង​បាត់​ទៅ​ហើយ ។

 

សូម​ទស្សនាបទ​នេះ​ខាង​ក្រោម៖

 

ចុចអាន៖Taylor Swift រក​​លុយ​បាន​ជាង​១លាន​ដុល្លារ​ក្នុង​១​ថ្ងៃក្លាយ​ជា​តារា​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​នេះ

 

​​ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖billboard